Sunday, April 30, 2017



Bt-news.com and bt-newsdaily.blogspot.com រថយន្តដឹកឈើគ្រញូង យួន ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ អស់ល័ក្ខក្រឡាប់ផ្ងារជើង !!!!ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៍ថា ! រថយន្តកាមរីបាឡែន អត់ស្លាក់លេខ ផ្ទុកឈើគ្រញូងពេញ របស់មេឈ្មួញជនជាតិយួន ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយម៉ាយ ជើងខ្លាំងដែលមានបំណងសម្លាប់​អ្នកយកព័ត៌មាន ២លើក កន្លងមកបានអស់ល័ក្ខ ក្រឡាប់ផ្ងារពោះ កាលពីវេលាម៉ោង ០៤ និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នេះ នៅចំណុចជាប់ផ្លូវយុទ្ធសាស្រ្តព្រំដែនកម្ពុជា
-ថៃ ស្ថិតក្នុងទំនប់លើ ឃុំត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ។

បើតាមពីប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍រៀបរាប់ថា៖ រថយន្តដឹក ឈើខាងលើ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច តាមដងផ្លួវគ្រួសក្រហម ស្រាប់ មកដល់ផ្លូវបំបែកចូលភូមិ រថយន្ត ក៏ជ្រុលចង្កូត ហើយក្រឡាប់ចូលទឹករណ្តៅអេស្ការ កកាយ ធ្វើផ្កូវ ហើយភ្លាមៗនោះ ក៏មានមនុស្សពីរ ទៅបី នាក់ បើករថយន្ត ដឹកតៃកុងរថយន្តចេញ ទៅ បាត់ ហើយស្រាប់តែមួយសន្ទុះក្រោយមក ក៏មានមនុស្សជាង១០នាក់ ជិះរថយន្តម៉ាក ហាយ ឡែនឌើមួយគ្រឿង និងរថយន្តកាមរីមួយឆ្លាមមួយគ្រឿងទៀត បានបើករថយន្តមក បំណង ប្រុងដុតរថយន្តដឹកឈើគ្រញូង តែត្រូវបានប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ ឃាត់ទាន់ រួចហើយក៏បើករថយន្តចេញទៅបាត់ ! ក្រោយពីកើតហេតុ រថយន្ត និងវត្ថុតាងឈើគ្រញូង ត្រូវសមត្ថជំនាញរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្នាក់ការ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ មេគ្រញូង យួន ខាងលើ  ជាឈ្មួញរកស៊ីឈើគ្រញូង ដ៏សកម្មប្រចាំស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។

ពាក់ព័ន្ធនឹងហរតុការណ៍ ខាងលើត្រូវបានប្រជាពលរដ្ឋ និយាយរិះគន់តៗគ្នាថា ! បើរថយន្ត មេឈ្មួញជនជាតិ យួន ឈ្មោះ ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ ខាងលើមិនក្រឡាប់ទេ ! គ្មានមន្រ្តីក្នុងស្ថាប័នណា ធ្វើការបង្រ្កាបបានឡើយ ! ដោយសាពួកមន្រ្តីពាក់ព័ន្ធទាំងនោះ បាំងភ្នែក ជិតអស់ហើយ ដោយសាលុយ  យាយ ម៉ាយ យួន រួបនោះ ៕

No comments:

Post a Comment