Tuesday, April 4, 2017

Bt-news.com និង bt-newsdaily.blogspot.com ឧកញ៉ាឈាមត្រជាក់លោក ទូច សៀ ជាថៅកែចំណតរថយន្តក្នុងក្រុងសៀមរាប រងការរិះគន់ យ៉ាងចាស់ដៃ ពីមហាជន និងអ្នកដំណើរថា ! ធ្វើអញ្ចឹងហើយ ទទួលបានប័ណ្ណ សសើរពីអាជ្ញាធរ ខេត្តសៀមរាបទៀត  !!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  មហាជន និងអ្នកធ្វើដំណើរ និយាយរិះគន់យ៉ាងខ្លាំងថា ! អាជ្ញាធរ សៀមរាប បរាជ័យ ក្នុងការ រៀបចំ សណ្ដាប់ធ្នាប់ ចំណតរថយន្តអនាធិបតេយ្យ ដែលគ្រប់គ្រង់ ដោយលោក ឧកញ៉ាឈាមត្រជាក់ ទូច សៀ  ដែលមានឈ្មោះល្បីល្បាញ ហើយ ជាថៅកែចំណតរថយន្ត ក្នុង ក្រុងសៀមរាប !  មិនតែប៉ុណ្ណោះអាជ្ញាធរ ខេត្តសៀមរាប ! ក្រោមការដឹកនាំ របស់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានប្រគល់ ប័ណ្ណសសើរឲ្យឧកញ៉ារូបនេះទៀត កាលពីពេលថ្មីៗនេះ ។

អ្នកណាក៍ដឹងថា៖ ក្រុមរត់តាក់ស៊ី បានយកផ្លូវជាតិ លេខ៦ ក្នុងក្រុងសៀមរាប នៅចំណុចមួយ ចំនួន ដូចជា ចំណុច​ជាប់ច្រកចូល បូរី សៀងណាំ  ! ចំណុច ចុងកៅសូ សង្កាត់ស្លក្រាមដូចគ្នា ធ្វើជាកន្លែងចាប់មូយ ព្រមទាំងចំណុចផ្សេងៗជាច្រើនកន្លែងទៀត បានបង្ករ ភាពអនាធិបតេយ្យ ដោយមានទាំង ឡាន តូច ឡានក្រុង ឡានស៊ាំយ៉ុង ចំណែកលោកឧកញ៉ា ទូច សៀ ដែលគេដឹង ថា ជាអ្នកវិនិយោគ ចំណតរថយន្តនេះ វិញមិនខ្វល់ ពីបាតុភាព ប្រឈមនានា នេះឡើយ ពោលគឺលោកឧក ញ៉ា ឈាម ត្រជាក់ ទូច សៀ  គិតតែ ប្រមូលលុយ ពីក្បាលឡាន តាក់ស៊ី ទាំងក្រុមតាក់ស៊ីចាប់ម៉ូយ និងតាក់ស៊ី ធ្វើដំណើរឆ្លងកាត់ពីខេត្តផ្សេងៗទៀតផងដែរ គឺរាប់ក្បាលឡានបង់លុយទាំងអស់ យកដាក់ហោប៉ៅផ្ទាល់ខ្លួន តែប៉ុណ្ណោះ ។

មហាជននិយាយទៀតថា៖ លោកឧកញ៉ា ទូច សៀ គ្មានឆន្ទៈ ចូលរួមក្នុងការ រៀចចំសណ្ដាប់ ធ្នាប់ ជាមួយអាជ្ញាធរ សៀមរាប បន្តិចឡើយ ! ចំពោះភាព អនាធិបតេយ្យនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ ពាស ពេញ ពិភពលោក យ៉ាងខ្លាំង និងបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសាក្រុមតាក់ស៊ីទាំងនោះ ចាប់ម៉ូយផងដែរ ។

ប្រជាពលរដ្ឋ បានលើកឡើងថា៖ ភាពរញ៉េរញ៉ៃ អនាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់ ពីសំណាក់ ក្រុមរត់តាក់ស៊ី ដែលបាន យកផ្លូវ ជាតិជាកន្លែង ចាប់ម៉ូយ នេះបានកើតមាន ជាយូរណាស់មក ហើយ តាំងពីឯកឧត្តមអភិបាលខេត្តចាស់ រហូតមានការដោះដូរ អភិបាល ខេត្តសៀមរាប ថ្មី  គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  គឺនៅដដែល ការរៀបចំ សណ្ដាប់ធ្នាប់ ហាក់មិនមាន ប្រសិទ្ធិភាពសោះ ។
ពាក់ព័ន្ធនឹងការរិះគន់នេះដែរ  
BT-NEWS រកលេខទូរស័ព្ទ ដើម្បីសុំការ ការបកស្រាយ បំភ្លឺពីលោកឧកញ៉ា ទូច សៀ នៅឡើយទេ ៕



No comments:

Post a Comment