Saturday, April 1, 2017





Bt-news.com និង bt-newsdaily.blogspot.com ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  សម្ពោធឆ្លង ដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវ លំចំនួន២ខ្សែរ និងពុទ្ធាភិសេក ឆ្លងកុដិ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តមុនធ្យាន

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  តំណាងរាស្រ្តមណ្ឌលសៀមរាប ! អញ្ជើញជា​ធិបតីក្នុងពិធី
សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវ លំចំនួន២ខ្សែរ ចាប់ពីភូមិថ្មីទៅភូមិថ្នល់ចែកដែលមានទទឹង ៦ ម៉ែត្រនិងបណ្តោយប្រវែង ១៣២៦ ម៉ែត្រ ពីវត្តមុនធ្យានទៅភូមិជ្រៃខាងត្បូងដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយប្រវែង១១២០ ម៉ែត្រ និងពុទ្ធាភិសេកឆ្លងកុដិ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តមុនធ្យាន ស្ថិតនៅភូមិគោកឬស្សីខាងជើង ឃុំដានរ៉ុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧នេះ

សមទ្ធិផលទាំងនេះ បាន
ប្រគេនជូនដល់ ព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងការលើកកំពស់វិស័យ ព្រះ​ពុទ្ធសាសនា ! លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ជិតឆ្ងាយ ងាយស្រួល ក្នុងការធ្វើដំណើរ ជាពិសេសសិស្សានុ សិស្សធ្វើដំណើរទៅសាលា ដើម្បីសិក្សារៀនសូត្របានឆាប់រហ័សផងដែរ ។

សមិទ្ធផលទាំងអស់ដែលបានសម្ពោធឆ្លងនេះបានចំណាយអស់ថវិកាសរុបចំនួន ១០០ ៩៩៨ ០០០ រៀល ! ឯកឧត្តមបានចូលរួមបច្ច័យបុណ្យចំនួន ១០លានរៀល និងជូនលោក យាយ លោកតា ១៥០នាក់ម្នាក់ៗក្រណាត់ស ១ដុំ និងប្រាក់ ៥០០០រៀល ប្រជាពលរដ្ឋ ២០០នាក់ ម្នាក់ៗថវិកា ១ម៉ឹនរៀល ! សិស្ស ២៧៥ នាក់ជូនសៀវភៅ ២ក្បាល ប៊ិច២ដើម និងប្រាក់៥០០០រៀល លោកគ្រូ អ្នកគ្រូ៣នាក់ម្នាក់ៗ ២ម៉ឹនរៀល
 

No comments:

Post a Comment