Wednesday, April 5, 2017

Bt-news.com និង bt-newsdaily.blogspot.com ឈើគ្រញូងចំនួន០៣ដុំធំ លោតឆ័ត្រតាមច្រអន្តរជាតិជាំតែត្រូវទាហ៊ានថៃ និងប៉ូលីសអន្តោប្រវេសន៍កម្ពុជាក្របួចជាប់



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ឈើគ្រញូងចំនួន ០៣ដុំធំ មានមុខកាត់ ០៣តឹក  ប្រវែង  ១
,៥០ម៉ែត្រ ដែលគេដឹកតាម រថយន្តច្នៃ ទម្លាក់បាត់ ចេញពីប្រទេសថៃ ឆ្លងដែនចូលមកកម្ពុជា តាមច្រកអន្តរជាតិជាំ ដែលត្រូវបានកម្លាំង យោធាឈុតខ្មៅក្នុងអង្គភាព ២៣០២ ប្រចាំការទិសច្រកអន្តរជាតិជាំ សហ ការជាមួយ គយ និងប៉ូលីសអន្តោប្រវេសន៍កម្ពុជាប្រចាំច្រកជាំ ចាប់បានកាលពីវេលាម៉ោង ០២ និង២០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ប្រចាំមាត់ច្រកអន្តរជាតិជាំ បានឱ្យដឹង ថា៖ រថយន្តដឹកឈើគ្រញូងម៉ាក អ៊ីស៊ុយស៊ុយ ( ISUZU  ) ប្រភេទពីរបាំង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2P.4230 អ្នកបើកបរ ជាម្ចាស់ឈើគ្រញូង បានរត៉គេចខ្លួន បាត់  ប៉ុន្តែត្រូវបានគេស្គាល់ឈ្មោះ ធា ជា ភេទប្រុស  អាយុ៣៩ ឆ្នាំ  មិនដឹងភូមិ ឃុំ ជាជនជាតិខ្មែរ ចំណែកឈើក្រញូងចំនួន០៣ ដុំមានមុខកាត់ ០៣តឹក បណ្តោយ ១,៥០ម៉ែត្រ ត្រូវបានកម្លាំងចម្រុះធ្វើកំណត់ហេតុ ប្រគល់ឱ្យទៅមេព្រៃថៃ ៕


No comments:

Post a Comment