Bt-news.com និង bt-newsdaily.blogspot.com
ឈ្មោះ តាប ជាទាហ៊ាននៅកងពលលេខ៤
រងនូវការរិះគន់ រត់ការ ឈើអោយ ក្រុមហ៊ុនដឹកជញ្ជួនឈើនៅ ស្រុកជាំក្សាន្ត !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តព្រះវិហារ៖ មហាជនកំពុងតែរិះគន់មន្រ្តីយោធានៅកងពលលេខ៤ ម្នាក់ឈ្មោះ តាប រត់ការឈើ ក្រុមហ៊ុនមួយ ដែល ទទួលការប្រមូលផលអនុផលព្រៃ ឈើនៅក្នុងតំបន់ ដែលសម្បទាន សង្គមកិច្ច គ្រួសារ កងទ័ពរបស់កងពលធំលេខ៣ នៅស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ! កំពុងដឹកជញ្ជូនឈើអត់ច្បាប់ហើយ ! មិនមានការត្រួតពិនិត្យពីជំនាញ រដ្ឋបាល ព្រៃឈើ និងស្ថាប័នជំនាញមួយណា ដើម្បីប្រមូលថវិការទាំងនោះចូលរដ្ឋទេ ! សព្វថ្ងៃ កំពុងតែល្បីថា មន្ត្រីយោធាឈ្មោះ តាប រូបនោះ តំណាងអោយ ក្រុមហ៊ុនបានធ្វើការចែក ចាយលុយដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ចំនួន៣ខេត្ត គឺខេត្តព្រះវិហារ ! ខេត្តឧត្តរ មានជ័យ ! និងខេត្តបន្ទាយមានជ័យជាដើម ។
ប្រភពបានបញ្ជាក់ថា ! ក្រុមហ៊ុនបានធ្វើសកម្មភាពដឹកជញ្ជូនបានរលូនចាប់តាំងចេញពីព្រៃ
រហូតយកទៅ ចែកចាយទៅតាមដេប៉ូនៅ ខេត្តបន្ទាយមានជ័យ ដោយសាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ
និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ទើបមិនមានការបង្រ្កាបបែបនេះ ។
មហាជនរិះគន់ទៀតថា៖ ឈ្មោះ តាប មន្រ្តីយោធារូបនេះកំពុងតែយកស្បែក កងទ័ព ដែលមានភារកិច្ចការពារទឹកដី ការពារសុខសុវត្ថភាពជួន ប្រជាពលរដ្ឋ បែជាចូលខ្លួនជាមួយបទល្មើស បំផ្លាញ កិត្តិយសកងទ័ពទៅវិញ ! មហាជនកំពុងរងចាំមើលតើ ក្រសួងការពារជាតិមាន ចំណាត់ ការយ៉ាងណាចំពោះ មន្រ្តីយោធាខាងលើនេះ ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ BT-NEWS ស្វែងរកលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺពីលោក តាប បានទេ ! នៅរសៀលថ្ងៃទី ១៨ ខែ មេសានេះ ៕

No comments:
Post a Comment