Friday, April 7, 2017





Bt-news.com និង bt-newsdaily.blogspot.com ប្តី ជានាយនគរបាល រដ្ឋបាលប៉ុស្ដិ៍ខ្លាធំ ប្រពន្ធ ជាមេឈ្មួញឈើ ពិតជាខ្លាំងមែន !!!!!


ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តរតនគិរី៖ មហាជនរិះគន់ ប្រពន្ធ នាយនគរបាលរដ្ឋបាលប៉ុស្ដិ៍ខ្លាធំ ជាមេបំផ្លាញព្រៃឈើ  ដោយយកអំណាចប្ដី ជាកងកម្លាំង ធ្វើជំនួញ រកស៊ីឈើ ថ្កើននឹងបទបញ្ជា របស់ សម្ដេចតេ ជោហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា និង អគ្គស្នងការនគរបាល ជាតិជាមេ ផងដែរ ! ករណី នេះ សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ គួរតែមានវិធានការ ទៅលើមន្ត្រីនគរបាល ដែលបាន ឃុបឃិតគ្នា ជាមួយភរិយា ឲ្យរកស៊ីឈើ ផ្ទុយនឹងច្បាប់ដែលកំពុងតែរឹតបន្តឹង ។
ភរិយាមេប៉ុស្ដិ៍ខ្លាធំរូបនោះមានឈ្មោះ ច្រឹប ត្រូវបាន ប្រព័ន្ធ ផ្សព្វផ្សាយ សរសេរ លាតត្រដាង ជាបន្តបន្ទាប់ តែសកម្មភាព ការរកស៊ី ឈើ របស់គាត់នៅតែបន្ត ដដែលគ្មាន ញញើត នឹងច្បាប់បន្តិចសោះឡើយ ហើយមិនមានអ្នកបង្រ្កាបដែរ ។
មហាជនរិះគន់ទៀតថា៖ ការដែលឈ្មោះ ច្រឹប រកស៊ីឈើ បានដោយសេរីបែបនេះ ទំនងប្ដីរបស់គាត់ ជានគរបាល ជាអ្នកនៅពីក្រោយខ្នង ទើបមិនមាន សមត្ថកិច្ច ណាហ៊ាន ធ្វើការ ប៉ះពាល់ ! ជាមួយគ្នានេះ ស្នងការ នគរបាល ខេត្តរតនគិរី ត្រូវបានគេសង្ស័យថា  បាន ទទួល ផលប្រយោជន៍ ពីចែច្រឹប តាមរយៈមេប៉ុស្ដិ៍ខ្លាធំ ទើបសំងំស្ងៀមស្ងាត់ បែបនេះ ។
ប្រភពនិយាយថា ! មេឈ្មួញឈ្មោះ ច្រឹប បានប្រើកម្មករ ជាច្រើននាក់ឲ្យ ចូលកាប់អារឈើ ក្នុងដែនជំរក ស្រុកលំផាត់ និងព្រៃសហគមន៍ ព្រំប្រទល់ ស្រុកអូយ៉ាដាវ ដោយគ្មានមន្ត្រី ពាក់ព័ន្ធ ណាហ៊ាន ក្អក ឡើយ ! សកម្មភាពនេះ ត្រូវបានគេសង្ស័យថា ប្រើអំណាចលុយ ទិញឧត្តម គតិ មន្ត្រីដែលមាន ភារកិច្ច បង្ក្រាបអស់ហើយទើបបានរលួននោះ ៕


No comments:

Post a Comment