Wednesday, April 26, 2017

Bt-news.com និង bt-newsdaily.blogspot.com  ខ្យល់កន្ត្រាក់បន្ត​វាយប្រហា​ ផ្ទះចំនួន ៨៦ខ្នង​ និង រន្ទះបាញ់មនុស្សស្លាប់ម្នាក់ !!!!!








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ​៖ យ៉ាងហោចណាស់ផ្ទះ ៨៦ខ្នងទទួលរងនូវការខូចខាត ! ក្នុងនោះមាន ២០ខ្នង រងនូវការ​ខូចខាតស្ទើរទាំងស្រុង និងចំនួន ២ ខ្នងទៀត រលំខ្ទេច ព្រមទាំង រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ នៅក្នុងហេតុការណ៍ ធ្លាក់ភ្លៀងកក់ ខែមួយមេធំ លាយឡំ និងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ២៥​ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតនៅភូមិគឺ ភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី ភូមិតាម៉ាន សង្កាត់កូនគ្រៀល​ ក្រុងសំរោង ខេត្តឧត្តរមានជយ័​ ។

នៅក្នុងហេតុការណ៏ខ្យល់កន្ត្រាក់ខាងលើ មិនធ្វើអោយបាត់បង់អាយុជីវិត មនុស្សនោះទេ ! ក៍ប៉ុន្តែគួរ អោយសោកស្តាយ រន្ទះបាញ់បានសម្លាប់លោកអ៊ុំម្នាក់ ​ឈ្មោះ យ៉ុន មួត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង​ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន​ និងប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះ​តែអកុសល​ គាត់បានស្លាប់បាត់ទៅហើយ ៕


No comments:

Post a Comment