Saturday, April 29, 2017










Bt-news.com និង bt-newsdaily.blogspot.com សាហាវណាស់ រន្ទះបាញ់ ឆក់យកជីវិតមនុស្ស ៥នាក់ ភ្លាមៗ  និងសត្វ គោជាង១០ក្បាល ម្សិលមិញ !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


រន្ធត់ណាស់មនុស្ស៥នាក់ និងសត្វគោ ជាង១០ក្បាល បានស្លាប់ភ្លាមៗ​នៅក្នុងហេតុការណ៍​
រន្ទះបាញ់ ខណៈពេលភ្លៀងធ្លាក់មួយមេធំ ស្ទើរទូទាំងខេត្ត
-ក្រុងនៅក្នុងព្រះរាជណាចក្រកម្ពុជា កាលពីម្សិលមិញ នៅខេត្ត សៀមរាប និងខេត្ត ត្បូងឃ្មុំ  ។

ករណី​ទី១បានកើតឡើងកាលពី​វេលា​ម៉ោង ១៤ និង៣០នាទី​ រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅ​ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទៅលើ ​បុរស​ម្នាក់ឈ្មោះ ​ថន ថុ​ន ភេទ​ប្រុស អាយុ ៥៦ឆ្នាំ ​កំពុង​ធ្វើស្រែ ។
ករណីទី២ ! នៅម៉ោង១៩ និង៣០នាទី យប់ ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ ត្រង់ណុច ខ្នារង្វាសចាស់ ភូមិខ្នារង្វាស ឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ! ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅ អ៊ុល ភេទស្រី អាយុ ៣២ឆ្នាំ ជាស្ត្រី មេម៉ាយកូន ២រស់នៅភូមិ កើត ហេតុខាងលើ បានដើរទៅឆ្លុះកង្កែប ហើយត្រូវរន្ទះបាញ់ ស្លាប់នៅវាលស្រែតែម្ដង ។
ករណីទី៣! នៅម៉ោង ១៧ និង៣០នាទី រសៀល ! កើតឡើង នៅភូមិបុស្សក្រឡ ឃុំគោកដូង ក្នុងចំការដំឡូង ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ស្លាប់ដោយរន្ទះបាញ់ ។

ករណីទី៤ ! នៅ ម៉ោង ១៧ និង ៣០នាទី រសៀល នៅចំណុច មុខវត្តដំរីសែនជ័យ ភូមិនគរ ក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយ មនុស្សស្លាប់ ១នាក់  ! និង ក្មេងស្រី អាយុ ១៣ឆ្នាំម្នាក់ រងរបួសស្រាល
និង សត្វគោ ១ក្បាលងាប់ ។ ជនរងគ្រោះ ឈ្មោះ វ៉ង អ៊ុំ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ កសិករ មុនពេល កើតហេតុ ជនរងគ្រោះ បានដើរ ដឹកគោមកពីស្រែ មកដល់ចំណុចមុខផ្ទះ រន្ទះបាញ់ចំ ជនរងគ្រោះ និងសត្វគោ តែម្ដង ក្រុមគ្រួសារបានព្យាយាម ដឹកជនរគ្រោះយក ទៅមន្ទីពេទ្យដើម្បី ជួយសង្គ្រោះ  តែជនរងគ្រោះ បានស្លាប់តាមផ្លូវ គ្រួសារក៏ដឹកសាកសព ត្រឡប់យកមកផ្ទះវិញ ធ្វើបុណ្យ តាមប្រពៃណី ។
ករណីទី៥ ! នៅ ម៉ោង១៧និង៣០នាទី នៅក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ស្លាប់មនុស្ស១នាក់ ! រលំផ្ទះ១ខ្នង មនុស្ស រងរបួសបាក់ដៃ ១នាក់ ! ជនរងគ្រោះឈ្មោះ កួន ដាក់ ភេទប្រុសអាយុ៤០ ឆ្នាំស្លាប់ ប្រពន្ធឈ្មោះ ឈឹម ណាម រងរបួស បាក់ដៃ មានកូន ៥នាក់ស្រី ២ ប្រុស ៣នាក់ ។

លុះដល់វេលាម៉ោង ០២ ជាង រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ រន្ទះបានបាញ់សម្លាប់សត្វគោជាង ១០ក្បាលទៀតនៅស្រុក វ៉ារីន ខេត្តសៀមរាប ៕



No comments:

Post a Comment