Wednesday, November 30, 2016





BT-NEWS.COM   ចំណាត់ការ ! ការពារផ្លូវថ្នល់ ! ក្នុងខេត្តសៀមរាប មិនទាន់
មាននៅឡើយ


វេប សាយ
 bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖​ ប្រជាពលរដ្ឋនិយាយតៗគ្នាថា ! យុទ្ធនាការការពារផ្លូវថ្នល់ នៅតាមបណ្តា ខេត្តនានា ក្នុងព្រះរាជាពារចក្រកម្ពុជា ! មានជាបន្ត បន្ទាប់ ដោយឡែកខេត្តសៀមរាប ! មិនទាន់ លេចលឺ តំណឹង កាត់ទ្រុងរថយន្តកែឆ្នៃ និងរថយន្តផ្ទុកលើសចំណុះនៅឡើយទេ ! ដោយសាពួកគេ ទុកពេលប្រមូលលុយ ចែកគ្នាសិន ។






ផ្លូវនៅក្នុងក្រុងប្រវត្តិសាស្រ្ត ! ផ្លូវក្រវាត់ក្រុង ! និងផ្លូវជាយក្រុងសៀមរាប មួយ​ចំនួន ! កំពុង ទទួលរង នូវការខូចខាត ស្ទើរទាំងស្រុង ដោយសា រថយន្តយីឌុប ផ្ទុកលើសទំងន់  និងរថយន្ត ដឹកដី ! និងរថយន្តដឹកជញ្ជួនឈើ បានធ្វើឲ្យ ខូចផ្លូវ ! ជាសម្បត្តិរដ្ឋ រថយន្តទាំងនោះ បាន ឆ្លងកាត់ ការត្រួតពិនិត្យ របស់មន្រ្តីពាក់ព័ន្ធ !  ពួកគេមិនបើកភ្នែកមើល គិតតែប្រមូលប្រាក់ ! ចែកគ្នា រៀងៗខ្លួន ហើយអះអាងថា ! ស្រលាញ់ប្រទេសជាតិ ! មិនគិត ពីការខិតខំប្រឹងប្រែង របស់ ប្រមុខថ្នាក់ដឹកនាំ ដែលលោក ស្ទើរ មិនមានពេល សម្រាក ពិសារបាយ នោះឡើយ ។ 
រៀងរាល់ថ្ងៃ ! រថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿង ផ្ទុកលើសចំណុះ ! សំពីង សំពោង ឆ្លងកាត់ផ្លូវសម្តេច ជា ស៊ីម ចូលក្រុងសៀមរាប ។

ទោះបីជា​ឯកឧត្តម ស៊ុន ចាន់ថុល  រដ្ឋមន្រ្តី ក្រសួងសាធាណៈការ និងដឹកជញ្ជួន ជម្រុញឲ្យ មន្ត្រីថ្នាក់ក្រោម ! មន្ទីរសាធាណៈការ ខេត្តសៀមរាប  ! អនុវត្តនូវ ឆន្ទៈមុតមាំមោះមុត ដើម្បីការ ពារផ្លូវថ្នល់ ក៍នៅតែមិនមានប្រសិទ្ធភាពនោះដែរ  ។  ​

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ! ( យើងមិនខ្លាចមន្ត្រីមួយចំនួន ដែលមានសក្ក័ មិនធំពេក ទេ តែឬកធំ ) ដើម្បីបំពេញការងារឲ្យជោគជ័យ យើងត្រូវមើលលើសមត្ថភាពមន្ត្រី  និងឥរិយា បថ របស់មន្ត្រីផងដែរ ! កុំឲ្យមន្ត្រីទាំងអស់នោះ ក្លាយជាមន្ត្រីគយ ! មន្ត្រីពន្ធដា ឈរចាំយក លុយពី រថយន្តតាមផ្លូវ ! និងកុំឲ្យមន្ត្រីធ្វើជាជនល្មើស បើមិនអញ្ចឹងទេ យើងមិនអាចចាប់ អ្នក ល្មើស ច្បាប់ !  ប្រសាសន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំ  របស់ក្រសួង សាធាណៈការ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ ។
  
មហាជននិយាយតៗគ្នាថា៖  ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ហាក់ដូចជាមាន ប្រសិទ្ធភាព ខ្លាំងណាស់ ! បែជាមន្រ្តី របស់ខ្លួន មិនអនុវត្តតាម ចាប់តាំងពី ជម្រុញយុទ្ធនាការ ការពារផ្លូវថ្នល់ មក រហូតមកដល់ពេលនេះ ! ផ្លូវនៅក្នុងក្រុងសៀមរាប កាន់តែខួច ខ្លាំងឡើងៗ គួរឲ្យកត់ សំគាល់ !!!!!! តាមការសង្កេតឃើញចាក់ស្តែង រយៈពេលកន្លង ផ្លូវជុំវិញក្រុងសៀមរាប ដែល ទទួល រងនូវការខូច ខាត និង ផ្លូវដាច់ធំៗមួយចំនួនទៀត មានស្ថានភាព ជ្រៅ ពេក អាចបង្កឲ្យ មាន​គ្រោះថ្នាក់ដល់ អាយុជីវិតមនុស្ស ! ត្រូវបានប្រជាពលរដ្ឋ ! នាំគ្នាយកដី ចាក់លុប ។

មហាជនបានរិះគន់ថា៖  មន្រ្តីស្ថានីយ៍ថ្លឹងរថយន្ត (
ជញ្ជីង ) អនុវត្តច្បាប់ បានល្អ ! រហូត ខូចផ្លូវអស់ហើយ ! ផ្លូវមួយ ចំនួន ត្រូវបាន ជួសជុល ១ឆ្នាំ ទល់១ឆ្នាំ ដោយ សារ ការ ថ្លឹង រថយន្ត ក្រៅផ្លូវការ របស់មន្រ្តីជញ្ជីងខិលខូចទាំងហើយ ទើបអញ្ចឹងនោះ ៕ 





BT-NEWS.COM  លេចមុខ ឈ្មួញឈើ ជើងខ្លាំងម្នាក់ទៀតហើយ !  ឈ្មោះ  ធឹង  លាងស្រេង ដឹកជញ្ជួនឈើ មិនញញើត មន្រ្តីស្ថាប័នណា ! អះអាង ថា ! ឈើមានច្បាប់

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តសៀមរាប៖ ឈ្មួ្ញញដឹកជញ្ជួនឈើជើងខ្លាំងដែលទើបតែលេចមុខ ! បានធ្វើសកម្មភាពដឹក ជញ្ជួនឆ្លងកាត់ស្នាក់ការ រដ្ឋបាល ព្រៃឈើជាច្រើន កន្លែង និងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធជាច្រើន  ទៀតដោយអះអាងថា ! ឈើមានច្បាប់ ។
ប្រភពបាននិយាយថា៖ ឈើដែលឈ្មោះ ធឹង  លាងស្រេង បានដឹកជញ្ជួន ចេញពីខេត្តព្រះវិហារ យកមក​ចែកចាយ តាមដេប៉ូ ក្នុងក្រុងសៀមរាប ! ភាគច្រើនប្រមូលទិញ កាត់
PC ពីប្រជាពលរដ្ឋ ផង និងកាត់ PC ពីក្រុមហ៊ុនផង ។ ឈ្មួញឈើ ឈ្មោះ ធឹង  លាងស្រេង  បាននិយាយអះអាងថា៖  ការដឹកជញ្ជួនឈើរបស់គេ ! ឆ្លងកាត់ ទីស្នាក់ការ រដ្ឋបាលព្រៃឈើ ! ឬស្ថាប័នពាក់ព័ន្ធបាន រលូន ដោយសាឈើរបស់លោក មានច្បាប់ ! បានបង់ពន្ធរួចរាល់អស់ទៅហើយ ។

កាលពីកន្លងមកថ្មីៗនេះ ! មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់និយាយប្រាប់
BT-NEWS ថា៖ រាល់ការដឹក ជញ្ជួន របស់ ឈ្មោះ ធឹង  លាងស្រេង  ខាងលើគឺមានច្បាប់ត្រឹមត្រូវ ! ដោយតម្រូវទៅតាមម្ចាស់ ដេប៉ូ និមួយៗ នៅ​ក្នុងក្រុងសៀមរាប កម្មង់ទិញ ។

មហាជនបាននិយាយរិះគន់ថា៖ ក្នុង
PC មួយ ដែលដែលក្រុមហ៊ុនកាត់ ចេញឲ្យឈ្មូញ ដឹកជញ្ជួន ឈើ កន្លងមកសម្រាប់តែ មួយជើង ! ប៉ុន្តែ ឥឡូវ PC មួយឈ្មួញឈើអាចដឹកជញ្ជួនបានជាង១០ ជើង ឯណោះ សកម្មភាព នេះ ប្រហែលជា មន្រ្តីពាក់ព័ន្ធទាំងនោះ មិនជ្រាបទេមើលទៅ ! ឫមួយពួកគេ ត្រូវរ៉ូវគ្នា ធ្វើជា មិនដឹង យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លូន ៕    

Tuesday, November 29, 2016










BT-NEWS.COM  ក្រៅពីកិច្ច ការពារទឹកដី កងទ័ព ឆ្លៀតឱកាស ជួយច្រួតស្រូវ ប្រជាពលរដ្ឋ


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ លោកវរៈសេនីយ៍ទោ ឈឿន ម៉ៅ មេបញ្ជាការវរៈសេនាតូច ៤១២ បានដឹកនាំ កម្លាំងក្នុងអង្គភាព ចុះជួយច្រូត ស្រូវ ប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ម្សិលមិញ ស្ថិតក្នុងភូមិសាស្រ្តជើងភ្នំដងរ៉ែក ភូមិស្រែល្អ ឃុំបាក់អន្លង់
ស្រុក ត្រពាំងប្រាសាទ ។

លោក មេបញ្ជាការវរៈសេនាតូច៤១២ មានប្រសាសន៍ប្រាប់
BT-NEWS នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ មុននេះថា៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពល ! បានជម្រុញ ឲ្យកងទ័ពគ្រប់ បណ្តាអង្គភាពចំណុះ កងពល ! ជួយ ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលដែល ពលរដ្ឋ មានបញ្ហាកើតឡើង ឫ ពលរដ្ឋ ជួបការលំបាកនូវចំពោះមុខ ។





លោក មេបញ្ជាការវរៈសេនាតូច ៤១២ បានបន្តថា៖ ស្ថានភាពជាក់ស្តែង បើចុះជួយច្រូត ស្រូវ ប្រជាពលរដ្ឋ គួកគាត់ មិនទាន់ ពេលវេលានោះទេ ! ពួកគាត់ ហ្នឹងទទួលរងនូវការខាតបង់ បើ សិនជាមានភ្លៀងធា្លក់ ! អង្គភាព វរៈ សេនាតូច៤១២ ! មិនត្រឹមតែ ជួយច្រូតស្រូវដល់ពលរដ្ឋ ប៉ុណ្ណោះ ទេ !  កន្លងមក អង្គភាពបាន សហប្រតិបត្តិការជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីការពារ សុខសុវត្ថ​ភាព ជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ! ស្របពេលដែលរាជរដ្ឋាភិបាល ក្រោមការ ដឹក នាំ របស់សម្តេច តេជា ហ៊ុន សែន បានជម្រុញ សហប្រតិបត្តិការ កសាងតំបន់ព្រំដែន ឲ្យមានសន្តិភាព រវាងប្រទេស ដែលមានភូមិផង របងជាប់គ្នាផងដែរ ៕ 
BT-NEWS.COM អាជ្ញាធរខេត្តសៀមរាប រងនូវការ រិះគន់ថា ! បរាជ័យក្នុងការរៀបចំ បេន !!! រថយន្ត អាណាធិបតេយ្យ ឧកញ៉ា ទូច ស៊ៀ  !!!!!!!!!


មើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០





ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនិយាយតៗគ្នាថា ! អាជ្ញាធរ ខេត្តសៀមរាប បរាជ័យ ក្នុងការរៀបចំ បេន រថយន្ត អាណាធិបតេយ្យ ឧកញ៉ា ល្បីឈ្មោះ ទូច ស៊ៀ ដែលយក ផ្លូវជាតិ លេខ ៦A នៅ ចំណុច បូរីសៀងណាំ និងទីតាំង ផ្សេងៗជាច្រើនទៀត ពាសពេញ នៅក្នុងក្រុងសៀមរាប ! ធ្វើ អាជីវ កម្ម ប្រមូលលុយ លើសសៀវភៅ បន្ទុក ! ហើយមិនមានវិក័យប័ត្រ ពីក្រុម រថយន្ត តាក់ស៊ី ! ព្រមទាំង រថយន្តក្រុង អាជ្ញាធរខេត្តសៀមរាប ឯកឧត្តម ឃឹម ប៊ុនសុង មិនមាន ចំណាត់ការ ដដែល ឫមួយ ជាឆ្នាំងបាយ របស់ អាជ្ញាធរខេត្ត បានជា មិនបើកភ្នែកមើលនោះ ។



មហាជននិយាយរិះគន់ថា៖ ទង្វើ ឧកញ៉ា ល្បីឈ្មោះ រូបនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ពាសពេញ ពិភព លោក មកទស្សនា ! ព្រោះថា ! បក្ខពួកនិង កូនចៅរបស់ លោកឧកញ៉ាខាងលើ មានច្រើន ណាស់ ក្នុងនោះមាន ប៉ូលិសសណ្តាប់ធ្នាប់ខេត្ត និង កងរាជអាវុធហត្ថ ផងដែរ ។

មហាជនរិះគន់ទៀតថា៖ លោកឧកញ៉ា ទូច ស៊ៀ បង្កើតបេនរថយន្ត ក្រៅច្បាប់ ខាងលើ ដើម្បីអង្គុយ កើបលុយនេះ បានស្រួលបែបនេះ ប្រហែលជា ពួកគេ ត្រូវរ៉ូវគ្នាទេដឹង ! បានជា មិនមានចំណាត់សោះ អញ្ចឹងនោះ ! ចាប់តាំងពី អាជ្ញាធរក្រុងសន្យារៀបចំ សណ្តាប់ធ្នាប់ សាធារណៈ ក្រុង ប្រវត្តិសាស្រ្ត មកដល់ពេលនេះ ជាង០១ឆ្នាំ ភាពរញ៉េ រញ៉ៃកាន់តែខ្លាំង ឡើងៗ ជាងមុន គួរឲ្យកត់ សម្គាល់ ៕

Monday, November 28, 2016








BT-NEWS.COM បើកជាផ្លូវការ មហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ នៅក្រុងប្រវត្តិសាស្រ្ត អង្គរ-សៀមរាប ព្រះរាជាណាចក្រកម្ពុជា !!!!!

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងទៅកាន់ប្រទេសសមាជិកសភា
APA ថា៖ ប្រទេសនានានៅអាស៊ី ដល់ពេល វេលាដើម្បីការពារ រក្សា សន្តិភាព ! គឺ កុំ ឲ្យមានអ្នក បំផ្លាញ សន្តិភាព ! ត្រូវតែទប់ស្កាត់ កុំឲ្យ មានអ្នកបង្កសង្រ្គាម កុំបន្ទោស ប្រទេសដែលមានសង្គ្រាម ត្រូវបន្ទោសអ្នក ដែលលូកដៃ បង្កើត សង្គ្រាម និងគាំទ្រសង្គ្រាម !  ប្រសាសន៍នេះសម្តេចតេជោ  ហ៊ុន សែន បានថ្លែងលើកឡើង នៅក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ នៅសុខាហូតែល នារសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ។

សម្តេចតេជោ មានប្រសាសន៍លើកឡើងថា៖ ប្រធានបទទាក់ទងខាងលើនេះ គឺពិភាក្សា ដើម្បី ស្វែង រកសន្តិភាព ការអភិវឌ្ឈន៍ ( បើគ្មានសន្តិភាព ពិតជាមិនអាច អភិវឌ្ឍន៍បានទេ ) ហើយបើ គ្មាន ការអភិវឌ្ឍន៍ ក៍មិនអាចរក្សាទុក នូវសន្តិភាព បានដែរ ។
ដូច្នេះប្រធានបទនៃការកាត់បន្ថយ ភាពក្រីក្រ ក៍ជាមូលហេតុ ដ៍សំខាន់មួយ នៅក្នុងមូលហេតុ ដែលយើងត្រូវទប់ស្កាត់នូវសង្គ្រាម នាំមកនូវការ រក្សាសុខសន្តិភាព និងមិនអាចទុក ឲ្យជនជាតិ ណាមួយ នៅឯកោនោះឡើយ ។



សម្តេចតេជោមានប្រសាសន៍ពាក់ព័ន្ធនិង ប៉ែកខាង ! អឺរ៉ុប វិញ បច្ចុប្បន្ន នេះកំពុងតែមាន សង្គ្រាម ប្រជាជនភៀសខ្លួន ជួបការលំបាក ! ខ្វះស្បៀងអាហារ ! ខ្វះការស្នាក់នៅ ទាំងនេះ ជា ការ ទួលខុសត្រូវមួយ របស់អឺរ៉ុប ដែលគាំទ្រ នយោបាយអាមេរិច នៅក្នុងការធ្វើបដិវត្តន៍ព័រណ៌ នៅតំបន់មជ្ឍឹមបូព៌ា តាមរយៈផ្តល់ការជ្រកកោន និងផ្តល់ការងារឲ្យពួកគេ (ជនភៀសខ្លួន) ទើបជាការសមរម្យ ព្រោះមិនអាចយកគេទៅស្លាប់ នៅក្នុងសមុទ្រមេឌីទែរ៉ានេ ឬក៍នៅក្នុងជំរំ ដូចជារូងសត្វកណ្តុរនោះឡើយ ៕

Sunday, November 27, 2016

        BT-NEWS.COM ដំណើរការសេចក្តីព្រាង ដើម្បីដាក់បញ្ចូល នៃមហាសន្និបាទសភាតំបន់ អាស៊ី APA (    Asian Parliamentary Assembly ) លើកទី៩ ដែលមាន ប្រទេសចំនួន២៥ ចូលរួម


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ លើក ទី២  !  នៃមហាសន្និបាទសភាតំបន់ អាស៊ី
APA ( Asian Parliamentary Assembly ) លើកទី៩ ដែលមាន ប្រទេសចំនួន២៥ចូលរួម បានផ្តើមដំណើរការសេចក្តីព្រាង នៅព្រឹកថ្ងៃ ទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព នៅតំបន់អាស៊ី»! កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ បានដាក់ជួនសន្និបាទពេញអង្គ លើក ទី៩ នូវសេចក្តី សម្រេចចំនួន ២០ ! ស្តីពី វប្បធម៌ បច្ចេកវិទ្យា សុខភាព ពលករ អន្តោប្រវេសន៍ អំពើពុករលួយ សមាជិកសភាជាស្រ្តី និងសាសនា ជាពិសេសការរត់ពន្ធ
វត្ថុបូរាណ និង គ្រឿង​ញៀន ។
គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុក នយោបាយបានព្រាង សេចក្តីសម្រេចចំនួន៤ ស្តីពី គោលនយោបាយ និងសហប្រតិបត្តិការក្នុងតំបន់អាស៊ី អន្តរកម្មរវាង អេភីអេ និងរដ្ឋាភិបាល អាស៊ី ភេវរកម្ម អំពើហឹង្សា ជាពិសេសការអភិវឌ្ឍន៍នយោបាយ សំខាន់ៗក្នុងតំបន់អាស៊ី  ! នៅ មានសេចក្តីព្រាងផ្សេៗទៀត ដើម្បីដាក់បញ្ចូល ក្នុង ពិធីនេះបើកមហា សន្និបាត ជាផ្លូវការ នឹង ប្រព្រឹត្តឡើងនៅសុខាហូតែល នារសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ។

មហាសន្និបាតនេះមាន ថ្នាក់ដឹកនាំ កំពូលៗ របស់ប្រទេសកម្ពុជា ដូចជា ! សម្តេចវិបុល សេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជា ប្រធានសភាតំបន់អាស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះពេលបើកមហាសន្និបាត ដែលមានថ្នាក់ ដឹកនាំសភាបណ្តាប្រទេស ជាសមាជិក សភាតំបន់អាស៊ីយ៉ាងតិច២៥ប្រទេសចូលរួម ព្រមទាំងវត្តមាននៃ គណៈប្រតិភូ បណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូជាច្រើនទៀត ។

សភាតំបន់អាស៊ី (
APA) ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគម សភាអាស៊ីដើម្បីសន្តិភាព ដែលត្រូវ បានបង្កើតនៅឆ្នាំ១៩៩៩ គិតមកទល់បច្ចុប្បន្ន សភាតំបន់អាស៊ីមានប្រទេសជាសមាជិកចំនួន ៤២ប្រទេស !  ដើម្បីប្រមូលផ្តុំសំឡើង អ្នក តំណាងពលរដ្ឋជាធ្លុងមួយ ក្នុងគោលដៅស្វែងរក សន្តិភាព និងផ្សះផ្សាប្រជាជាតិ ជាយុទ្ធ សាស្រ្ត រួម ដាក់ជួនដល់អ្នកអនុវត្តច្បាប់  គឺ រដ្ឋាភិបាល នៃប្រទេសនីមួយៗ នៃរដ្ឋជាសមាជិក
ដើម្បីធានានូវសុខ សន្តិភាពជួនប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៍ដូចជាពិភពលោក ផងដែរ ។

សភាកម្ពុជាតែងបានចូលរួមជា រដ្ឋសមាជិក ដើម្បីស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ប្រជាជាតិទំាងឡាយ នៅក្នុងតំបន់អាស៊ីនេះ ឱ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នា ដោយចីរភាព ៕



BT-NEWS.COM ដំណើរការបឋម នៃមហាសន្និបាទសភាតំបន់ អាស៊ី APA ( Asian Parliamentary Assembly ) លើកទី៩ ដែលមាន ប្រទេសចំនួន២៥ ចូលរួម


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ លើកទី២  !  នៃមហាសន្និបាទសភាតំបន់ អាស៊ី
APA ( Asian Parliamentary Assembly ) លើកទី៩ ដែលមាន ប្រទេសចំនួន២៥ចូលរួម ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃ ទី២8 ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ី»! ពិធីនេះបើកមហាសន្និបាត ជាផ្លូវការ នឹងប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ។



ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ! មហាសន្និបាតនេះមាន ថ្នាក់ដឹកនាំ កំពូលៗ របស់ប្រទេសកម្ពុជា ដូចជា ! សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះពេលបើកមហាសន្និបាត ដែលមានថ្នាក់ ដឹកនាំសភាបណ្តាប្រទេស ជាសមាជិក សភាតំបន់អាស៊ីយ៉ាងតិច២៥ប្រទេសចូលរួម ព្រមទាំងវត្តមាននៃ គណៈប្រតិភូ បណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូជាច្រើនទៀតផងដែរ ។

សភាតំបន់អាស៊ី (
APA) ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគម សភាអាស៊ីដើម្បីសន្តិភាព ដែលត្រូវ បានបង្កើតនៅឆ្នាំ១៩៩៩ គិតមកទល់បច្ចុប្បន្ន សភាតំបន់អាស៊ីមានប្រទេសជាសមាជិកចំនួន ៤២ប្រទេស !  ដើម្បីប្រមូលផ្តុំសំឡើង អ្នក តំណាងពលរដ្ឋជាធ្លុងមួយ ក្នុងគោលដៅស្វែងរក សន្តិភាព និងផ្សះផ្សាប្រជាជាតិ ជាយុទ្ធ សាស្រ្ត រួម ដាក់ជួនដល់អ្នកអនុវត្តច្បាប់  គឺ រដ្ឋាភិបាល នៃប្រទេសនីមួយៗ នៃរដ្ឋជាសមាជិក
ដើម្បីធានានូវសុខ សន្តិភាពជួនប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៍ដូចជាពិភពលោក ផងដែរ ។

សភាកម្ពុជាតែងបានចូលរួមជា រដ្ឋសមាជិក ដើម្បីស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ប្រជាជាតិទំាងឡាយ នៅក្នុងតំបន់អាស៊ីនេះ ឱ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នា ដោយចីរភាព ៕

Friday, November 25, 2016






BT-NEWS.COM ពលរដ្ឋមានជីវភាព ក្រីក្រ ទើបតែ ប្រសូតបុត្រ ១០២នាក់ និងគ្រួសារ មាន សមាជិកស្លាប់ចំនួន ១៨ នាក់ ទទួលបានថវិកា ឧបត្ថម្ភ ២៥ម៉ឹនរៀល​ ពីតំណាងរាស្រ្ត ចិត្ត បុណ្យ

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ ២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប !  បានជួបសំណេះសំណាល និងផ្តល់ថវិការ ជាប្រាក់ បៀវត្ស រដ្ឋភា ផ្ទាល់ខ្លួន ជួនដល់ ពលរដ្ឋ មានជីវភាព ក្រីក្រ ដែលទើបតែ ប្រសូតបុត្រ ១០២នាក់ និង គ្រួសារដែលមានសមាជិកស្លាប់ចំនួន ១៨ នាក់ រស់នៅ ក្នុងភូមិសង្កាត់ស្រង៉ែ ក្រុងសៀមរាប ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា៖
នេះជាលើកទី ៨ហើយ​ ! ដោយ គិត ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ ដែលឯកឧត្តម បានឧបត្ថម្ភ ថវិកា ដល់គ្រួសារ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយបានប្រសូតបុត្រ និងមានសមាជិកស្លាប់ ដើម្បីជួយរំលែក ដល់់ ការលំបាកខ្វះខាត ចំពោះមុខ រហូតមកដល់ពេលនេះ!​ មានចំនួន ៩៨៥គ្រួសារ

ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក ក្នុងមួ
យគ្រួសារ ទទួលបានថវិកា ឧបត្ថម្ភជួន ២៥ម៉ឹនរៀល​ សរុបអស់ថវិកា ៣០លានរៀល​  
BT-NEWS.COM ព័ត៌មាន​ចុះផ្សាយ​រឿង​ឈើ​ អត់​ប្រយោជន៍​ទេ​ !!!  ឯកឧត្តម វ៉េង ​សុខុន  ​រដ្ឋមន្ត្រី ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ ​ប្រាប់​កាសែត​ឲ្យ​ប្តឹង​ !! បើ​ដឹង​ច្បាស់




មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តកំពង់ធំ​៖ ឯកឧត្តម ​វ៉េង ​សុខុន ​រដ្ឋមន្ត្រី​ ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​ជម្រុញ ​ឲ្យ​អ្នកកាសែត​ប្តឹង​ពួក​ឈ្មួញ ​និង​មន្ត្រី​របស់ឯកឧត្តម ​បើ​ដឹងថា​កាប់​ឈើ​ខុសច្បាប់​ និង​ឃុ​ប​ឃឹ​ត​គ្នា​ពុករលួយ​ !
ប្រសិនបើ​លោក​ដឹង​ច្បាស់​ថា​ជា​អំពើ​ខុសច្បាប់​លោក​គួរ​កសាង​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​តែម្តងទៅ​ប្រសើ​ជាង​ចុះផ្សាយ​បែបនេះ​ពុំមាន​ន័យ​អ្វី​ទេ​ ។​
ប្រតិកម្ម​នេះឯកឧត្តម ​វ៉េង​ សុខុន ​បា​នកើតឡើង​ក្រោយ​ពេល​ដែល ​ព័ត៌មានបាន​ចុះផ្សាយ​ពី​ករណី​កាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ដែល​កាសែត​ និង​គេហ​ទំ​ព​រ័​ជាច្រើន​ផ្តោតទៅលើ​ឈ្មោះ​ សេង កុក​ឃាង ​ហៅ​តា​៩៥ ដែលជា​តំណាង​ទទួល​សិទ្ធិ​ក្នុង​ក្រុមហ៊ុន​សេងគាង ​(
C.R.C.K ) ដែល​បន្លំ​លួច​កាប់​ឈើ​ប្រណីត​ដឹក​ចេញពី​ទំរីង តំបន់​ព្រៃ​ឡង់​ខេត្តកំពង់ធំ​យ៉ាងសកម្ម​ កាលពីពេល​ថ្មីៗ​នេះ ។




​ប្រភពពី​អ្នក​ស្រឡាញ់​ព្រៃឈើបានឲ្យថា៖ តំណាង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច (
C.R.C.K) ដែល​សំអាងថា មានច្បាប់​វិនិយោគ សព្វថ្ងៃ​កំពុង​ក្លាយជា​កន្លែង​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹក​ប្រមូលយក​ឈើ​ប្រណីត​គ្រប់ ប្រភេទ​មាន ធ្នង់ នាងនួន បេង កកោះ ពពែ​ល គគីរ គ្រញូង ដែល​ត្រូវបាន​ពួក​ឈ្មួញ​ល្មើសច្បាប់​នាំគ្នា សម្រុក​ដឹក ចេញពី​តំបន់​ព្រៃគុហ៍ ​ព្រៃ​ឡង​) ក្នុង​ទឹកដី​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ យកទៅលក់​នៅ​ទីផ្សារ​តាម​ដេប៉ូ​ឈើ​ខុសច្បាប់ ស្របច្បាប់​ក្នុង​ខេត្ត​ក្រុង​មួយចំនួន​ដឹកចេញទៅ​បរទេស​យ៉ាង​ក្រអឺតក្រទម ។​
ចំណែកឯ​ក្រុម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មាន​នាយ​ខណ្ឌ នាយផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ម្នាក់ៗ គឺ​កំពុង​សម្ងំស្ងៀម​រង់ចាំ​ទទួលផល​ប្រយោជន៍​ខុសច្បាប់​ពីបទ​ល្មើស ពិសេស​ទទួល​លុយ​ពី​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ ជាក្រុម​ឈ្មួញ សេង គុក​ឃាង និង​សេង គាង C.R.C.K ​យ៉ាង​ស្ងាត់ស្ងៀម ក្រោមលេស​ថា​ក្រុមហ៊ុន​មានច្បាប់ ។ 
​ប្រជាពលរដ្ឋ​និយាយថា ពួក​ឈ្មួញ​មានអំណាច​តំណាង​ក្រុមហ៊ុន​មួយ​នេះ មិន​ត្រឹមតែ​លួច​ចាំ​ទទួល​ទិញ​ឈើ​ខាងក្រៅ ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​អ្នក​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ផងដែរ​ ។
ជាក់ស្តែង​បច្ចុប្បន្ន​ក្រុមហ៊ុន
C.R.C.K នេះ​គ្មាន​អភិវឌ្ឍន៍​ដាំ​ដុះ​អ្វី​ឱ្យ​ប្រាកដ​នោះទេ ក្រៅពី​អង្គុយ​ច្នៃប្រឌិត និង​នៅ​ពីក្រោយ​ការរៀបចំ ឲ្យ​ជនខិលខូច​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​ពី​ឈើ​ខុសច្បាប់ ទៅជា​ឈើ​ស្របច្បាប់​សម្រាប់​លក់ និង​ដឹកចេញទៅ​កាន់​ទីផ្សារ​លក់​ថា​ជា​ឈើ​មានច្បាប់​របស់ C.R.C.K តែ​ប៉ុ​ណ្ណោះ ។​
បើតាម​ផ្ទៃក្នុង​ក្រុមហ៊ុន​បាន​ទម្លាយ​ថា រាល់ពេល​ដឹក​ចេញ​គឺ​ក្រុមហ៊ុន​នេះ​ដឹកឈើ​ជ្រក​ក្រោម​ច្បាប់​ដឹក​ចេញ​ចាប់ពី ២០០-៣០០ ​ម៉ែត្រគូប ! គេ​ធ្លាប់​ឆែកឆេរ​ឃើញ​មាន PC ពី​ពេលកន្លងមក ក្នុងចំណោម ១០​រថយន្ត គឺ​ឃើញ​មានតែ ១​រថយន្ត និង​ពីរ​រថយន្ត​ប៉ុណ្ណោះ ។ ប៉ុន្តែ​គេ​ពុំដែល​ឃើញ​ក្រុមហ៊ុន​នោះ ទទួល​កំហុសឆ្គង​ត្រូវបាន​ដក Licen និង​ពិន័យ​នោះទេ ផ្ទុយទៅវិញ​ រីឯម​ន្ត្រី​ឈរជើង​ដូចជាលោក តិ​ប ញា​ត៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ  លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល ព្រៃឈើ​សណ្តាន់ និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ជាដើម មិនដែល​ហ៊ាន​ក្អក​ទេ​ជាមួយ​ក្រុមហ៊ុន ​សេង គាង ​( C.R.C.K )
ជាក់ស្តែង តាម​សេចក្ដីរាយការណ៍ ពី​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ​៩៥ ឬ​ក្រុមហ៊ុន​សេងគាង​( C.R.C.K )​បាន​ប្រើប្រាស់ នូវ​រថយន្ត​ធំៗ ដឹកឈើ ​ ! ជាក់ស្ដែង​កាលពី វេលា ​ម៉ោង ១២​ និង ​៣០​នាទី ​ថ្ងៃទី​១៩ ​ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងមកនេះ មាន​​រថយន្តដឹ​ក​ឈើ ខ្នាត​ធំ​ចំនួន ០​៥​គ្រឿង ​ចេញពី ក្រុមហ៊ុន​៩៥​ ​មិនដឹង ថា​មាន ​P,C​រឺ​គ្មាន​P,C​នោះឡើយ ​។​
​តាម​ប្រភព​ព័​ត៌មាន ​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់ថា៖ ​សកម្មភាព រថយន្ត​ធំៗ​ដឹកឈើ ទាំងយប់​ទាំង​ថ្ងែ បាន​បំផ្លាញ​ផ្លូវ យ៉ាងធ្ងន់ធ្ងរ បើ​ខែ វស្សា​វិញ បែក​ភក់ រីឯ​ខែប្រាំង​វិញ គឺដី​ហុយ​ទ្រលោម​ ។​
​មេការ​ក្រុមហ៊ុន ឈ្មោះ ​ប៊ិន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ! អ្នកព័ត៌មាន គ្នាន​សិទ្ធ​មើល​P,C​នោះទេ បើ​លោក​ចង់​មើល ទៅ​ កន្លែង​រដ្ឋបាល ព្រៃឈើ​ទៅ​ រួចបានប្រាប់ទៀតថា ! ​​ លោក​ឈប់​ធ្វើការ ជា​មេការ​០២ ​ទៅ០​៣​ខែ​ ហើយ ។​


​ប្រភពនិយាយថា៖ ​ក្រុមហ៊ុន​៩៥​ ឬ ​សេង គាង ​នេះ​បាន​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ដោយ​ឆ្លងកាត់​តំបន់​អូរ​ងាវ ស្រុក​ចាស់ ៩៩ ​ឆ្ពោះ​មក​ផ្សារ​ទំរីង​ហើយ​ចូលទៅ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​រួច​ទើប​បន្ត​ដឹក​ចេញពី​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​នេះ​ឆ្ពោះ​ចូលទៅ​ខេត្តកំពង់ចាម​និង​ឆ្ពោះទៅ​កន្លែង​ផ្សេងៗ​ទៀត​ដែល​ពួកគេ​ត្រូវការ ដោយ​ដឹក​ឆ្លងកាត់​ផ្សារ​ទំរីង​ចំនុច​៤៤​អូរកំពប់អំបិល​បាក់​ស្នា​ផ្សារ​ក្រ​វា ចំនុច ​១០២​រួច​ឆ្ពោះទៅ​ ខេត្តកំពង់ចាម​តែម្តង​​សកម្មភាព​នេះ​ពួកគេ​ធ្វើឡើង​ទាំ​រដូវប្រាំង​និង​រដូវវស្សា ​៕