Friday, November 4, 2016





BT-NEWS.COM  ឯកឧត្តមអ្នកឧកញ្ញ៉ា  សៀង ណាំ អញ្ជើញជាធិបតី សម្ភោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា ១ខ្នង ៦បន្ទប់

ចូលមើលវេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឯកឧត្តមអ្នកឧកញ្ញ៉ា  សៀង ណាំ  តំណាងរាស្រ្តមណ្ឌលសៀមរាប បានអញ្ជើញជាធិបតី ក្នុងពិធី
សម្ភោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា ១ខ្នង ៦បន្ទប់ នៅអនុវិទ្យាល័យស្រិត​ នៅឃុំកន្ទ្រាំង​ ស្រុកប្រាសាទបាគង នា​ព្រឹកថ្ងៃទី៥​ ខែវិច្ចិកា​ ឆ្នាំ២០១៦ នេះ

ឯកឧត្តមបានលើកឡើងថា៖
សាលាមួយនេះ ពីមុនជាសាលាបឋមសិក្សាទេ ឥឡូវបានប្រែក្លាយទៅជាអនុវិទ្យាល័យ​ ! ប៉ុន្តែដោយសាលាមានការខ្វះខាតបន្ទប់ ថ្នាក់រៀន ក្នុងនាមឯកឧត្តមជាតំណាងរាស្រ្ត ! បានគៀងគរ រកមូលនិធិតាមរយៈស្នើរសុំ ទៅអង្គការ អ្នកត្រួសត្រាយអង្គរ មកកសាងអគារសិក្សានេះ ! ដោយចំណាយថវិកាអស់​ ៦៨០០០$​ ក្នុងនោះក៍មានការរួមចំណែក របស់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំកន្ទ្រាំង​
៣០០០$​ ផងដែរ ។​

ក្នុងឱកាសនេះខ្ញុំបានផ្តល់ជូនប្រជាពលរដ្ឋចូលរួម៣០០នាក់ម្នាក់ៗសារ៉ុង​ ០១​  និងសិស្សា នុសិស្ស ១៨០នាក់​ ក្នុងម្នាក់ៗ​ បានសៀវភៅសរសេរ២ក្បាល​ ប៊ិច២​ និងប្រាក់ ២០០០រៀល​ ចំណែកលោកគ្រូអ្នកគ្រូ ២៣នាក់ ម្នាក់ៗ​ ទទួលបានថវិកា ៤ម៉ឹនរៀល ! ​សរុប ថវិកាទាំងអស់​ ១២៥០$  ៕

No comments:

Post a Comment