Monday, October 31, 2016








BT-NEWS.COM  លោកស្រី នាង ថាវី  ភរិយាលោក ឡាយ ធំ ច្រានចោលការចោទប្រកាន់ របស់ កញ្ញា ដន ស្រី នាង ជារឿងមិនពិត ហើយមានភាព អយុត្តិធម៌

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  
លោកស្រី នាង ថាវី  អាយុ ២៩ ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ! បានប្រាប់ អ្នកព័ត៌មាន នៅវេលាម៉ោង ០៧ និង ២០នាទី ព្រឹក​ថ្ងៃទី ០១ ខែវិច្ឆិការ ឆ្នាំ ២០១៦ នេះថា៖ លោកស្រីច្រានចោល នូវបណ្តឹង និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក កាលពីពេលថ្មីៗបានចោទ ប្តី របស់លោកស្រី បើករថយន្តដេញបុក និង យក កងទ័ព ទៅធ្វើការហ៊ុំព័ទ្ធផ្ទះ កញ្ញា ដន ស្រីលាង ជារឿងមិនពិតនោះទេ ! បញ្ហានេះគឺកញ្ញា ដន ស្រីលាង បានរៀបចំផែនការទុកជាមុន ជាមួយមន្រ្តី នគរបាលម្នាក់  ព្រោះកាល ពីពេល​ថ្មីៗកន្លងមកនេះ កញ្ញា ដន ស្រីលាង  បានផ្ញើរសារតាមទូរស័ព្ទទាក់ទង ប្តី លោកស្រីជាញឹកញយ ! ត្រូវ បាន លោកស្រីចាប់បាន ហើយប្រាប់ថា ! យើងជាស្រីដូចគ្នាឈប់ទាក់ទងប្តីលោកស្រីទៀត ! មិនត្រឹមតែមិនស្តាប់នោះទេ ប៉ុន្តែបែជា កញ្ញាខាងលើ ទូរស័ព្ទមកគម្រាម លោកស្រី ទៅវិញ ! ការ គម្រាមនេះ ក្នុងនោះនៅមានបុរសម្នាក់ទៀតជាមន្រ្តីប៉ូលីស តែងតែ ទូរស័ព្ទមក គម្រាម ដាក់ខ្នោះដល់ផ្ទះ លោកស្រី ស្ទើរ រាល់ថ្ងៃ ! មិនបានប៉ុន្មានថ្ងៃផង ក៍កើតរឿង ! មន្រ្តីប៉ូលីសឈ្មោះ ធី សុខ ហេង  បានទាក់ទងតាមទូរស័ព្ទសុំជួបប្តីលោកស្រី នៅមាត់ច្រកចូលមុខ ភោជនីយ៍ដ្ឋាន បេះដូងយល់ចិត្ត ផ្លូវលោក ( តាណើយ ) នៅវេលាម៉ោង ១២ និង២០នាទី យប់ ឈានចូលថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ ! ខណៈពេលនោះហើយ ដែលកញ្ញាចោទថា ! ប្តីខ្ញុំបាននាំបក្សពួកទាហានទៅ ហ៊ុំព័ទ្ធផ្ទះនាង ! ព្រោះមិត្តភក្កិប្តី របស់ជាទាហាន ក៍នៅជាមួយផងដែរ ។ 

 
បន្ទាប់មក កញ្ញាថ្លើមធំដដែល បានណាត់ប្តីលោកស្រីនៅវេលាម៉ោង ២ រសៀល ថ្ងៃដដែល សុំជួបនៅភោជនីយ៍ដ្ឋានយីហោឈ្មោះ ហេងហេង កំណាត់ផ្លូវ ៦០ម៉ែត្រ កញ្ញារូបនេះ បានយកកែវ គប់ ចំមុខប្តីលោកស្រី ទៀតផង ។


ចំណែកលោក ឡាយ ធំ  ដែលជាប្តី លោកស្រីខាងលើ បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា​៖ ដើមឡើយ លោក មានទំនាក់ទនង ស៊ីជម្រៅ ជាមួយកញ្ញា ខាងលើ ! ក្រោយមកឃើញស្ថាភាព

រញ៉េរញ៉ៃ ជាមួយប្រុសជាមន្រ្តី នគរបាល ! លោកក៍សុំបញ្ចប់ ចាប់តាំងពីពេលនោះមក រឿងកាន់តែបង្កឡើងបន្តិចម្តងៗ រហូតដល់ថ្ងៃមួយ មន្រ្តីនគរបាល ម្នាក់ឈ្មោះ ធី សុខហេង  បានទូរស័ព្ទ ណាត់សុំជួប លោក នៅទល់មុខ ភោជនីយ៍ដ្ឋាន បេះដូងយល់ចិត្ត កាលពីវេលាម៉ោង ១២ និង២០នាទី រំលងអាធ្រាត ! ពេលនោះលោក បានប្រកែកគ្នាជាមួយ មន្រ្តីនគរបាលខាងលើ ! មន្រ្តីនគរបាលរូបនោះឆ្លើយថា !  ដន ស្រីលាង  ឲ្យស៊ើប ពីលោក ។

លុះដល់វេលាម៉ោង ០២ រសៀល ថ្ងៃដដែល ដន ស្រីលាង  បានសុំជួបលោកនៅភោជនីយ៍ដ្ឋាន ហេងហេង ផ្លូវ ៦០ម៉ែត្រ នាងបានជិះម៉ូតូមកដល់ដាក់ជន្ទល់ភ្លាម ! ក៍ចូលទៅក្នុងហាង បានយកកែវ គប់ចំផ្ទៃមុខលោកតែម្តង ដោយឃើញស្ថានភាពនោះមិត្តភក្កិទាហាន ក៍ស្ទុះទៅចាប់នាងចេញពីកញ្ចុះលេខ៦ ! នាងក៍រើ បម្រាស់ រអិលដួលចំថូរផ្កាដោយខ្លួនឯង  ! បន្ទាបមក នាងក៍ជិះម៉ូតូចេញចេញពីហាង ក្នុងល្បឿនយ៉ាងលឿន លោក ក៍បើករថយន្ត តាម ដើម្បីនិយាយសម្រប សម្រួលជាមួយនាង ! ប៉ុន្តែ នាងបានចាប់ប្រ៉ាំងប៉ូតូធ្វើឲ្យ រថយន្តអ៊កស៊ើ បើកគេចមិនរួច ក៍ប៉ះចំហៀងម៉ូតូ ខាងស្តាំ បណ្តាលឲ្យ​ដួល គ្រាន់តែកកិតម៉ូតូបន្តិចបន្ទូចប៉ណ្ណោះ ! សូប្បី តែសាច់របស់ នាង មិនរលាត់ស្បែកផង ត្រង់នេះហើយ ! នាងបានចោទថា ! លោកបើករថយន្តដេញបុក  ។

លោក ឡាយ ធំ បានបញ្ជាក់ថា៖  គ្រប់ចណុចខាងលើ សុទ្ធសឹង ជាការរៀបចំទុកមុនទាំងអស់ ! លោកសំណូមពរដល់មន្រ្តីស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តា ជួយមើល នូវទង្វើរបស់នាង និងបក្សពួកដែលជា មន្ត្រីនគរបាល ដេកលើច្បាប់ ដើរលើច្បាប់បែជារៀបចំ ផែនការដ៍ស្មោកគ្រោក បែបនេះ ! តើប្រជាជនមានសង្ឃឹមអ្វី ទៀត ។

ពាក់ព័ន្ធករណីខាងលើអ្នកព័ត៌មានបានរកលេខទូរស័ព្ទទំនាក់ទំនង ទៅកញ្ញា ដន ស្រីលាង  ម្បីម្បី សុំការបំភ្លឺ ប៉ុន្តែមិនអាចរកបាន ៕ 
( កញ្ញា ដន ស្រីលាង  អាចបំភ្លឺបានតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧
/ ០៧៧ ៨៦៥ ៥០០ )

Sunday, October 30, 2016

BT-NEWS.COM អាជ្ញាធរខេត្តសៀមរាប ! បរាជ័យក្នុងការរៀបចំ បេនរថយន្តឧកញ៉ា ទូច ស៊ៀ កំពុង បង្កភាពអាណាធិបតេយ្យ  ក្រុងទេសចរណ៍ !!!!!!!

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០






ខេត្តសៀមរាប៖ មហាជននិយាយថា ! អាជ្ញាធរខេត្តសៀមរាប បរាជ័យ ក្នុងការរៀបចំ  បេន រថយន្ត អាណាធិបតេយ្យ ឧកញ៉ាល្បីឈ្មោះ ទូច ស៊ៀ កំពុងល្បីល្បាញ យក ផ្លូវជាតិ លេខ៦A នៅចំណុចបូរីសៀងណាំ និងទីតាំង ផ្សេងៗជាច្រើន ទៀតនៅ ក្នុងក្រុងសៀមរាប ! ធ្វើអាជីវ កម្ម ប្រមូលលុយ លើសសៀវភៅ បន្ទុក មិនមានវិក័យប័ត្រ ពីក្រុម រថយន្តតាក់ស៊ី ! ព្រមទាំង រថយន្តក្រុង មន្រ្តីអធិការកិច្ចខេត្ត ! នៅតែមិនទាន់មានចំណាត់ការ ដដែល ឫមួយជា ឆ្នាំងបាយ របស់អាជ្ញាធរខេត្ត បានជា មិនបើកភ្នែកមើល ។ 


មហាជននិយាយទៀតថា៖ ទង្វើ ឧកញ៉ា ល្បីឈ្មោះ រូបនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ពាសពេញ ពិភព លោក មកទស្សនា ! ព្រោះថា ! បក្ខពួកនិង កូនចៅរបស់ លោកឧញ្ញាខាងលើ មានច្រើន ណាស់ ក្នុងនោះមាន ប៉ូលិសសណ្តាប់ធ្នាប់ខេត្ត និង ប៉េអឹមផងដែរ ។ 

មហាជនរិះគន់ថា៖ ទង្វើ របស់ លោកឧកញ៉ា ទូច ស៊ៀ បង្កើតបេនរថយន្ត ក្រៅច្បាប់ ខាងលើ ដើម្បីអង្គុយ កើបលុយនេះ មិនដឹងថា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្ដ សៀមរាប បានជ្រាប ឬយ៉ាងណានោះទេ ឫមួយពួកគេ ត្រូវរ៉ូវគ្នាទេដឹង ! បានជាមិនមានចំណាត់សោះ អញ្ចឹងនោះ ! បានជាដំណើរការពីខែ ទៅមួយខែ រហូតជាងមួយឆ្នាំ ភាពរញ៉េ រញ៉ៃកាន់តែខ្លាំង ឡើងៗ ជាងមុនទៅទៀត នេះរឺ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈដ៍ល្អ ដែលអាជ្ញាធរ ខេត្ត តែងតែអួតអាង កន្លងមកនោះ 
BT-NEWS.COM  ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅខេត្តសៀមរាប ! បង្ហាញ ពី អំពីវប្បធម៌  ប្រពៃណី  និងទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរណ៍

ចូលមើលវេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ត្រូវធ្វើការរៀបចំពីធីប្រណាំងទូក(ង) ដែលធ្វើឡើង នៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍បានទស្សនា កម្សាន្ត អំពីវប្បធម៌  ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ  ចាប់ពីថ្ងៃទី១៣ និង ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។
 






ពិធី​បុណ្យអុំទូកនេះ ជាការរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសនៃទាហានជើងទឹក  ពីជំនាន់ ដើម ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុ ភូមិអង្គរនៃយើង ហើយក៏ជាមធ្យោបាយមួយ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ  អន្តរជាតិ ចូលមកទស្សនា និង ស្វែងយល់ ពីប្រវត្តិ នៃការធ្វើសង្រ្គាមតាមផ្លូវទឹក ដែលបុព្វបុរសខ្មែរ បានចារឹកទុក នៅតាមជញ្ជាំង ប្រាង្គប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មាផងដែរ ។ 

ការរៀនចំពិធីបុណ្យអ៊ុំទូកនេះ ក៏ដើមី្បធ្វើឲ្យក្រុងបុរាណប្រវត្តិ នៃយើង ឲ្យកាន់តែមាន សោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ ២០១៦នេះ  ដែលជាក្រុងគោលដៅរបស់ភ្ញៀវ ទេសចរណ៍ លើពិភពលោក ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ  អន្តរជាតិ  ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើនផងដែរ ។ ម៉្យាងទៀតពិធីបុណ្យនេះ មិនត្រឹមតែបាន បង្ហាញចំពោះសាធារណមតិជាតិ អន្តរជាតិឲ្យឃើញ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌ របស់ខ្មែរប៉ុណ្ណោះទេ តែជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបានកំពុងស្ថិត ក្នុងសន្តិភាព សុខដុមរមនា យ៉ាងពេញលេញទូទាំងប្រទេស ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

Saturday, October 29, 2016

BT-NEWS.COM  កងទ័ពជួរមុខ មានតួនាទីការពាសុខសុវត្ថភាព ជួនប្រជាពលរដ្ឋ និងចូលរួមក្នុងកិច្ច សហប្រតិបត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន









ចូលមើលវេបសាយតាមរយៈ !   bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
 
ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ  ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ មានប្រសាសន៍លើកឡើងថា !  កងទ័ព របស់កងពលតូចថ្មើរជើងលេខ៤១ ត្រូវមាន ស្មារតី ខ្ពស់ ក្នុងការ ការពារ បូរណភាព អធិបតេយ្យភាពបង្កើនសាមគ្គីភាព ជាមួយប្រទេស ជិត ខាង ! ដែលមានភូមិផងរបង ជាប់គ្នា  ! មិនតែប៉ុណ្ណោះត្រូវចូលរួមចំណែកជាមួយ មន្រ្តីគយ ! ពន្ធដា ! ដើម្បីប្រមូល  ជាចំណូលថវិការជាតិ  ! ចូលរួមការពារ បរិស្ថាន ! ធនធានរ៉ែ ! ការពារ ព្រៃឈើ ! និងបង្រ្កាបការ បូមខ្សាច់ ជាដើម ។ល។ ! ប្រសាសន៍នេះ ឯកឧត្តម បានលើក ឡើង នៅក្នុងពិធីបំពាក់ ឋានន្តរសក្កិ ថ្នាក់ អនុសេនីយ៍ ចំនួន ១៣២ រូប  ដល់នាយ ទាហាន ដែលមាន ស្នាដៃឆ្នើមក្នុងការ បំពេញភារកិច្ចជួនជាតិមាតុភូមិ នាព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦   ។

ឧត្តមសេនីយ៍ទោ  ពៅ ហេង  បានក្រើនរំលឹក ដល់មន្រ្តីយោធាទាំងអស់ថា៖  ការតំឡើង ឋានន្តរសក្កិ ជូនដល់នាយទាហាន ដើម្បី ចូលកាន់មុខតំណែងក្នុង ការ បំពេញភារកិច្ចរបស់ ខ្លួន នេះ  គឺធ្វើ​ទៅតាម​ក្រឹត​ក្រមច្បាប់ នៃការតែងតាំងរបស់ក្រសួងការពារជាតិ ដល់យោធិន ដែលមានស្នាដៃល្អ ក្នុងការបម្រើជាតិមាតុភូមិ ជាពិសេសយោ​ធិនយើងធ្លាប់ បានចូលរួម ​ក្នុង​ព្រឹត្តិ​ការណ៍ ការពារ​​ព្រំដែននៅទិសមុខ កន្លងមក ក្នុងការ រក្សាការពារ ស្ថេរភាពនៅ ខ្សែរ បន្ទាត់​ព្រំដែន ។ ដូច្នេះហើយ ត្រូវ អនុវត្តនូវតួនាទីរបស់ខ្លួនឲ្យបានល្អ ក្នុងកិច្ចការពារជាតិ មាតុភូមិ និងការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋផងដែរ  និងមាន ភារកិច្ច​យ៉ាងសំខាន់ ក្នុងការចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ ស្ថាប័ន ដើម្បីចូលរួមអនុវត្ត ភូមិឃុំមាន សុវត្ថិភាព​​ នៅតាមមូលដ្ឋាន ដែលជាចំណុចឈរជើងរបស់ខ្លួន ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១  មានប្រសាសន៍ផ្តាំផ្ញើរដល់នាយទាហានថា៖  ទោះបីជាស្ថានភាពព្រំដែន មានភាពស្ងប់ ស្ងាត់ក្តី ក្រៅពីភារកិច្ចការពារ បូរណ ភាពដែនដី​  ​កង​ទ័ពក៏មានភារកិច្ចចូលរួមអនុវត្តន៍ ភូមិ​ឃុំមានសុវត្ថិភាព ជាការឆ្លើយតបទៅតាម​គោលនយោបាយ របស់ ​រាជរដ្ឋា​ភិ​បាល និងការពារប្រ​ជាជន ដូច្នេះជំនាញការិយាល័យពាក់ព័ន្ធ របស់កងពល មានភារកិច្ចយ៉ាង​សំខាន់ សហការជា​មួយ​អាជ្ញាធរ និង​សមត្ថ​កិច្ចជំនាញក្នុងការចូលរួមរក្សា ទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើង ។
ឯកឧត្តមបានសង្កត់ដល់ ! នាយទាហានដែលទទួលបានសក្កិថ្មី ត្រូវតែផ្លាស់​ប្តូរ​ អត្តចរឹក និងទំលាប់អាក្រក់របស់ខ្លួន ដែលមានកន្លងមក ដើម្បីមកអនុវត្តន៍​ច្បាប់របស់ក្រសួង ការពារ ជាតិក៍ដូចជាច្បាប់របស់រាជរដ្ឋាភិបាល !  ដើម្បីជាគម្រូដ៍ល្អមួយ ក្នុងការណែនាំ ដល់ពលទាហាន ជំនាន់ក្រោយៗផងដែរ ៕

Friday, October 28, 2016





BT-NEWS.COM សូមថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជ ពិធីបុណ្យ ខួបលើកទី១២ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ  

ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ /​ ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖  សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការ យាងគ្រងព្រះបរមសិរីរាជសម្បត្តិ  ២៩-តុលា-២០០៤
~ ២៩-តុលា-២០១៦ ។


សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ! ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខដល់ប្រជានុរាស្ត្រ របស់ព្រះអង្គ ជានិច្ចនិរន្តរ៍  ៕
សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី ! ទូលព្រះបង្គំជាខ្ញុំ  អ៊ួង ប៊ុនធឿន ចាងហ្វាងការផ្សាយ  គេហទំព័រ
BT-NEWS ព្រមទាំង សហការី 

Wednesday, October 26, 2016




BT-NEWS.COM  កំលាំង កងពលតូចថ្មើរជើងលេខ៤១ បើកយុទ្ធនាការជួសជុល ផ្លូវ ដើម្បី សម្រួល ក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ត្រី ផៃ សុផាតិ មេបញ្ជាការរង ជានាយសេនាធិការកងពល
ជំនួសមុខឲ្យឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បាន លើក ឡើងថា៖ ក្រៅពីកិច្ចការពារព្រំដែន ដើម្បីប្រទេសជាតិ ! កងទ័ពជួរមុខ បានបំពេញ ភារកិច្ចជាច្រើនជួនប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានគ្រោះអាសន្ត ដូចជា ខ្យល់ កន្រ្តាក់ ​បាក់រលំផ្ទះ ! ភ្លើងឆេះផ្ទះ និងបញ្ហាផ្សេងៗ ជាច្រើនទៀត ! ប្រសាសន៍នេះលោក មេបញ្ជាការ រងបានលើកឡើង នៅពេល កំលាំងអង្គភាពកងពល បើកយុទ្ធនាការ ជួសជុល ផ្លូវ ស្រឡៅស្រោង ១ ខ្សែរ ប្រវែង ជាង ២ ពាន់ម៉ែត្រ ស្ថិតក្នុងភូមិ អូរគគីកណ្តាល ឃុំលំទង ស្រុក អន្លង់វែង ! នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ នេះ ។


ឧត្តមសេនីយ៍ត្រី ផៃ សុផាតិ ​បានលើកឡើងថា៖
ក្រោមបញ្ជាផ្ទាល់របស់ មេបញ្ជាការកងពល ! បានដាក់ផែនការ ឲ្យកំលាំង ប្រមាណជា ១៨២នាក់ ចុះធ្វើសកម្មភាពជួសជុលផ្លូវ ដែល តភ្ជាប់ ពីផ្លូវ ៦៧B មកកាន់ ទីបញ្ជាការកងពលប្រវែងជាង ២ ពាន់ម៉ែត្រ ដែលរង នូវការខូច ខាត ដោយភ្លៀងនារដូវវស្សា ដែលបង្កឲ្យជួបការលំបាក ក្នុងការធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ ចំនួន ៥ភូមិ ក្នុង ឃុំ លំទង ស្រុក អន្លង់វែង ក៍ដូចជា ឃុំ ផ្សេងៗទៀត ក្នុង ស្រុក-ខេត្តឧត្តរមានជ័យ ! ធ្វើដំណើរ ទៅអាស្រ័យ ផល ! និងធ្វើ​ដំណើរឆ្លងកាត់ ឆ្ពោះទៅផ្លូវជាតិ ៦៧B នៅស្រុកវ៉ារិន នៃទឹកដីខេត្តសៀមរាប ! ផ្លូវ ០១ខ្សែរនេះ កងពលបាន ធ្វើការ ជួស ជុលជាបន្តបន្ទាប់ ចំនួនពីរ លើក មកហើយ ដើម្បីកាត់ បន្ថយ នូវការ ខូចខាត កាន់តែ ធ្ងន់ធ្ងរ បន្ថែមទៀត ទម្រាំ ហ្នឹងដល់រដូវប្រាំង ៕
( មានសម្លេងដើម លោក ឧត្តមសេនីយ៍ត្រី ផៃ សុផាតិ មេបញ្ជាការ រង ! ជា វីដេអូរ ! )


Tuesday, October 25, 2016

BT-NEWS.COM  រថយន្ត ហ្វត ក្រុមហ៊ុន ឡា វី តា ដឹកអ្នកដំណើរ  ភ្នំពេញ -សៀមរាប បុកបុរសម្នាក់  បណ្ដាលឲ្យស្លាប់ភ្លាមៗ
.
មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០






ខេត្តកំពង់ធំ៖ រថយន្ត ហ្វត របស់ក្រុមហ៊ុន  ឡា វីតា ដឹកអ្នកដំណើរ ជាតិ និងអន្តរជាតិ ភ្នំ ពេញ សៀមរាប ! ពាក់ស្លាកលេខ ភ្នំពេញ 2V- 0751 ពណ៏ទឹកប្រាក់ និងមាន  បិទលោហ្គោ ពី ក្រោយដាក់ថា (ឡា រីតា ) រួមទាំងលេខទូរស័ព្ទ 016 202 020 របស់ ក្រុមហ៊ុន  ! បើកបរ ក្នុង ល្បឿន លឿនដូចហោះ បុកបុរសម្នាក់ បើករបម៉ូតូ YAMAHA ពណ៍ខ្មៅ គ្មាន ស្លាកលេខ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង កើត ហេតុ ! ហេតុការណ៍ នេះបានកើត ឡើងកាល ពីវេលាម៉ោង ០១ និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតត្រង់ចំនុច ភូមិ អូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ! ចំណែកអ្នកបើកបរ រថយន្តក្រុមហ៊ុនខាងលើ រត់គេច ខ្លួនបាត់ ។
បុរសរងគ្រោះមានឈ្មោះ សៀន មាន ទីលំនៅភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៌ ។                                                                                    

ប្រភពនិយាយថា៖ រថយន្តរបស់ក្រុម ហ៊ុនខាងលើ បើកបរលឿនដូចព្យុះ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តសៀមរាប លុះដល់ចំនុចកើតហេតុ បុកជនរងគ្រោះខាងលើ ពេញទំហឹង ហោះជិត ២០ម៉ែត្រ បណ្តាលឲ្យ ដេកស្លាប់នៅ ហ្នឹង កន្លែង កើតហេតុ ភ្លាមៗ យ៉ាងអាណោចអាធម្ម  និងធ្វើឲ្យ ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរ ជាតិ ដែលជិះក្នុងរថយន្ភហ្វតភ័យ ស្លន់ស្លោប្រលឹងនៅចុងសក់ទាំងចាស់ទាំងក្មេង ។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុន ក្រុមហ៊ុន ឡា វី តា ដែលជាក្រុមហ៊ុន ធ្វើអាវីកម្មដឹកអ្នកដំណើរដោយរថយន្ត ហ្វត មិនគិតអំពីសុវត្ថភាពអ្នកជិះក្នុងរថយន្តនោះទេ និងមិនសូវ ចេះគោរពច្បាប់  ចរាចណ៍នោះឡើយ ចេះតែគោរពគោលការ របស់ក្រុមហ៊ុន ដាក់ឲ្យបើកក្នុង០៦ម៉ោង ឲ្យដល់គោលដៅពីភ្នំពេញ ទៅសៀមរាបតែប៉ុណ្ណោះ ។


បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងធ្វើកំណត់ហេតុ និងធ្វើកោសល្យ វិច័យទៅលើ សាកសព រួចប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រព្រៃណី រីឯម៉ូតូ និងរថយន្ដ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៌ រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

Monday, October 24, 2016

BT-NEWS.COM ប្រេងនាំចូលពី ថៃ ជ្រកក្រោម អាជីវកម្ម ប្រើប្រាស់ក្នុងខេត្ត ការពិតដឹក បន្តចែកចាយបន្ត
មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖ ប្រេង នាំចូលពីប្រទេសថៃ តាមមាត់ច្រករបៀងជប់គគីរ មកទឹកដីកម្ពុជា ដែល លោក ខាន់ ផល្លា អនុប្រធានគយខេត្តឧត្តរមានជ័យបាន អះអាងថា ! ជាប្រេងនាំចូលមានច្បាប់ សំរាប់ចែកចាយប្រើប្រាស់ នៅក្នុងខេត្ត ! ក៏ប៉ុន្តែប្រេងទាំងនោះ បានយកទៅចែកចាយ បន្តនៅតាមដេប៉ូ នៃបណ្តាខេត្តផ្សេងទៀត ។
ការនាំចូលប្រេងទាំងនោះដឹកយកទៅស្តុកទុកនៅឃ្លាំងមួយកន្លែង មានទីតាំងនៅក្បែរជើងភ្នំ ដងរ៉ែក ព្រំដែនកម្ពុជា-ថៃ ! ស្ថិតនៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ។

កន្លងមក អ្នកគ្រប់គ្រងឃ្លាំងដោយឈ្មោះ សួន ដារា បានប្រាប់ថា៖ ជាប្រេងនាំចូល ប្រេង ខាងលើ មានលិខិត អនុញ្ញាត ប្រើប្រាស់ នៅក្នុងខេត្តឧត្តរមានជ័យ ! ប៉ុន្តែមិនបានបញ្ជាក់ពី ការនាំចូលប្រេងសាំង និងប្រេងម៉ាស៊ូត ពីប្រទេសថៃ ! មានប៉ុន្មានរថយន្ត ក្នុងមួយ ថ្ងៃៗនោះឡើយ ។
មហាជនរិះគន់ថា៖ រថយន្តដឹកប្រេងសាំង ថៃ ដែលនាំចូលនោះ មាន ច្រើនគ្រឿង ក្នុងមួយខែៗ លើសពី អាជ្ញាប័ននាំប្រេងចូលសម្រាប់ប្រើប្រាស់ក្នុងខេត្ត ធ្វើឱ្យបាត់ ចំណូលរដ្ឋ ការនាំចេញ ទៅចែកចាយតាម បណ្តា ខេត្តផ្សេងៗ លើសកំណត់ បែបនេះ ដោយសារ តែពួកគេត្រូវ រ៉ូវ គ្នាជាមួយ មន្ត្រីស្ថាប័នពាក់ និងមន្ត្រីជំនាញ នៅក្នុងខេត្ត ទើបបានរលួនយ៉ាងនេះ ។

ថ្មីៗនេះ លោក ខាន់ ផល្លា អនុប្រធានគយខេត្ត ទទួលបន្ទុកគយចល័ត បានប្រាប់អ្នកព័ត៌ មានថា៖ ប្រេងដែលនាំចូលប្រើប្រាស់ក្នុងខេត្ត ក្នុងមួយខែៗ នាំចូលប្រេងពី ២០ ទៅ ៣០រថយន្ត ខាងលោកគ្រាន់តែ ចេញ ឯកសារ បង្កាន់ដៃ ស្តុកនាំចូលប៉ុណ្ណោះ បញ្ហាបង់ពន្ធ គឺស្ថិតនៅលើនាយកដ្ឋានរដ្ឋាករ ! មិនពួកលោកឡើយ ៕
BT-NEWS.COM  គណៈប្រតិភូ ខេត្តសៀមរាប អញ្ជើញ ចូលរួមកិច្ចប្រជុំ​
ក្រុងទេសចរណ៍ ​នៃបណ្តាប្រទេស នៅតាមបណ្តោយ ទន្លេមេគង្គ នៅប្រទេសចិន

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៦នេះ ឯកឧត្តម ឃឹម ប៊ុនសុង  អភិបាល ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូខេត្ត ចំនួន​០៤រូប អញ្ជើញទៅចូលរួម ក្នុងវេទិកាកិច្ច សហប្រតិបត្តិការ ក្នុង ចំណោមទីក្រុងទេសចរណ៍ នៃបណ្តាប្រទេសនៅ តាមបណ្តោយ ទន្លេមេគង្គ ឡាងឆាង ក្រុងសានយ៉ា នៃសាធារណ​រដ្ឋប្រជាមានិតចិន ។ 






តាមការបញ្ជាក់របស់ឯ.ឧ ឃឹម ប៊ុនសុង បានឲ្យដឹងថា៖ ក្នុងដំណើរចូលរួមក្នុងវេទិកា កិច្ចសហ ប្រតិបត្តិការ ក្នុងចំណោមទីក្រុងទេសចរណ៍ នៃបណ្តាប្រទេស នៅតាម បណ្តោយ ទន្លេមេគង្គ ឡាងឆាង ក្រុងសានយ៉ា នៃសាធារណ​រដ្ឋប្រជាមានិតចិន នាពេលនេះ គឺជាការឆ្លុះបង្ហាញផងដែរ អំពីភាពរីកចម្រើនលើវិស័យទេសចរណ៍ នៅក្នុងតំបន់ ក៏ដូចនៅលើពិភពលោកផងដែរ ។
ម៉្យាងទៀត នេះក៏ជាឱកាសមួយដ៏សមស្របសម្រាប់ខេត្តសៀមរាប ដើមី្បធ្វើការផ្សព្វផ្សាយ ពីវិស័យទេសចរណ៍នៃទឹកដីប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប មានប្រាង្គប្រាសាទបុរាណ រួមទាំងប្រពៃណីរូបី និង អរូបីជាច្រើនទៀត ។
 ឯ.ឧ ឃឹម ប៊ុនសុង បានឲ្យដឹង ទៀតថា៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយ ដែល មាន ទន្លេមេគង្គហូរឆ្លងកាត់ ហើយក៏ជាសមាជិកនៃគណៈកម្មាធិការទន្លេ
   មេគង្គទៀតផង ។ ក្នុងនោះដែរគណៈប្រតិភូយើង នឹងធ្វើការទំនាក់ទំនងសហប្រតិបត្តិការ ជាមួយដៃគូ វិស័យ ឯកជនរបស់ចិនឲ្យចូលមកធ្វើវិនិយោគនៅកម្ពុជា សំខាន់ខេត្តសៀមរាប លើវិស័យ ទេសចរណ៍​ និងកសិកម្ម ដែលជាសក្តានុពលរបស់ខេត្តសៀមរាប ។

ឯកឧត្តមបានបន្តទៀតថា៖ បច្ចុប្បន្ននេះវិស័យទេសចរណ៍នៅ ខេត្តសៀមរាប មាន
    កង្វះ ខាត ជាច្រើន ដើមី្បបម្រើនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍  ក្រោយពីការទស្សនាកម្សាន្ត នៅតាមប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិ យើងត្រូវការចាំបាច់ ត្រូវមានរមណីយ ដ្ឋាន កែច្នៃ សម្រាប់ភ្ញៀវដើរ កម្សាន្តនៅក្នុងពេលរាត្រី ​ដើមី្បក្នុងការទាក់ទាញ ភ្ញៀវឲ្យស្នាក់នៅ បាន យូរថ្ងៃ ​ក្នុងការបង្កើននូវចំណូលជូនដល់ប្រជា ពលរដ្ឋដែល ទទួលផលពីវិស័យទេសចរណ៍នេះផងដែរ ៕