Thursday, October 13, 2016

អង្គការកម្ពុជាដើម្បីជួយ ស្រ្តីមានវិបត្តិ ( CWCC ) បើកយុទ្ធនាការ ផ្សព្វផ្សាយ ឲ្យ មាតាបិតា ឫអាណាព្យាបាល ! យកកូនៗ ចុះឈ្មោះ ចូលរៀល ដោយឥតគិតថ្លៃ

ខេត្តសៀមរាប៖ រៀងរាល់ឆ្នាំ អង្គការកម្ពុជាដើម្បីជួយ ស្រ្តីមានវិបត្តិ ( CWCC )បានសហការណ៍ជាមួយមន្ទីរអប់រំយុវជន និងកីឡា បានបើកយុទ្ធនាការផ្សព្វផ្សាយ ដល់សហគមន៍មូលដ្ឋាន ! ជួនជា ដំណឹងដល់មាតាបីតា ឫអាណាព្យាបាលសិស្ស ឲ្យពួកគាត់ យល់ច្បាស់ពីសារៈសំខាន់ នៃការសិក្សារៀនសូត្រ ដែលមនុស្សគ្រប់រូប ត្រូវ តែទទួលគ្រប់ៗគ្នា ជាពិសេស ជម្រុញឲ្យ ពួកគាត់ នាំ កូនៗ ទៅចុះឈ្មោះ ចូលរៀន ព្រោះសាលាមិនយកថ្ងៃសេវាឡើយ ។  យុទ្ធនាការនេះ បានធ្វើ ឡើង នៅសាលា វិទ្យាល័យ ក្រឡាញ់ នាព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ ក្រោមវត្តមាន លោកស្រីគ្រឹង ស៊ាម អភិបាលរងស្រុកក្រឡាញ់ និងមន្រ្តី ពាក់ព័ន្ធ ជាច្រើនស្ថាប័ន ព្រមទាំង លោកគ្រូ អ្នកគ្រូ និងមាងតាបិតា ឫអាណាព្យាបាលសិស្ស
ចូលរួម ជាច្រើនផងដែរ ។
នាឱកាសនោះដែរ លោក សួង សុភាព ប្រធានស្តីទី អង្គការកម្ពុជាដើម្បីជួយ ស្រ្តីមានវិបត្តិ   ( CWCC ) បានលើកឡើងថា៖ CWCC បើកក្បួន យុទ្ធនាការផ្សព្វផ្សាយចំនួន ០៨  ឃុំ ដោយ ឆ្លងកាត់ ប្រមាណជា ៨០ ភូមិ នៅក្នុងស្រុក ក្រឡាញ់ ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយជា តំណឹងឲ្យមាតាបិតា ! អាណាព្យាបាល ក្មេងៗគ្រប់រូប ដែល មានកូន គ្រប់ អាយុ ចាប់ពី ០៦ ឆ្នាំ ឫ ចាប់ពី ៧០ ខែ ឡើងទៅ ! ត្រូវយកទៅចុះឈ្មោះចូលរៀន ដោយមិនចាំបាច់បង់លុយទេ ! មិនថាគ្រួសារមានជីវភាពក្រីក្រ ឫក៍កូនចៅ ជាជនជាតិភាគ តិច និងសិស្សដែលធ្លាប់ បោះបង់នូវការ សិក្សាជាយូរឆ្នាំ ក៍អាចមកចុះឈ្មោះចូលរៀន បានផងដែរ  ។
លោកប្រធានបានបន្តថា៖ មានតាបិតា ! អាណាព្យាបាល កូនៗ ឫសិស្សគ្រប់រូប គឺត្រូវ តែ ប្រញាប់មកចុះឈ្មោះឲ្យបានទាន់ ពេល វេលា ព្រោះក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ ពេលវេលា គិតពីថ្ងៃទី ១៥ – ដល់៣១ ខែតុលា ឆ្នាំ ២០១៦  ! សាលាមិនអាចរង់ចាំ កូនៗ និង សិស្សណា ដែលមិនបានមកចុះឈ្មោះចូលរៀននោះឡើយ ។
លោកស្រី គ្រឹង ស៊ាម  អភិបាលរងស្រុក ក្រឡាញ់ មានប្រសាសន៍ថា៖ មានតែការសិក្សាទេ ដែលអាចធ្វើឲ្យមនុស្ស ចាកចេញពីភាព ក្រីក្រ ឫក៍ដើរស៊ីឈ្មួលគេ  ជាកម្មករ បាន ព្រោះសាលាជាថ្នាលបណ្តុះនូវ ធនធានមនុស្ស គឺផ្តើមចេញពី ការកសាង សមត្ថភាព និងអប់រំសីលធម៌ដល់ការរស់នៅរបស់កុមារ ! មានតែក្មេងៗនេះហើយ ដែល ជាទំពាំងស្នង ឫស្សី  និងជាអ្នកបន្តវេនសង្គមជាតិ យើងទាំងមូល ដើម្បីកសាងប្រទេស កម្ពុជា មានការ អភិវឌ្ឍន៍ រីកចម្រើន ជាបន្តបន្ទាប់ ៕





No comments:

Post a Comment