Tuesday, February 28, 2017





Bt-news.com និង bt-newsdaily.blogspot.com មន្រ្តីយោធាសក្កិ៤ឈ្មោះ ជួន បំរើការងាអង្គភាពកងពលតូចអន្តរាគមលេខ៦ នៅពីក្រោយខ្នង យាយ ម៉ាយ មេឈ្មួញឈើគ្រញូងដុះស្លែរ ពង្រីកឥទ្ធិពលប្រមូលទិញ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ប្រភពពីមហាជននិយាយថា៖ យាយ ម៉ាយ មេឈ្មួញឈើគ្រញូងដុះស្លែរ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា
-ថៃ បានពង្រីកឥទ្ធិពលក្នុងការប្រមូលទិញឈើគ្រញូង ដើម្បី ស្រង់ដើម បន្ទាប់ពីសមត្ថកិច្ចចម្រុះធ្វើការបង្រ្កាបមក ជាច្រើនលើកកន្លងមក ! ការ ប្រមូល ទិញឈើបានរលួនយ៉ាងនេះដោយសាមានខ្នងបង្អែកឈ្មោះ ជួន ជាមន្រ្តីយោធា សក្កិ៤ បំរើការងានៅអង្គភាពកងពលតូចអន្តរាគមលេខ៦ នៅពីក្រោយខ្នង ។

ប្រភពបានបន្ថែមទៀតថា៖ មន្រ្តីយោធារូបនេះមិនត្រឹមតែជួយប្រមូលទិញឈើគ្រញូង ឲ្យ ឈ្មោះយាយ ម៉ាយ ជនជាតិវៀតណាមនោះទេ ថែមទាំងរត់ការផ្លូវ និងសមត្ថកិច្ច ដោះស្រាយកញ្ចប់ ថវិកា ដល់មន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័នផងដែរ ។  

មហាជននិយាយរះគន់ថា៖ រាជរដ្ឋាភិបាល ក៍ដូចក្រសួងការពារជាតិ បានខិតខំ ដុះខាត់កែ តម្រូវ ដល់មន្រ្តីថ្នាក់ក្រោមដើម្បីចូលចលនាជួយសង្គមជាតិ និងជួយប្រជាជន បែជាមន្រ្តីយោ សក្កិ៤ ខាងលើរូបនេះចូលខ្លួនក្នុងបទល្មើសទៅវិញ !!!  ពាក់ព៏ន្ធនឹងការចោទប្រកាន់មន្រ្តីយោ​ធាខាងលើ
BT-NEWS បានសួរទៅលោកសក្កិ៤ឈ្មោះ ជួន​ តាមទូរស័ព្ទនៅវេលាម៉ោង ១០ និង០២នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះថា ! លោកប្រមូលទិញឲ្យយាយ ម៉ាយ តិចតូចទេ ! ខណៈនោះដែរ BT-NEWS បានបន្តសួរទៅឯកឧត្តម ឈុំ ខេង មេមញ្ជាការកងពលតូចអន្តរា​គមលេខ៦ ដើម្បីសុំបំភ្លឺពាក់ព័ន្ធមន្រ្តីយោធាខាងលើជាកូនចៅឯកឧត្តមផងដែរ ប៉ុន្តែទូរស័ព្ទមិនចូលឡើយ ៕       ( តាមដានបន្ត )
 បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ   

Monday, February 27, 2017








Bt-news.com និង bt-newsdaily.blogspot.com ដីចំណីរមាត់ស្ទឹងបណ្តោយ៥០ម៉ែត្រ សងខាងត្រូវបានគេយកធ្វើអាជីវកម្មផ្ទាល់ខ្លួនរួចឆ្លើយថាលំអមាត់ស្ទឹង  !!!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

                                                                                     ដោយ(លុចណាម)
ខេត្តសៀមរាប៖ ស្របពេលដែលខេត្តកំពុងមានការអភិឌ្ឍន៏ ស្ថាបនា ផ្លូវលំ ស្តារស្ទឹង រៀបចំ កែរលំអរ ដើម្បីក្លាយជាទីក្រុង ប្រវតិ្តសាស្រ្ត ទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាទី ក្រុង បុរាណ្យ សៀមរាប  នឹងមានចំណូលចូលកាន់តែច្រើននោះ !  មានជនខិលខូចមួយចំនួន បាន ឆ្លៀត ឱកាសយកដីចំណីរមាត់ស្ទឹង មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយបានឆ្លើយដាក់ អ្នកនេះអ្នក នោះឲ្យធ្វើ  ជាក់ស្តែងដីចំណីរមាត់ស្ទឹងប្រមាណ៥០ម៉ែត្រសងខាងនៅចំនុច ក្រុមទី១ ភូមិ កក្រាញ់ ក្រុងសៀមរាប (ជាប់គល់ស្ពានថ្មក្រវ៉ាត់ក្រុង តាមបណ្តោយផ្លូវទៅភ្នំក្រោម) ត្រូវបានគេ យកផើងផ្កា ថូផ្កា យកមកដាក់ដំរៀបពាសពេញមាត់ស្ទឹងសងខាងធ្វើឲ្យ ធ្វើ ឲ្យប្រជាពលរដ្ឋ ដែលតែងតែមករត់ហាត់ប្រាណដល់ចំនុចនេះ ក៍ដូចជាមហាជនដែលធ្វើដំណើរឆ្លងកាត់មានការ រិះគន់ថា មិនពាក់ព័ន្ធនឹងរដ្ឋ ជាប្រយោជន៍បុគ្គល ។

ម្ចាស់អាជីវកម្មខាងលើនោះនៅក្នុងវិក័យប័ត្រគេដាក់ឈ្មោះ យ៉ាន់ ហួយអ៊ី ដងស្ទឹងសៀមរាប
ម្ចាស់អាជីវកម្មខាងលើបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ថា៖គាត់បានយកផើងផ្កាមកដាក់នៅទីនេះយូរហើយមិនដែលមានអ្នកណាមកហាមគាត់មិន
ឲ្យដាក់នោះទេ សូម្បីតែចាហ្វាយខេត្ត នឹងចាហ្វាយក្រុងបើកឡានឆ្លងកាត់ជាញឹក ញាបបាន ឃើញ ក៍មិនថាអី ដែលព្រោះគាត់ដាក់នេះដើម្បីលំអរស្ទឹង ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានលើកឡើងថា៖ ពួកគាត់បានលក់ឥវ៉ាន បន្តិចបន្តូច ដូចជានុំប៉ាងដាក់សាច់ត្រូវបានអាជ្ញាធរ ភូមិឃុំមកហាមមិនឲ្យលក់ចំណែក ម្ចាស់អាជីវកម្ម ផ្ទាល់ខ្លួនខាងលើធ្វើរាប់ស៊ិបម៉ែត្រ ធ្វើអាជីវកម្ម បែជាធ្វើមិនឃើញ អួតថាលំអរស្ទឹងទៀត ។ ចំណែក លោក
«ហ៊ាង »ស្មាន សង្កាត់ សៀមរាប ក្រុង សៀមរាប បានប្រាប់អ្នកព័ត៍មាន នៅរសៀល ម៉ោង ០៣ និង០០នាទី នេះថា កន្លែងខាងខាងលើនេះដែលលោកបានហាម នឹងឲ្យដកជាច្រើនលើកច្រើនសាមកហើយតែម្ចាស់អាជីវកម្មខាងលើនេះមិនធ្វើតាមលោកនោះទេមិនដឹងថាគាត់អាងអ្វីនោះទេ !!! លោកបានបន្តទៀតថា៖ លោកសូមអរគុណដែលបានប្រាប់ ពីរឿងនេះលោកនឹងឲ្យបញ្ឍប់ជាបន្ទាន់ ប្រជាពលរដ្ធសង្ឃឹមថា៖ អាជ្ញាធរនឹងមានវិធាន ការទប់ស្កាតជៀសវាងជនខិលខូចយកសប្បត្តិសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួន ៕






Bt-news.com និង bt-newsdaily.blogspot.com រឿងអាស្រូវ ជួរ​នគរបាល​ក្រុងសៀមរាប ​រត់​ការ​ជួយ​ឲ្យ​ប្រលង​ប៉ូលិស​ ជាប់​ក្នុង​តម្លៃ​៦០០០​ដុល្លារ ត្រូវធ្លាយពោះ !!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ធ្លាយ​រឿងអាស្រូវ​មួយ​ចំនួន​ក្នុង​ជួរ​នគរបាល​ក្រុងសៀមរាប​តាមបណ្តាញព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ពាក់ព័ន្ធ​ ​បញ្ហា​អ្នក​រត់​ការ​ជួយ​ឲ្យ​ប្រលង​ប៉ូលិស​ ជាប់​ក្នុង​តម្លៃ​៦០០០​ដុល្លារ ​និង​រឿង​រង្គោះរង្គើ​ផ្ទៃក្នុង​ នៃ​អធិការនគរបាល​ក្រុង​ ពី​សំណាក់​មន្ត្រី​នគរបាល​គ្នាឯងកាលពីកន្លងមកថ្មីៗនេះ !​ ​ទង្វើ​ទាំងនេះ​ បានធ្វើ​ឲ្យ​ មហាជនធ្វើការ រិះគន់យ៉ាងខ្លាំងចំពោះប្រព័ន្ធ​ការងារក្នុងជួរនគរបាលក្រុង ។

​នៅក្នុងនោះ​ឪពុក​របស់​យុវជន​ដែល​ប្រលង​ចូល​បំរើការ​ងារ​ជា​ប៉ូលិស​មិន​ជាប់​បាន​ប្រាប់​សុំ​មិន​បញ្ចេញ​ឈ្មោះនិយាយថា៖ ​គាត់​បាន​ឲ្យ​កូន​ទៅ​ដាក់​ប្រលង​ចូល​បំរើ​ការងារ​ជា​ប៉ូលិស​តាមរយៈ លោក​ ដា ចំរើន ​​ជា​អធិការរង​នគរបាល​ក្រុង​សៀមរាប ដោយ​បាន​ឲ្យ​លុយ​កក់​មុន​ចំនួន​២៥០០​ដុល្លារ ​ថ្លៃ​រត់ការ​មុន ​តែ​ក្រោយមក​ចេញ​លទ្ធផល​ថា ​ប្រលង​ធ្លាក់ ទើប​គាត់​ចង់ទៅ​ទាមទារ​លុយ​នោះ ​ពី​លោក​ ដា ចំរើន មកវិញ​ តែ​នៅ​មិន​ទាន់​បាន​នៅឡើយ ​។
ប្រភព​ដដែល​បន្តថា​៖ ក្នុងភូមិកន្ត្រក សង្កាត់​ស្វាយដង្គំ មាន​អ្នក​ដាក់​ពាក្យ​ប្រលង​ចូល​បំរើ​ការងារ​ ជា​ប៉ូលិស​ជាង​១០​នាក់ ​តែ​មិន​ដឹងថា​ អស់​លុយ​ប៉ុន្មាន​នោះទេ ។

 ប្រភព​មួយទៀត​បាន​បង្ហើប​ថា៖​ ការ​ប្រលង​ជ្រើសរើស​ កម្លាំង​នគរបាល​បន្ថែម​ក្នុង​ខេត្ត សៀម រាប ​នេះ ​មាន​ភាព​សុក្រឹត​ល្អណាស់ ប៉ុន្តែ​ក៏​មាន​មន្ត្រី​ខ្លះ​ឆ្លៀតឱកាស ដូចពាក្យ ចាស់ លោកថា ! ត្រីងៀត​ឆ្លៀត​ពង​  ​​ទោះជា​យ៉ាង​ណា​ក៏ដោយគេ​សង្ឃឹមថា ​​អគ្គស្នងការ​នគរបាល ​ជាតិ អាច​នឹង​ជួយ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​នេះ​ ជូន​ជនរងគ្រោះ​ និង​មន្ត្រី​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​ផង​ ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ BT-NEWS រកលេខទូរស័ព្ទទំនាក់ទំនង ដើម្បីសុំការបំភ្លឺទៅ លោកអនុសេនីយ៍ឯក ដា ចំរើន ​ជា​អធិការ​ស្តីទីបានទេ !!!  ទាក់ទិន​ទៅ​នឹង​ករណី​រង្គោះរង្គើ​ផ្ទៃក្នុងអធិការក្រុងខាងលើនេះដែរ BT-NEWS បានបន្តទូរស័ព្ទទំនាក់ទំនងទៅលោក​វរៈសេនីយ៍​ឯក ​ទិ​ត្យ ណា​រ៉ុង អ​ធិការនគរបាល​ក្រុង​សៀមរាប ដើម្បីសុំបំភ្លឺបញ្ហាខាងលើនេះ នៅវេលាម៉ោង
០៨ និង១៩ នាទីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែលោកមិនទទួលទូរស័ព្ទនោះទេ ៕ នៅមាន(ត)

បើមានបញ្ហាដោយប្រការណាមួយទំនាក់ទំនងមក
BT-NEWS តាមរយៈលេខទូរស័ព្ទខាងលើ

Saturday, February 25, 2017








Bt-news.com និង bt-newsdaily.blogspot.com អូរបាយតាប់ ដែលជាខ្សែរទឹក ត្រូវចាក់ដីលុប ពិតជាចំឡែកណាស់ តាមដានដឹងហើយ !!!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ប្រជាពលរដ្ឋនិយាថា៖ អូរបាយតាប់ ដែលជាខ្សែរទឺកហូរនៅរដូវវស្សាជាប់ផ្លូវ ៦៧
B ក្នុងភូមិ សាស្រ្ត ស្រែណូយ ស្ថិតនៅ ភូមិវត្ត ឃុំស្រណូយ​ ស្រុកវ៉ារិន ខេត្តសៀមរាប កំពុងចាក់ដីលុប ទៀតហើយ បន្ទាប់ពីអាជ្ញាធរស្រុក ធ្វើការហាមឃាត់កាលពីឆ្នាំមុន(កន្លងមក) ។ ប្រជាពលរដ្ឋនិយាយទៀតថា៖ ចំណុចមូយនេះបានចាក់ដីលុបម្តងបន្តិចៗ ជាបន្តបន្ទាប់រយៈ ពេលបីឆ្នាំហើយ ឆ្នាំនេះទើបចាក់ដីមានលក្ខណៈទ្រង់ទ្រាយធំ ស្មើរហ្នឹងថ្នល់ជាតិតែម្តង ប្រហែលជាពួកគេត្រូវរ៉ូវគ្នាពីក្រោមដល់លើហើយហើយទើបដំណើរការបានបែបនេះ ។

ពាក់ព័ន្ធចាក់ដីលុបខាងលើ
BT-NEWS​ បានសុំបំភ្លឺទៅលោកអភិបាលស្រុក វ៉ារីន កាលពី រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ថា៖ ម្ចាស់ដីមានឯកសាពាក់ព័ន្ធគ្រប់គ្រាន់ ចំពោះការ ចាក់ដីនេះមិន​ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍របស់រដ្ឋនោះទេ ជាកម្មសិទ្ធឯកជន ! ដោយសាមិន អស់ ចិត្ត BT-NEWS បានបន្តសួរទៅលោក លឿង ជំនួយការមេឃុំ ស្រែណូយនៅវេលាម៉ោង១០ និង១៥ នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ មុននេះថា៖ ម្ចាស់កម្មសិទ្ធដីឈ្មោះ លោកស្រី ផន ធីតា  លោកស្រី មានឯកសា​គ្រប់គ្រាន់ ម្ចាស់ដីខាងលើបានរត់ការច្បាប់ ពីលើ មកដល់មន្រ្តី ថ្នាក់ ក្រោម រួចរាល់អស់ហើយ ប៉ុន្តែលោកមិនឃើញលិខិតស្នាមអ្វីឡើយដោយសា លិខិតស្នាម ផ្ទេរកម្មសិទ្ធ (ទិញលក់ដី) ទាំងនោះមិនមានតំកល់នៅសាលាឃុំ ។

លោក លឿង ជំនួយការមេឃុំ ស្រែណូយ បានជំរុញឲ្យអ្នកព័ត៌មានសួរទៅលោក មេភូមិព្រៃខ្នុរ នៅវេលាបន្ទាប់គ្នា លោកមេភូមិប្រាប់ថា៖ លោកស្រី ផន ធីតា  បានទិញពីម្ចាស់ដីកម្មសិទ្ធដើម ឈ្មោះ ម៉ាន់ ហឿន  ធ្លាប់អាស្រ័យផលតាំងពីសម័យមុនមកម្លេះ ! សព្វថ្ងៃមានផ្ទះនៅជិតគាត់ ប៉ុន្តែ នៅក្នុងកិច្ច សន្យាទិញលក់ដី កឺនៅវាលស្រែឃ្លាតឆ្ងាយពីថ្នល់​ជាតិ មិនមែនអូរ បាយតាប់ សព្វថ្ងៃទេ ដឹងអី គេចាក់ដី លុបដល់ថ្នល់ជាតិ ទៅវិញ  ការចាក់ដីរបស់លោកស្រីខាងលើ គឺធ្វើ ទីតាំងគម្រោងទឹកស្អាត ជួយ ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋនៅតំបន់ស្រែណួយ ៕       
                                                                                                    នៅមាន (ត)







Bt-news.com និង bt-newsdaily.blogspot.com កងទ័ពត្រូវ អនុវត្តន៍ ផែនការកំណែរទម្រង់ថ្មី របស់ក្រសួងការពារជាតិ

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ នាព្រឹកថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រារព្វធ្វើ ពិធីបូកសរុបការងារយោធាឆ្នាំ ២០១៦ និងទិសដៅអនុវត្ត ការងាយោធា បន្តឆ្នាំ ២០១៧ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ជា ម៉ន
មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការ យោធភូមិភាគទី៤ និងអមដំណើរដោយមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ ។

ឧត្តមសេនីយ៍ត្រី ធឿង ធា  មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បានរាយរបាយការណ៍ រាល់សកម្ម​ភាព​​ការងារយោធាឆ្នាំ២០១៦ កន្លងមកនេះ អង្គភាព បាន យកចិត្ត ទុកដាក់ អនុវត្តន៍ផែន ការ ស្របតាម​ទិស​ដៅកំណែរទម្រង់ថ្មី របស់ក្រសួងការពារជាតិ  ​អ្វី​​ដែលអង្គភាព ឆ្លងកាត់ការងារ យោធា ឆ្នាំ២០១៦ កន្លងមកនេះ គឺកងការពារព្រំដែនគោក៤០៣ មានស្មារតីទទួល​ខុស​ត្រូវ​​ខ្ពស់ ក្នុង​ការ​បំ​ពេញ​ភារកិច្ចមិនខ្លាចនឿយហត់ឡើយ ទោះបីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់  ពិតមែន អង្គភាពកាន់ តែពង្រឹងការ​ប្រុងប្រយ័ត្ន គ្រប់ពេលវេលា រួមជាមួយការត្រៀម​លក្ខណៈរួចជាស្រេច នូវ​កម្លាំង ​សំ​ភារៈ សឹក និង​ស្បៀង​អាហារ រក្សាទុក​ជាប់ជាប្រចាំ ! ជាពិសេសកងការពារព្រំដែនបាន ចូលរួមសហប្រតិ បត្តិការជាមួយ អាជ្ញាធរមូលដ្ឋានការពារសុខសុវត្ថភាពជូនពលរដ្ឋ ។

ក្នុងឱកាសនោះឧត្តមសេនីយឯក ជា ម៉ន
មេបញ្ជាការរងកងទ័ពជើងគោក ជាមេ បញ្ជាការយោធ ភូមិ ភាគទី៤ បានប្រគល់លខិតសរសើរ និងប័ណ្ណសរសើរ  ជូនដល់នាយទាហានឆ្នើម ចំនួន ៣៦ រូប ដែលបំពេញ​ភារកិច្ច បានល្អនៅក្នុងអង្គភាព ស្របតាម​យុទ្ធសាស្រ្តថ្មី នៃផែនការកំណែរ​ទម្រង់ របស់​ក្រសួងការពារជាតិ  គោ​រពបទបញ្ជា វិន័យ ថ្លៃថ្នូរ​ សីលធម៌ល្អ និងអនុវត្តបានតាមបទបញ្ជារបស់អគ្គបញ្ជា​ការ នៃកង​យោ​ធ​ពល​ខេមរភូមិន្ទ ។

ឧត្តមសេនីយឯក ជា ម៉ន មានប្រសាសន៍កាតសរសើរ  ការខិតខំ​ប្រឹងប្រែង​របស់នាយទា​ហាននិង ពលទាហាន ដែលបានលះបង់​អស់​កម្លាំង​កាយចិត្តទាំង យប់ទាំងថ្ងៃ ការពារបូរណភាពដែនដី នៃ មាតុភូមិ នៅតាម ​ខ្សែរបន្ទាត់ព្រំដែនភ្នំដងរ៉ែក​ នៃ​ទិសសមរភូមិមុខ ចំពោះចំណុចមួយចំនួន ដែលអគ្គ បញ្ជាការ បានដាក់ជូន អង្គភាពអនុវត្តន៍ បន្តនៅឆ្នាំខាងមុខ ត្រូវតែដុះខាត់ឲ្យប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រោះឆ្នាំចាស់ ជាបទពិសោធន៍មួយសម្រាប់ ឆ្នាំថ្មី ២០១៧ នេះ ​ វាជាផែនទីចង្អុលផ្លូវ  ហើយ ចំណុចអវិជ្ជមានទាំងនោះ វានឹងប្រែក្លាយទៅ ជាយន្តការមួយដ៏មាន ប្រសិទ្ធិភាពខ្ពស់ ដើម្បី លើកយកទៅអនុវត្តនៅ​តាម​បណ្តាអង្គភាព ចំណុះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕       
                                                       


Friday, February 24, 2017

Bt-news.com និង bt-newsdaily.blogspot.com ខ្យល់កន្ទ្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ៣១ខ្នងនៅស្រុកបន្ទាយអំពិល










ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣១ខ្នង ក្នុងនោះ មានចំនួន ២០ខ្នង ដែលរងការខូចខាតស្រាល ដោយគ្រោះធម្មជាតិ ខ្យល់កន្ទាក់បោកបក់ កាលពីវេលាម៉ោង ០៦ល្ងាច ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ដែលបានកើតឡើងលើភូមិចំនួន០៣គឺភូមិទំនប់ចាស់ ភូមិសំរោង តាហែរ និងភូមិគោកកំប៉ុល ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក្នុងនោះក៏មានពលរដ្ឋម្នាក់បានរងរបួសស្រាលផងដែរ ។
គ្រោះមហន្តរាយខ្យល់កន្រ្តាក់ ដែលលាយឡំនឹងភ្លៀងផ្គររន្ទះ ដែលបានវាយប្រហារទៅលើ លំនៅឋានប្រជាពលរដ្ឋ បណ្តាលឱ្យ លំនៅឋានខ្លះ ប៉ើងដំបូល ប៉ើងជញ្ជាំង និងខ្លះទៀត ត្រូវខ្យល់គួច បាក់រលំដល់ដី ធ្វើឱ្យខូចខាតទាំងស្រុង និងបណ្តាលឱ្យប្រជាពលរដ្ឋ ម្នាក់រងរបួសស្រាល ឈ្មោះ ខួញ ខឿត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិសំរោងតាហែរ ឃុំបេង ស្រុកបន្ទាយអំពិល។

យោងតាមរបាយការណ៍ អាជ្ញាធរ បានឱ្យដឹងថា៖ ក្រោយពីកើតហេតុ លទ្ធិផល នៃ គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ សរុបចំនួន ៣១ខ្នង និងស្រាលចំនួន ២០ខ្នង ហើយក្នុងនោះ ខូចខាតទាំងស្រុង ១ខ្នង ៕

Thursday, February 23, 2017

Bt-news.com និង bt-newsdaily.blogspot.com ផ្អើលព្រំដែន ជប់គគីរ សមត្ថកិច្ចចម្រុះ នឹងមន្រ្តីទំនាក់ទំនងព្រំដែន ឈ្លោះគ្នា





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ ប្រកែកពាក្យសំដីគ្នារបស់សមត្ថកិច្ចកម្ពុជា ! រវាងមន្រ្តីចម្រុះ ជាមួយ នឹង មន្រ្តី ទំនាក់ទំនងព្រំដែន ប្រចាំនៅច្រករបៀងជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមាន ជ័យ ! បានធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ ដែលឆ្លងកាត់ ព្រំដែន ! នៅ នឹង មាត់ច្រកទា្វជប់គគីរកាលពីវេលាម៉ោង ០៨ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ ។
សេចក្តីរាយការណ៍បានប្រាប់ឱ្យដឹងថា៖ ការទាស់ពាក្យសំដីគ្នាខាងលើ មានមន្រ្តីទំនាក់ទំនង ព្រំដែនម្នាក់ បានដើរស្រែកឡូឡា នៅមាត់ច្រកទ្វារព្រំដែន ព្រមទាំងមានការប្រកែកពាក្យ សំដីគ្នាជាខ្លាំង រហូតឈានដល់ជេរគ្នាទៅវិញទៅមក ជាមួយ នឹងសមត្ថកិច្ចនៅមាត់ ចម្រុះ ប្រចាំ មាត់ ច្រក ដែលជាហេតុធ្វើឱ្យ ឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ-ថៃ ដែលចេញចូលផ្លាស់ប្តូរទំនិញ នៅផ្សារជប់គគីរ ព្រំដែនកម្ពុជា-ថៃ ទៀតផង ។
ចំពោះករណី មានសកម្មភាពសមត្ថកិច្ច ទៅឈ្លោះប្រកែកគ្នា នៅមាត់ច្រកព្រំដែន ក៏មាន សង្គម ហ្វេសបុក មួយចំនួន ធ្វើការបង្ហោះ និងចែករំលែកគ្នា ព្រំទាំងមានការរិះគន់ចំៗ ទៅលើ មន្រ្តី ប្រចាំការ នៅព្រំដែនជប់គគីរ ឈ្លោះប្រកែកពាក្យសំដីគ្នាធ្វើឱ្យ ប៉ះពាល់សណ្ឋាប់ធ្នាប់ សាធារណៈ និងសេចក្តីថ្លៃថ្នូប្រទេសជាតិ។ ដោយនៅក្នុងសង្គមចែកចាយ ក៏បានស្នើរ ដល់ឯកឧត្តម អភិបាលខេត្ត និងអាជ្ញាធរ ស្រុកបន្ទាយអំពិលគួរចុះពិនិត្យមើលផង។
ទាក់ទិននឹងករណីនេះ លោក យឿន វិបុល ប្រធានគណៈកម្មការច្រកទ្វារព្រំដែនជប់គគីរ បាន ឱ្យ ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា !  ពិតជាមានករណី ឈ្លោះ ទាស់ពាក្យសំដីគ្នា រវាងមន្រ្តីចម្រុះ និងមន្រ្តីទំនាក់ទំនងព្រំដែន តែករណីនេះ
លោកបានស្នើរ សុំឱ្យមានការសម្របសម្រួលគ្នា បណ្តោះអាសន្ន រងចាំការប្រជុំពិភាក្សាគ្នានៅពេលក្រោយទៀត ៕


Wednesday, February 22, 2017




Bt-news.com និង bt-newsdaily.blogspot.com  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តាំផ្ញើរដល់ ប្រជាពលរដ្ឋ ទាំងអស់ទាំងក្នុងប្រទេស និងនៅក្រៅប្រទេសថា !  (
គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ ទាំងអស់ ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ ) សូមប្រជាពលរដ្ឋជ្រាបថា { គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ }