Thursday, February 16, 2017

Bt-news.com និង bt-newsdaily.blogspot.com  ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងមកដល់ ខេត្តសៀមរាប









ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងមកដល់ ខេត្តសៀមរាប  ! ក្នុងការយាងដល់ ខេត្តសៀមរាបនេះ  មានការទទួល ទទួលបដិសណ្ឋាកិច្ច យ៉ាងយកចិត្តទុកដាក់ ដោយឯកឧត្តម  ឃឹម  ប៊ុនសុង  អភិបាល ខេត្តសៀមរាប  ព្រមទាំង មន្ត្រីរាជការគ្រប់ស្ថាប័ន ! ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទូទាំងខេត្តសៀមរាប ផងដែរ ។
នៅ​ព្រឹកថ្ងៃទី១៧​នេះ​ព្រះករុណាជាអម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​អង្គ​នឹងស្តេច​យាង​ក្នុង​ព្រះ​រាជ​ពិធី​កាត់​ឫស​សីមា​ វត្ត​ស្វាយ​ដង្គុំ​ ក្រុង​សៀម​រាប និង​នៅ​ថ្ងៃ​​ទី​១៨​ ខែកុម្ភៈ​ ព្រះ​អង្គ​ទាំង​ទ្វេ​ ​យាង​ទៅសម្ភោធ​ខ្សែ​ភាពយន្ត​រឿង​ ​«មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»  ផលិតដោយ​លោក​ស្រី ​អ៊ែន ​ជេលីណា​​ ជូលី !  ក្នុងសាច់រឿងនិយាយ អំពីរឿងរ៉ាវ មួយចំនួន ពាក់ព័ន្ធរបប​ប្រល័យពូជសាសន៍ សម័យខ្មែរក្រហម ។
ខ្សែភាពយន្ត បែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»  រំឭកអំពី ប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត ដឹកនាំ ផលិតដោយ លោកស្រី Angelina Jolie ជា ផលិត ករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូងបង្អស់ នៅលើវាលស្មៅ នៃ ព្រះលាន ជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ខ្សែភាពយន្តនេះ ត្រូវបានថត នៅក្នុងទីតាំងសំខាន់ៗ ជាប្រវត្តិសាស្ត្រ ចំនួន០២ខេត្ត គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយ ដ៏សំខាន់ ដែលខ្សែភាពយន្ត បានផ្តិតយក ទិដ្ឋភាពជា ប្រវត្តិសាស្ត្រមួយចំនួនធំ ! ដូចនេះហើយ បានជា ផលិតករ ភាពយន្ត សម្រេចចិត្ត ជ្រើសរើសយក រមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំង មុនដំបូងបំផុតបង្អស់ ដែលជាពិធីសម្ពោធ ផ្លូវការមុននឹងខ្សែភាពយន្តនេះ ចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត នៅលើពិភពលោក ៕

No comments:

Post a Comment