Bt-news.com និង bt-newsdaily.blogspot.com កងទ័ពត្រូវ អនុវត្តន៍ ផែនការកំណែរទម្រង់ថ្មី របស់ក្រសួងការពារជាតិ
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រារព្វធ្វើ ពិធីបូកសរុបការងារយោធាឆ្នាំ ២០១៦ និងទិសដៅអនុវត្ត ការងាយោធា បន្តឆ្នាំ ២០១៧ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការ យោធភូមិភាគទី៤ និងអមដំណើរដោយមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ ។
ឧត្តមសេនីយ៍ត្រី ធឿង ធា មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បានរាយរបាយការណ៍ រាល់សកម្មភាពការងារយោធាឆ្នាំ២០១៦ កន្លងមកនេះ អង្គភាព បាន យកចិត្ត ទុកដាក់ អនុវត្តន៍ផែន ការ ស្របតាមទិសដៅកំណែរទម្រង់ថ្មី របស់ក្រសួងការពារជាតិ អ្វីដែលអង្គភាព ឆ្លងកាត់ការងារ យោធា ឆ្នាំ២០១៦ កន្លងមកនេះ គឺកងការពារព្រំដែនគោក៤០៣ មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចមិនខ្លាចនឿយហត់ឡើយ ទោះបីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់ ពិតមែន អង្គភាពកាន់ តែពង្រឹងការប្រុងប្រយ័ត្ន គ្រប់ពេលវេលា រួមជាមួយការត្រៀមលក្ខណៈរួចជាស្រេច នូវកម្លាំង សំភារៈ សឹក និងស្បៀងអាហារ រក្សាទុកជាប់ជាប្រចាំ ! ជាពិសេសកងការពារព្រំដែនបាន ចូលរួមសហប្រតិ បត្តិការជាមួយ អាជ្ញាធរមូលដ្ឋានការពារសុខសុវត្ថភាពជូនពលរដ្ឋ ។
ក្នុងឱកាសនោះឧត្តមសេនីយឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេ បញ្ជាការយោធ ភូមិ ភាគទី៤ បានប្រគល់លខិតសរសើរ និងប័ណ្ណសរសើរ ជូនដល់នាយទាហានឆ្នើម ចំនួន ៣៦ រូប ដែលបំពេញភារកិច្ច បានល្អនៅក្នុងអង្គភាព ស្របតាមយុទ្ធសាស្រ្តថ្មី នៃផែនការកំណែរទម្រង់ របស់ក្រសួងការពារជាតិ គោរពបទបញ្ជា វិន័យ ថ្លៃថ្នូរ សីលធម៌ល្អ និងអនុវត្តបានតាមបទបញ្ជារបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។
ឧត្តមសេនីយឯក ជា ម៉ន មានប្រសាសន៍កាតសរសើរ ការខិតខំប្រឹងប្រែងរបស់នាយទាហាននិង ពលទាហាន ដែលបានលះបង់អស់កម្លាំងកាយចិត្តទាំង យប់ទាំងថ្ងៃ ការពារបូរណភាពដែនដី នៃ មាតុភូមិ នៅតាម ខ្សែរបន្ទាត់ព្រំដែនភ្នំដងរ៉ែក នៃទិសសមរភូមិមុខ ចំពោះចំណុចមួយចំនួន ដែលអគ្គ បញ្ជាការ បានដាក់ជូន អង្គភាពអនុវត្តន៍ បន្តនៅឆ្នាំខាងមុខ ត្រូវតែដុះខាត់ឲ្យប្រសើរឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រោះឆ្នាំចាស់ ជាបទពិសោធន៍មួយសម្រាប់ ឆ្នាំថ្មី ២០១៧ នេះ វាជាផែនទីចង្អុលផ្លូវ ហើយ ចំណុចអវិជ្ជមានទាំងនោះ វានឹងប្រែក្លាយទៅ ជាយន្តការមួយដ៏មាន ប្រសិទ្ធិភាពខ្ពស់ ដើម្បី លើកយកទៅអនុវត្តនៅតាមបណ្តាអង្គភាព ចំណុះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

No comments:
Post a Comment