Saturday, February 18, 2017









Bt-news.com និង bt-newsdaily.blogspot.com  ក្បូនដង្ហែ តុក្កតាយក្ស ​(ទីមោងយក្ស) លើកទី១១ លេចមុខទៀតហើយ ! គឺលើកស្ទួយ កុមារក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរណ៍  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ក្រាមក្រសែភ្នែកភ្ញៀវជាតិ
-អន្តរជាតិ ប្រមាណជិត០២ម៉ឺននាក់ ដែលឈរ អមផ្លូវគាំទ្រ នូវក្បូនដង្ហែ តុក្កតាយក្ស ​(ទីមោងយក្ស) លើកទី១១ អមដោយតន្ត្រី ព្យុហយាត្រាកាយ រឹទ្ធិជាតិរបស់ខេត្ត ! ដែលបានធ្វើឡើងនៅក្រុង-ខេត្តសៀម រាប នៃព្រះរាជាណាចក្រកម្ពុជា នារាត្រី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ !  ដែលបានចាប់ បដិសន្ធិឡើង តាំងពីឆ្នាំ​២០០៧ មកម្លេះ ! ជាគម្រោង សហគមន៏សិល្បៈ របស់កុមារក្នុងស្រុក ឥឡូវ បាន ក្លាយជា គម្រោង សិល្បៈរបស់កុមារ ដ៏ធំបំផុត នៅ ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៏ ទាំង មូល ! គម្រោង មួយនេះ ! បានបង្កើតឡើងក្នុងគោល បំណងផ្តល់ ការងារសម្រាប់ ក្មេងៗជាង៥០០នាក់ នៅក្រុងសៀមរាប ដែលជួបការលំបាក និងផ្តល់ ទំនុកចិត្តដល់ក្មេងៗ ព្រមទាំងលើកកំពស់ ផ្នែកសិល្បៈ ! និងបង្កើតបាននូវ អារម្មណ៏ដ៏សំខាន់មួយ នៃភាពសាមគ្គីគ្នាជាសហគមន៏ បង្កើតការងារជាក្រុម ផ្តល់ នូវក្តីសង្ឃឹម ! ព្រោះវាបទពិសោធន៍ និងជាការលើកទឹកចិត្តដល់ពួកគេឲ្យជំនះរាល់បញ្ហាលំបាកនានាដែលពួកគេនឹងជួបប្រទះ  ។
លោក អ៊ុន សាវ៉ាន់  ជាសមាជិករបស់គំរោងតុក្កតាយក្ស ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា៖ ឆ្នាំនេះ រូបតុក្កតាយក្ស (ទីមោងយក្ស)​ ដែលបានតំឡើងក្រោមប្រធានបទ សិល្បៈ និងចម្រៀង ក្នុងទស្សវត្ស ទី៦០ រួមមាន ១-លោកតា គង់ ណៃ សិល្បៈករចាប៉ីដងវែង ក្នុងនិមិត្តរូបដើម្បីចូលរួមអបរសារទ​ការ ដាក់បញ្ចូលសិល្បៈចាប៉ីដងវែងខ្មែរជាបេតិកភណ្ឌវប្បធម៌ អរូបីរបស់មនុស្សជាតិនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ និងការអភិរក្សមរតកមនុស្សរស់ នៃកម្ពុជា
២-សត្វ មាន់គក គឺជានិមិត្តរូបឆ្នាំរកា  ដែលជនានុជនខ្មែរនឹងចូលរួមអបរសារទពិធីចូលឆ្នាំខ្មែរ ឆ្នាំថ្មី ឆ្នាំរកា ! ៣-សិល្បៈកររបាំក្ងោកប៉ៃលិន ដើម្បីរំលឹកដល់ការបង្កើតឡើងដល់ការបង្កើតរបាំក្ងោកប៉ៃលិន ជាការបង្ហាញប្រពៃណីនៃជនជាតិកូឡាក្នុងខេត្តប៉ៃលិន ! ៤-ក្រុមភ្លេងឆៃយ៉ាំ ជាភ្លេងប្រពៃណីវប្បធ៌មខ្មែរ ដែលប្រកបដោយភាពរីករាយស្វាហាប់ នៃប្រជាជាតិខ្មែរ ! ៥-ម៉ាស៊ីនថតភាពយន្ត​ និង អ្នកថតភាពយន្ត ដើម្បីរំលឹកដល់សម័យទស្សវត្សទី៦០នៃការអភិវឌ្ឍវណ្ណកម្មភាពយន្តខ្មែរដែលធ្លាប់ល្បីរន្ទឺក្នុងតំបន់
អាស៊ី និងពិភពលោក ! ៦-រូបក្រពើ និងពស់កេងកង ជានិមិត្តរូបនៃភាពយន្តខ្មែរ រឿងក្រៃថោង ក្រពើ ឆារ៉ាវ៉ាន់ និងរឿងពស់កេងកងរំលឹកដល់ស្នាដៃនៃការផលិតភាពយន្តខ្មែរក្នុងទស្សវត្សទី៦០ ។
ក្បួន
ដង្ហែតុក្កតាយក្ស ( ទីងម៉ោងយក្ស )នេះ ! ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសុវត្ថិភាពចរាចរណ៍ និង លើកកម្ពស់ ការយល់ដឹងអំពី ការអភិវឌ្ឍវិស័យ អប់រំ ជូនសាធារណជនឲ្យកាន់តែទូលំទូលាយ ជាពិសេសកសាង ទំនុកចិត្ត ដល់ ក្មេងៗ មិនតែប៉ុណ្ណោះ ធ្វើការទាក់ទាញភ្ញៀវទេសចណ៍មកទស្សនាអង្គរ-សៀមរាបឲ្យកាន់តែច្រើនកុះករទៀតផង ៕


No comments:

Post a Comment