Wednesday, January 31, 2018



ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ

អង្គភាព Bt-news ចេញផ្សាយថ្ងៃ  ព្រហស្សត៍ ០១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ គស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ប្រាសាទនាគរាជតេជោមរកត
និង សមទ្ធិផលនានាក្នុងវត្តប្រាសាទត្រាំនាគ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប បានប្រារព្វធ្វើពិធីសម្ពោធ ឆ្លង ក្រោមអធិបតីភាពរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នឹង ជាថ្ងៃពុទ្ធបរិស័ទ ប្រារព្វធ្វពិធីបុណ្យ មាឃបូជា 
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បាន ធ្វើការថ្លែងអំណរគុណ នូវសន្តានចិត្តរបស់លោកជំទាវ ហ៊ុនសេងនី និងក្រុមគ្រួសារ ដែលបានបរិច្ចាកថវិកា ក្នុងការ កសាងប្រាសាទនាគរាជតេជោមរកត  គឺជាការរួមចំណែកការស្តារ និង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជា កេរ្តិ៍តំណែលដ៏ឧត្តុង្គឧត្តម នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។
ឯកឧត្តមក៏បានលើកផងដែរថា​ សមទ្ធិផល ទាំងនេះ ក៏ចេញឡើងក្រោមស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និង សុខសន្តិភាព ក្រោមកិច្ចដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា  ហើយវិស័យពុទ្ធសាសនា ក៏មានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត វិស័យគ្រប់គ្រង  ការផ្សព្វផ្សាយធម៌ វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកៈសិក្សាផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ម៉ែន សំអន ក៏បានធ្វើការអបអរសាទរ ពីស្នាដៃដ៏ធំធេងដែលប្រតិស្ថាននៅក្នុងទីវត្តប្រាសាទត្រាំនាគនេះ ពិជាមនុញ្ញផលនៃជំនឿ និង ការលះបង់របស់ លោកជំទាវ ហ៊ុន
សេងនី និង ក្រុមគ្រួសារ រួមទាំងសប្បុរសជន  ក្នុងការកសាងសមទ្ធិផលសម្រាប់ជាប្រយោជន៍ ដល់សាធុជនទូទៅ ទុកគ្រាន់ជាស្រែបុណ្យ ដើមី្បប្រតិបត្តិជាកន្លែងទីសក្ការៈបូជា សម្រាប់ជាផលប្រយោជន៍ ផ្តល់ នូវសេចក្តីសុខ ភាពសុខស្ងប់ដល់ខ្លួន គ្រួសារ និង សង្គមជាតិទាំងមូល អស់កាលជាយូរអង្វែងតទៅ ។  ក្នុងនោះដែរ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។ លោកជំទាវ ម៉ែន សំអន ក៏បានគូសបញ្ជាក់ថា ក្នុងស​ត​វត្សរ៍ទី២១នេះ បានប្រែក្លាយពីប្រទេសដែលពោរពេ​ញ​​ទៅដោយសង្រ្គា​ម មកជាប្រទេស​ដែលមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័​យ  ក្នុងនោះវិស័យ​ព្រះពុទ្ធសាសនា និង ជំនឿសា​ស​នា​ក៏ត្រូវបានរស់ឡើងវិញក្រោមស្មារតីជ័យជម្នះ ៧មករា ១៩៧៩ និង ក្រោមគោលនយោបាយឈ្នះៗរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ​។ ដោយ កត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យទីវត្តប្រាសាទត្រាំនាគ បានទទួលនូវសមទ្ធិផលថ្មី ដែលផ្តើមចេញឡើងពី លោក ជំទាវ ហ៊ុនសេងនី និង ក្រុមគ្រួសារ ក្នុងការក​​សាងប្រាសាទនាគរាជតេជោមរកតនេះ ដោយមានកិច្ចសហការ និងសម្របសម្រួលរបស់អាជ្ញាធរ ខេត្តសៀមរាប និងអាជ្ញាធរអប្សារា បានធ្វើឲ្យសមិទ្ធិផលទាំងនេះសម្រេចចេញជារូបរាងឡើ​ង និង បានសម្ពោធឆ្លងនាពេល​នេះ ដើម្បីឧទ្ទិ​ស​​ដល់ព្រះពុទ្ធសាសនាផង ក៏ដូចរួមចំណែកជា​មួ​យរាជរដ្ឋាភិបាល  ក្នុងការអភិវឌ្ឍជាតិផង និង បានទទួលអានិសង្ឃផលបុណ្យយ៉ា​ង​ត្រចះត្រចង់ផងដែរ ។លោកជំទាវ ម៉ែន សំអន ក៏បានលើកឡើងនូវអត្ថន័យតាមបែបទស្សនវិជ្ជា នៃការកសាងប្រា​សា​ទ និងជំនឿរបស់ជនជាតិខ្មែរលើនាគ គឺ ព្រះមហាក្សត្រខ្មែរក្នុងសម័យអង្គរបានបន្សល់ទុក នូវជំនឿ និងទំនៀមទំលាប់​​ មួយចំនួនដើម្បី​ការពារនគរ តាមបែបបុរាណសម្រាប់អ្នកដឹកនាំជំ​នា​​ន់ក្រោយៗ ដោយបានបង្ហាញការកសាងប្រាសាទសិលាដ៏រឹងមាំ ស្ថិតស្ថេរ គង់វង្សនៅលើផែនដីតាមរយៈការផ្សំផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំរួមបញ្ចូលគ្នា ឲ្យលេចផុសត្រដែតឡើងចេញជារូបប្រាង្គប្រាសាទសិលាយ៉ាងល្អវិចិត្រ ប្រណិតគ្មានពីរលើលោក ដោយ​បង្កប់​​ទស្សនវិជ្ជា ពាក់ព័ន្ធនឹងសង្គម នយោបាយ សិល្បៈ វប្បធម៌ ជំនឿទៀតផង ។  ទស្សនវិជ្ជានេះនៅតែរស់រវើកដោយរំលឹកដា​ស់​តឿនថា ភាពរុងរឿងរបស់ជាតិខ្មែរ គឺជាតិខ្មែរត្រូវសាមគ្គីគ្នាឲ្យរឹងមាំដូចដុំសិលា ទើបប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព​រុងរឿង និង កិ​ត្យា​នុភាពជាតិ ដែលធ្វើឲ្យយើងត្រូវថែរក្សាកា​រ​ពា​រឲ្យបាននូវសន្តិភាព ទោះបីលះបង់តម្លៃណាក៏ដោយ  ។ លោកជំទាវ ក៏ បានលើកផងដែរ អំពីកា​រ​សិ​ក្សា​​ស្រា​វ​ជ្រាវរបស់អ្នកប្រាជ្ញា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ បូរាណវិទូ  បា​នយល់ឃើ​ញស្របគ្នាថា ខែ្មរនៅតែមានជំនឿថា នាគគឺជាម្ចាស់ទឹកម្ចាស់ដី ។ ដោយហេតុនេះមុននឹងចាប់ផ្តើមកសាងអ្វីមួយ ជនជាតិខ្មែរយើងនិយ​មធ្វើពិធីសែនក្រុ​ងពា​លី សុំម្ចាស់ទឹកម្ចាស់ដីដែលជាស្តេចនាគនោះឯង ។ សត្វនាគនេះក៏ត្រូវគេនិយ​ម​ហៅថា ជា​​និម្មិតរូបនៃកម្លាំងអាទិទេព ឬជាតំណាងឲ្យសភាវៈល្អទាំងក្នុងហិ​ណ្ឌូ​សាសនា និងក្នុងព្រះពុទ្ធសាសនាជាដើម ។  ម្យ៉ាងទៀត បុព្វបុរសខ្មែរបានឆ្លាក់រូបនាគតាមក្បូរក្បាច់រចនាផ្សេងៗជា​​ច្រើន នៅតាមប្រាសាទខ្មែរបុ​រា​ណ ជាពិសេសជាបង្កាន់ដៃស្ពាន ឬ ផ្លូវចូលប្រាសាទ    ការយកនាគសង់ជាបង្កាន់ដៃស្ពាន  ឬ ផ្លូវចូល   ប្រា​សា​ទ​ដូចនេះ ក៏ព្រោះតែសត្វនាគតំណាងឲ្យ​ទឹក ឬក៏ឥន្ធនូផង និងជាស្ពានចម្លងមនុស្សរំលង ពីឋានមួយទៅឋានមួ​យ​ទៀតផង(ចម្លងពីឋានមនុស្សទៅឋានទេព្តា) ។ លោកជំទាវក៏បានលើកផងដែរថា សមិទ្ធផលថ្មីនេះ គឺជាការរួមចំណែកជួយដល់ខេត្តសៀរាប​ ក្នុងការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក ចូលមកទស្សនាកម្សាន្ត ដោយខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ដែលចូលមកទស្សនាកម្សាន្ត ។










ក្នុងនោះដែរលោកជំទាវក៏បាននាំយកនូវបច្ចយ័របស់សម្តេចទាំងពីរ រួមនឹងសប្បុរសជន ចំនួន៥៩លានរៀល និង ប្រាកដុល្លា ១ពាន់៥៤០ដុល្លា ប្រគល់ជូនដល់គណៈកម្មការវត្ត ដើមី្បធ្វើការសាងសង់បន្តនូវសមទ្ធិផលនានា ក្នុងវត្តប្រាសាទត្រាំនាគ រួមទាំងមានការបំពាក់គ្រឿងឥស្សរិយយស ជនដល់បងប្អូនសប្បុរសជន ដែលបានចូលរួម សាងសង់ប្រាសាទនាគរាជតេជោមរកត ព្រមទាំងបាននិមន្តព្រះសង្ឃរាប់បាត្រឆ្លងពិធីបុណ្យនេះផងដែរ ៕





Saturday, January 27, 2018



នគរបាលឃាត់ខ្លួន ជនសង្ស័យ បញ្ជូនទៅតុលាការ និងទៅមណ្ឌលកែប្រែ !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ អាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៨ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖   កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយ
កំលាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ និងកម្លាំងនគរបាលក្រុងសៀមរាបបានចុះបង្ក្រាប ករណី ជួញដូរនឹងចាត់ចែងអោយប្រាស់ នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ និងដកហូតវត្ថុតាង មានទូរស័ព្ទដៃ០៦គ្រឿងនិងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយ ចំនួន ! កាល ពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃ២៤ ខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ។
ជនសង្ស័យទាំងនោះមានឈ្មោះ ០១/:ឈ្មោះ ញាន សុទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករលិស្រូវ ទីលំនៅភូមិ រំដួល ខចុំ ភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ (ចាត់ចែង)។
០២) ឈ្មោះ វ៉ាន់ ណយ ហៅ កុយភេទ ប្រុសអាយុ១៨ឆ្នាំមុខរបរជាងម៉ូតូទីលំនៅភូមិ គោកដូង ឃុំ កំពង់ថ្កូវ ស្រុក ក្រឡាញ់ខេត្តសៀមរាប(ជួញដូរ)(មានសារធាតុញៀន)។
០៣) ឈ្មោះ វៀង វីន ភេទ ប្រុស អាយុ ២០ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិទន្លាប់ ឃុំ ស្រណាល ស្រុក ក្រឡាញ់ ខេត្ត សៀមរាប (ចាត់ចែង) 
០៤) ឈ្មោះ មុំ វណ្ណណាក់ ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិ តាអំ ឃុំ ប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ(ចាត់ចែង)(មានសារធាតុញៀន)។
០៥) ឈ្មោះ យឹម ចយ ហៅ ស៊ីង ភេទ ប្រុស អាយុ២២ឆ្នាំមុខរបរគ្មានទីលំនៅ ភូមិតាអំឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ(ចាត់ចែង)(មានសារធាតុញៀន)។
០៦) ឈ្មោះ រសៀល សុភារ៉ាភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ គ្មានទីលំនៅភូមិ ក្រប៉ៅ ឃុំ ក្រឡាញ់ស្រុកក្រឡាញ់ខេត្ត សៀមរាបបន្ទាយមានជ័យ(ចាត់ចែង)(មានសារធាតុញៀន)។
០៧) ឈ្មោះ ឆោម ឆៃ ហៅ ប៉យ ភេទ ប្រុសអាយុ២៣ឆ្នាំមុខរបរគ្មានទីលំនៅភូមិ សន្ថន ឃុំ សំបួរ ស្រុក ក្រឡាញ់ ខេត្តសៀមរាបបន្ទាយមានជ័យ(ចាត់ចែង)(មានសារធាតុញៀន)។
០៨/:ឈ្មោះ យ៉ែម សុភ័ក្ត្រ ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរគ្មានទីលំនៅភូមិ ខ្សាច់ ឃុំ  កំពង់ថ្កូវ ស្រុកក្រឡាញ់ខេត្ត សៀមរាប ។



០៩/:ឈ្មោះ សុង ប៉ូរ៉ង់ភេទប្រុសអាយុ ២៣ឆ្នាំមុខរបរជាងបិតស្កុតម៉ូតូទីលំនៅភូមិត្របែកឃុំដំដែកស្រុកសូទ្រនិគម ខេត្ត សៀមរាប ។
កម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យចំនួន៨នាក់ ទៅសាលាដំបូងខេត្ត និងម្នាក់បញ្ជូនខ្លួនទៅមណ្ឌលកែប្រែខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ៕






កម្លាំងនគបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន បង្ក្រាប ទីតាំងច្រៀងរាំអាសអាភាស របស់ជនបរទេស !!!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៧ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០




សៀមរាប៖  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រោមការ លោកកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងសម្របសម្រួល ដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ បង្រ្កាប ទីតាំង ច្រៀងរាំ អាសអាភាស របស់ជនបរទេស និងសម្ភារៈអាសអាភាស មួយកន្លែង ស្ថិតនៅ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង
-ខេត្តសៀមរាប កាលពីថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ។

តាមការបញ្ជក់របស់លោកវរៈសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្ស និងការពារអនិតិជន បានអោយដឹងថា៖ ក្នុងកិច្ចប្រតិបតិ្តការនេះ បានប្រមូលភ្ញៀវទេសចរ បាន៧៧នាក់ ក្នុងនោះមានស្រី៣៦នាក់ និងក្រុមអ្នករៀបចំចំនួន១០នាក់ ។ ជនសង្ស័យជនជាតិបរទេសជាភ្ញៀវដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ចំនួន៧៧នាក់ កម្លាំងបាននាំខ្លួនយកមកដល់ស្នងការដ្ឋាន ធ្វើការអប់រំរួចអោយគាត់ត្រឡប់ទៅវិញ ។





ក្នុងនោះមានជនសង្ស័យចំនួន១០នាក់់ជាមេខ្លោង មានឈ្មោះដូចខាងក្រោម៖ ១.
Hone Daniel Richard ភេទ ប្រុសកើត៦៩១៩៨៧ ជនជាតិអង់គ្លេស កាន់លិខិតឆ្លង ដែន លេខ៥២៦១៣២៦៣១    ២.PaulFrancisHarrisភេទប្រុសកើត ១៣១២១៩៨៥ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨០៣៩៤៤១  ។ ៣. Thomas alexanderJeffries ភេទប្រុសកើត២៣១១១៩៩៥ជនជាតិ អង់គ្លេសកាន់លិខិតឆ្លង ដែនលេខ GBR៥២៦៤៧៩០៩០  ។ ៤.Job robertus ភេទប្រុសកើត១៥ -១-១៩៩៦ជនជតិអង់គ្លេសកាន់ លិខិតឆ្លងដែនNR ៥២១៩RP៧ ។  ៥.VINcenthookភេទប្រុសកើត២៨-១១-១៩៩២កាន់លិខិត ឆ្លង ដែនលេខGBR ៥២៨២៥០៧៨៦ ។  ៦.Brasch paul Martin ភេទប្រុស កើត១០-៤-១៩៨៥ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែន lk៥៣៧០៩៦ ។  ៧.Stevens billy ភេទប្រុស កើត ២ -១១-១៩៩៦  ជនជាតិ អង់គ្លេស ។  ៨.ballvrre David Nikolais Alex ភេទប្រុសជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៣២២២២២៨២    ៩.drolet Jessica ភេទ ស្រីកើត១២ -១៩៩៣ជនជាតិកាណាដាកាន់លិខិតឆង្លដែនលេខAD២០៩៨១២ ។
និងទី ១០.Kazoleas Edensaran ភេទ ស្រី កើត១២-១២-១៩៩៨ ជនជាតិ កាណាដាកាន់ លិខិតឆ្លង ដែនលេខGF៣២៨៦៥១។ជនសង្ស័យទាំង១០នាក់ នេះ ត្រូវបានឃាត់ខ្លួន តាមបញ្ជា លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលដំបូងខេត្តសៀមរាប ! ក្នុងករណីនេះ កម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី២៧ ខែមករា នេះ ៕

Friday, January 26, 2018








ជន ក្រីក្រចាស់ជរាពិការគ្មានទីពឹង និងមានជម្ងឺរាំរ៉ៃ ប្រចាំកាយ ចំនួន៤ នាក់ បាន  !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៧ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ជនក្រីក្រ ចាស់ជរាពិការគ្មានទីពឹង និងមានជម្ងឺរាំរ៉ៃ ប្រចាំកាយ ចំនួន៤ នាក់ ក្នុងនោះមានម្នាក់កើតជម្ងឺទឹកនោមផ្អែម ឈ្មោះ ម៉េត ម៉ៃ  បានអំពាវនាវរកអាហារឆ្ងាញ់ មួយពេល នៃជីវិត​ចុងក្រោយរបស់គាត់ ដែលរស់នៅ ក្នុងភូមិគោកបេង សង្កាត់ គោកចក ក្រុង
-ខេត្តសៀមរាប ! បានទទួលអំណោយ ជាបន្តបន្ទាប់ ពីប្រជាពលរដ្ឋមានទឹកចិត្តសប្បុរស តាម រយៈលោក  សាត ពៅ សមាជិកក្រុមការងារ ទីចាត់ការគ្រប់គ្រងធនធានសាលាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមករា ម្សិលមិញ ទៀតហើយ ! ក្នុងនោះមាន មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ត្រីខ ទឹកដោះគោ ឆៅ និងទឹកផ្លែ ឈើ ជាដើម ។ល។  
សូមបញ្ជាក់ថា ! ជនក្រីក្រ ហើយមានជម្ងឺប្រចាំកាយ ចំនួន៤នាក់នោះមានឈ្មោះ ! ១.អ៊ុំ ស្រី អៃ ២.អ៊ុំ ស្រី រឹត ៣.អ៊ុំស្រី ឌុច តឿន និងទី៤ ! ឈ្មោះ ម៉េត ម៉ៃ កើតជម្ងឺទឹកនោមផ្អែម សព្វថ្ងៃ ពួកគាត់ មានជីវភាពក្រីក្រលំបាកខ្លាំងណាស់  ហើយមានជម្ងឺជាទម្ងន់ទៀតផង ។

ជនក្រីក្រចាស់ជរាពិការគ្មានទីពឹង និងមានជម្ងឺរាំរ៉ៃ ប្រចាំកាយបានប្រាប់ថា៖ ដើមឡើយ ពួក គាត់ តែងតែរំពឹងទៅលើអាជ្ញាធរ ដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ និងមើលឃើញ នូវទុក្ខលំបាករបស់ពួកគាត់ !  ក៍ប៉ុន្តែការរំពឹងនេះ បានរសាត់បាត់អស់ទៅហើយ ! ពួគាត់ឃើញ តែលោក សាត ពៅ បានឧបត្ថម្ភ ញឹកញយ និងឈ្មោះ ទី១ ! វឿន វីត ! ទី២ ! លោក ផឹង សារី ! ទី៣ ! លោក ស្រី សុផល ទី៤ ! លោក លី សារុំ ! ទី៥ ! លោក ភារម្យ ! ទី៦ ! លោក ប្រុស ឆាយ និងម្នាក់ទៀតមិនប្រាប់ឈ្មោះគាត់ទេ ។
ជនក្រីក្រទាំង៤ នាក់ បានថ្លែងអំណរគុណ ដល់ម្ចាស់អំណោយទាំងអស់ សូមអោយ ជួបតែ សំណាងល្អ បានប្រកបកិច្ចការបានជោកជ័យ គ្រប់ពេលវេលា និងឈ្នះអ្វីៗគ្រប់យ៉ាង ។
ជាចុងក្រោយអង្គភាព
BT-News សូមអំពាវនាវ  ដល់សប្បុរសជន ដែលមានទឹកចិត្ត សប្បុរស មេត្តាជួយ ដល់ពួកគាត់ផង ព្រោះ គាត់ចង់បាន ហូបអាហារណា ដែលឆ្ងាញ់ៗ សំរាប់ ជីវិត ចុងក្រោយរបស់គាត់ណាស់ ( ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៨ ៥៦៧២ ២២៧ ) ៕