Saturday, December 31, 2016





       BT-NEWS.COM  លិខិតជួនពរ ជំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ  បាញ់ ឧបនាយករដ្ឋមន្រ្តី  ! រដ្ឋមន្ត្រីក្រសួងការពារជាតិ  និង ឯកឧត្តម នាយឧត្តមសេនីយ៍  ! អគ្គមេបញ្ជាការ  !  អគ្គមេបញ្ជាការរង  នៃកងយោធពលខេមរៈភូមិន្ទ
                                        


ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


                                        
សូមគោរពជួនពរ





ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់  ឧបនាយករដ្ឋមន្រ្តី ! រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេរៈភូមិន្ទ ! ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង ! នាយសេនាធិការចម្រុះ ! អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធកម្ពុជា ! ឯកឧត្តមនាយ ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជា្កការរង មេបញ្ជាការកងទ័ពជើងគោក ! ព្រមទាំង ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៤ ។

 ក្នុង ឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល ២០១៧ សូមឲ្យ ឯកឧត្តម និង លោកជំទាវ បុត្របុត្រី ព្រមទាំងចៅៗទាំងអស់ ! មានសុខភាពល្អ បរិបូណ៍  កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ! ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍ ប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរីកចំរើន ! ក្រោមការដឹកនាំ ដ៍ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ! សូមឲ្យឯកឧត្តម​ !  ប្រកបដោយពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាំងឃ្លាតឡើយ ។

គោរពជួនពរពីខ្ញុំបាទ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ៕


Tuesday, December 27, 2016

BT-NEWS.COM  ឈ្មោះ មករា ! ឈ្មូញឈើ  ក្រញូង ដុះស្លែរ  ជំនាញមិន បង្រ្កាប


ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្ដរមានជ័យ៖
 
ឈ្មូញឈើ គ្រញូង ដុះស្លែរ ហើយពេញនិយមជាមួយ ជំនាញពាក់ព័ន្ធបាន​ធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេងនៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ ស្ថិតក្នុងភូមិ សាស្រ្ត ខេត្តឧត្តរមានជ័យ ត្រូវគេស្គាល់ ឈ្មោះ មករា ! រស់នៅទីរួមស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។

ប្រភពនិយាយថា៖ ឈ្មូញឈើខាងលើ បានធ្វើសកម្មភាព ប្រមូលគៀងគរ ប្រជាពលរដ្ឋ ចំណាកស្រុកទៅកាប់ឈើគ្រញូង មួយចំនួន ដូចជា ! តាមច្រកក្បាល អូរស្វាយ  ស្ថិតនៅ ចុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ! ដោយដាក់ ទុន លុយ មុន សម្រាប់អ្នកទាំង នោះ ! ឡើយស្ពាយតាមច្រកដែលមាន កម្លាំងយោធាខិលខូច ត្រូវរ៉ូវគ្នា ចាំការពារពី ក្រោយខ្នងផងដែរ ។
 





គួរបញ្ជាក់ថា ! កន្លងប្រជាពលរដ្ឋចំណាកស្រុក ជួបប្រទះ បញ្ហាដោយសា ទាហានថៃបាញ់ ស្លាប់ និង ខ្លះទៀតរងរបួសធ្ងន់ ពិការអស់មួយជីវិត និងពលរដ្ឋមួយចំនួនទៀត ជាប់គុក នៅ ប្រទេសថៃ រហូតដល់សព្វថ្ងៃមិនទាន់រួចខ្លូន ! មកជួបឪពុកម្តាយ ប្រពន្ធកូន ផង ។

ទាំងនេះគឺមកពីឈ្មួញឈើឈ្មោះ មករា ខាងលើនេះ ដែលត្រូវ រ៉ូវគ្នា ជាមួយយោធាប្រចាំ ច្រក មិនទប់ស្កាត់ បែជាឃុំឃិត យកអំណាចខ្លួនជាយោធា ចូលខ្លួន ជាមួយបទ ល្មើស ទៅវិញ  មិនគិតពី កាស្លាប់របស់ប្រជាពលរដ្ឋ និងមុខមាត់ប្រទេសជាតិ ឡើយ ៕

Sunday, December 25, 2016



BT-NEWS.COM ស្នងការខេត្តសៀមរាប បរាជ័យក្នុងការបង្រ្កាប ល្បែងស៊ីសង ជ្រកក្រោម ប្រព័ន្ធអិនធើណត !!!!!!





ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ថ្មីៗនេះលោកវរៈសេនីយ៍ទោ ហង្ស សុផាតភីរម្យ  នាយការិយាល័យកំរិត ស្រាល បានប្រាប់ BT-NEWS ថា៖ ឯកឧត្តម សត ណាឌី ស្នងការខេត្តបានដាក់ ផែនការ បង្រ្កាប ! ល្បែងស៊ីសង ជ្រកក្រោម ប្រព័ន្ធអិនធើណត ទាំងអស់ក្នុងក្រុងសៀមរាប ! ប៉ុន្តែការ សន្យានេះ ត្រូវបានមហាជនរិះគន់យ៉ាង ខ្លាំង ! ដោយសាការបង្រ្កាប តែទីតាំងល្បែងខាងលើ ធ្វើឡើង នៅចំណុចផ្សារញ៉ែតែប៉ុណ្ណោះ ដែលជាទីតាំងជិត ការិយាល័យកំរិតស្រាល ! ចំណែក ទីតាំង ផ្សេងៗទៀត ! ដូចជា ចំណុចផ្សារដើមក្រឡាញ់ជាដើម គឺ នៅដដែល ។
     ​
គួរបញ្ជាក់ថា ! ល្បែងស៊ីសង ជ្រកក្រោម ប្រព័ន្ធ អិនធើណត ទាំងនេះ បើ សង្កេតមើលទៅ ហាក់ដូចជាតូចតាមបំផុត ! បើស្គាល់ច្បាស់ទើបដឹងថា ! បូមយកលុយ ខ្លាំង ជាង ការស៊ីណូ នៅតាមព្រំដែន ជាង ១០០ ដងទៅទៀត ។
មហាជនរិះគន់ទៀតថា៖ ម្ចាស់ល្បែងស៊ីសង ទាំងនោះ ជាសមត្ថកិច្ច ឬជាខ្សែរ សមត្ថកិច្ច ខិល ខូច មួយចំនួន ដែលចាំកាង នៅពីក្រោយខ្នង ផងដែរ ! ដែលភាគ ច្រើនគេ ដាក់យីហោ ! រូបភាព ( អិនធើណត )  ។


 ប្រជាពលរដ្ឋ សង្ឃឹមថា !  ស្នងការ នគរបាលខេត្តសៀមរាប ! ជម្រុញដល់ សមត្ថកិច្ចពាក់ព័ន្ធ ក្រោមឱវ៉ាទ ដើម្បី ចាត់វិធានការ បង្ក្រាប ព្រោះក្រុមគ្រួសារ ពួកគាត់ រងគ្រោះដោយសាតែ ញៀនល្បែង ខាងលើ ! គ្មានសល់អ្វីឡើយ  ចំណែក កូនចៅរបស់ពួកគាត់មួយចំនួន បានបោះបង់ការសិក្សា​ ទាំងវ័យក្មេង ដោយសាល្បែងទាំងនេះផងដែរ ៕

Saturday, December 24, 2016

BT-NEWS.COM ឈ្មោះ តាំង  គា  ឈ្មួញឈើដុះស្លែរ ជំនាញរដ្ឋបាលព្រៃឈើ ! មិនបង្រ្កាប ! គិតតែប្រមូល លុយដាក់ហោប៉ៅ រៀងៗខ្លួន  !!!!!

ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប ៖ ឈ្មោះ តាំង  គា រស់នៅ ស្រុក គូ លេន ខេត្ដ ព្រះវិហារ ជាប់ព្រុំប្រទល់ ខេត្ត សៀមរាប ជា ឈ្មួញឈើដុះស្លែរ បានធ្វើសកម្មភាពដឹកជញ្ជួនឈើ ចេញពីស្រុក គូរ លេន ! ឆ្លងកាត់ ជំនាញ រដ្ឋបាលព្រៃឈើ ស្រុក ស្វាយលើ ! និងស្រុក សូទ្រនិគម ឆ្ពោះ ទៅ ខេត្តសៀមរាប ! បានយ៉ាងរលូន ! ជំនាញពាក់ព័ន្ធ ! សម្ងំស្ងៀម មិនយកភ្នែកមើលឡើយ សង្ស័យថា ! លុយ បានបិទភ្នែកមន្រ្តីជំនាញទាំងនោះជិត បានជាមើលមិនឃើញនោះ ។






ប្រភពនិយាយថា៖ ការដឹកជញ្ជួន របស់ឈ្មួញឈើខាងលើគេ បានមូលទិញពីប្រជាពលរដ្ឋ បន្តដឹកជញ្ជួនចូលទៅ ក្រុង សៀមរាប ចែក ចាយតាម ដេ ប៉ូ នាៗលក់បន្ត ! ដោយឆ្លងកាត់ពី សំណាក់សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ រាប់សិប កន្លែង  និងមន្រ្តីពាក់ព័ន្ធជាច្រើន ស្ថាប័នផងដែរ ។


ប្រភពបានបញ្ជាក់ថា៖ ការដឹកជញ្ជួនរបស់ឈ្មួញឈើដុះស្លែរខាងលើ ត្រូវបានធ្វើដំណើរ ឆ្លង កាត់ ០២ ខេត្ត ប៉ុន្តែការដឹកជញ្ជូនឈើ សម្រាប់ ឈ្មោះតាំង គា នេះ មិនមានការ លំបាកនោះ ឡើយ ! ដោយសាឈ្មួញឈើ ខាងលើបានរត់ផ្លូវ បង់ជាខែ ឲ្យទៅស្ថាប័នពាក់ព័ន្ធរួចរាល់ ទើបការដឹក ជញ្ជួនរបស់គេបានរលួន បែបនេះ ៕

Thursday, December 22, 2016

T-NEWS.COM រយៈពេល ៤៥ថ្ងៃ នៃវគ្គហ្វឹកហ្វឺប ពង្រឹងរៀបរយ ដល់ នាយទាហាន នាយ ទាហារង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១  ត្រូវបានបញ្ចប់

ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេ បញ្ជាការយោធភូមិភាគទី៤ បានថ្លែងទៅកាន់សិក្ខាកាមថា៖ កងទ័ពត្រូវតែ រឹងមាំ ទោះជាស្ថាន ភាពប្រទេសជាតិ មានសុខសន្តិភាពក៍ដោយ និងកងទ័ពមិនមានគ្រឿងញៀនឡើយ ! សូម្បីតែ អ្នកជក់ បើមិនដូច្នេះទេ ! ត្រូវតែបណ្តេញចេញពីអង្គភាព ! ប្រសាសន៍នេះឯកឧត្តមបានលើក​ឡើង ! ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ពង្រឹងរៀបរយ ឲ្យនាយទាហាន នាយទាហារង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ! នៅវរៈសេនាតូច៤១៣ នាព្រឹកថ្ងៃ២២ ខែធ្នូ ឆ្នាំ ២០១៦ នេះ ដែល មានមន្រ្តីយោធា ជាន់ខ្ពស់ជាច្រើនរូប និងមន្រ្តីពាក់ព័ន្ធ ជាច្រើនស្ថាប័នចូលរួមផងដែរ ។



ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ មានប្រ សាសន៍លើកឡើងថា៖ កងពល បានចាត់តាំងវគ្គហ្វឹកហ្វឺន ពង្រឹងជំនាញ ដើម្បីកសាង ធន ធានមនុស្ស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ! ដែលជាផែនការថ្នាក់លើ ព្រោះវាជាសរ សរស្តម ដ៍រឹងមាំ ក្នុងការការពារអធិបតេយ្យភាព បូរណៈភាពដែនដី និងភាពសុខសាន្តជូន ប្រជាពលរដ្ឋ ! ជាពិសេសឲ្យកងទ័ព មានអត្តចរិតល្អ សីលធម៌ ស្អាតស្អំ មានសមត្ថភាព ប្រយុទ្ធខ្ពស់ ជាការឆ្លើយតបតាមតម្រូវ ការក្រសួងការពារជាតិ ។
ឱកាសនោះដែរឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងនូវអំណរគុណ ចំពោះសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបាន ឧបត្ថម្ភប្រាក់ម្ហូបប្រចាំថ្ងៃ ដើម្បីបំពេញបន្ថែមចំនួន ៣០០០ ( បីពាន់រៀល ) សម្រាប់វគ្គហ្វឹកហ្វឺននេះ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន បាន ! កោតសរសើរចំពោះ នាយទាហាន នាយទាហារង ពលទាហាន ដែលបានខិតខំ ត្រងត្រាប់ ស្តាប់គ្រូយោធាចារ្យ ក្នុងការហ្វឹកហ្វឺននេះ បានល្អ ប្រសើរ ! កត្តានេះហើយ ដែលធ្វើឲ្យ យោយធិន ប្រែក្លាយ ទៅជាកងទ័ពគំរូរ ហើយក៍ជា អ្នក បន្តវេន កងទ័ពចាស់ៗ ទៅថ្ងៃអនាគត ផងដែរ ។

ឯកឧត្តមបានផ្តាំផ្ញើរ ដល់យោធិនទាំងអស់ត្រូវ ចូលរួម កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន ក្នុងការទប់ស្កាត់គ្រឿងញៀន ! ដើម្បីការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ៕

Wednesday, December 21, 2016

BT-NEWS.COM  ឈ្មោះ រិទ្ធ  ឈ្មួញឈើដុះស្លែរ ជំនាញរដ្ឋបាលព្រៃឈើ ! មិនបង្រ្កាប ! គិតតែប្រមូល លុយដាក់ហោប៉ៅ រៀងៗខ្លួន  !!!!!





ចូលមើល វេបសាយតាមរយៈ !  bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧  / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ ៖ ឈ្មោះ រឹទ្ធ  រស់នៅភូមិវត្ដ ឃុំស្រែណួយ ស្រុក វ៉ារិន ខេត្ដសៀមរាប ជា ឈ្មួញឈើដុះស្លែរ បានធ្វើសកម្មភាពដឹកជញ្ជួនឈើ ចេញពីស្រុក ត្រពាំង ប្រាសាទ ! ឆ្លងកាត់ ជំនាញ រដ្ឋបាលព្រៃឈើ ស្រុក ត្រពាំងប្រាសាទ ! និងស្រុក អន្លង់វែង ឆ្ពោះ ទៅខេត្តសៀមរាប ! បានយ៉ាងរលូន ! ជំនាញពាក់ព័ន្ធ ! សម្ងំស្ងៀម មិនយកភ្នែកមើលឡើយ សង្ស័យថា ! លុយ បានបិទភ្នែកមន្រ្តីជំនាញជិត បានជាមើលមិនឃើញនោះ ។

ប្រភពនិយាយថា៖ ការដឹកជញ្ជួន របស់ឈ្មួញឈើខាងលើ បាននាំចេញ ពីភូមិសាស្ដ្រ ចំណុច ដីក្រហម អតីត ២៦២ ចាស់ ! ស្ថិតក្នុងភូមិថ្នល់កែង ឃុំ-ស្រុក ត្រពាំងសាទ ខេត្ដឧត្ដរមានជ័យ ដឹកជញ្ជួនយកទៅស្តុកនៅ ស្រែ ណួយ ស្រុក វ៉ារិន សៀមរាប ! រួចហើយ បន្តចូលទៅ ក្រុង សៀមរាប ! ដោយឆ្លងកាត់ពី សំណាក់សមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ រាប់សិប កន្លែង  និងមន្រ្តីពាក់ព័ន្ធជាច្រើន ស្ថាប័នផងដែរ ។

ប្រភពបានបញ្ជាក់ថា៖ ការដឹកជញ្ជួនរបស់ឈ្មួញឈើដុះស្លែរខាងលើ ត្រូវបានធ្វើដំណើរ ឆ្លង កាត់ ០២ ខេត្ត ប៉ុន្តែការដឹកជញ្ជូនឈើ សម្រាប់ ឈ្មោះ រឹទ្ធ នេះ មិនមានការ លំបាកនោះ ឡើយ ! ដោយសាឈ្មួញឈើ ខាងលើបានរត់ផ្លូវ បង់ជាខែ ឲ្យទៅស្ថាប័នពាក់ព័ន្ធរួចរាល់ ទើបការដឹក ជញ្ជួនរបស់គេបានរលួន បែបនេះ ៕

Saturday, December 17, 2016

BT-NEWS.COM បែកធ្លាយក្លិនស្អុយ ! សមត្ថកិច្ចចម្រុះឈរជើងចំណុច បង្គោលឡាក់១៣បង្ក្រាប ឈើគ្រញូងជាសមួយ ពលករក្រីក្រ ! តែប៉ះចំខ្សែរវិញបែរជាមិនបង្ក្រាប

ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ បែកធ្លាយក្លិនស្អុយរបស់ សមត្ថកិច្ចចម្រុះបាន ឃាត់ កម្លាំងពលរដ្ឋខ្មែរ ដែលស្ពាយឈើគ្រញូងចុះពីទឹកដីថៃ នៅចំណុចបង្គោលឡាក់លេខ ១៣ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតនៅភូមិស្រះទឹក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ !! ដោយធ្វើការរឹបអូសឈើគ្រញូងជាង ៣០ដុំ និងបាននាំយកទៅស្នាក់ការខេត្ត តែក៏មិនបានធ្វើការឃាត់ខ្លួនកម្លាំងពលរដ្ឋនោះឡើយ ! ក្នុងប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចប្រចាំព្រំដែន ជាច្រើនស្ថាប័ន មានដូចជា យោធា នគបាលព្រំដែន ហើយក្នុងនោះ ក៏មានកម្លាំងរបស់វរសេនាតូចការពារព្រំដែនគោកលេខ ៧០២ ផងដែរ ។








ករណីបង្ក្រាបកម្លាំងពលរដ្ឋខ្មែរស្ពាយឈើគ្រញូង ត្រឡប់មកពីទឹកថៃនេះ មានចំងាយប្រមាណជា ៣០០ម៉ែត្រ ពីទីតាំងស្តុកឈើគ្រញូង របស់ឈ្មួញឈើគ្រញូងឈ្មោះ ដុះ ជាន្រ្តីយោធានៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ ។
តាមការរៀបរាប់ពីពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះក្នុងចំណោមពលរដ្ឋខ្មែរដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បាននិយាយថា៖ ពួកគេឡើងភ្នំឆ្លងដែនចូលទឹកដីថៃ រកកាប់ឈើគ្រញូង គឺមានគ្នីគ្នាជាច្រើននាក់ ហើយក្នុងនោះ ក៏មានកម្លាំងរបស់ឈ្មោះ ដុះ មន្រ្តីយោធានោះដែរ ។ តែនៅពេលពួកគាត់ បានឈើគ្រញូង ក៏ស្ពាយត្រឡប់មកដីខ្មែរវិញ ក៍ហៅ មនុស្ស ម្នាក់ឈ្មោះ តាលុង ដែលជាមេការប្រចាំការទិញឈើគ្រញូងឱ្យឈ្មោះ ដុះ ។
តែពួកគាត់មិនព្រមលក់ឱ្យ ព្រោះឱ្យតំលៃថោកពេក ហើយស្រាប់តែមួយសន្ទុះក្រោយ ក៏មាន កម្លាំងទៅចាប់ពួកគាត់ និងរឹបអូសឈើអស់តែម្តង ។
ពលរដ្ឋបានបញ្ជាក់ថា៖ ដោយឡែកកម្លាំងដែលស្ពាយឈើគ្រញូងលក់ឱ្យឈ្មោះ ដុះ គឺពុំមានសមត្ថកិច្ចធ្វើការចាប់ខ្លួននោះឡើយ ។

តាមប្រភពពីសមត្ថកិច្ចម្នាក់បាននិយាយថា៖ សកម្មភាពឈើគ្រញូងនៅចំណុច បង្គោលឡាក់ ១៣ នៅតែចរាចរឆ្លងដែន ! ទោះបីជាថ្នាក់ដឹកនាំបានដាក់បទបញ្ជាទប់ស្កាត់ យ៉ាងក៍ដោយ នៅតែដដែល ទាំងនេះគឺដោយសារ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ខិលខូច នៅតាម បន្ទាត់ព្រំដែន បានចូលខ្លួនទៅពាក់ព័ន្ធជាមួយហ្នឹងបទល្មើសឈើគ្រញូង ទើបបែបនេះ ៕
BT-NEWS.COM កុំ​ចេះតែហ៊ាន​ជាមួយ ​រថយន្ត​ដឹកឈើរបស់ឧកញ៉ា​ ទ្រី ភាព​​ ចាប់បាន​តែ ០១​យប់ ត្រូវថ្នាំ ដោះលែង​វិញ ! ​


ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


កំពង់ឆ្នាំង​៖ លោក ឧកញ៉ា​ ទ្រី ភាព បានប្រាប់
BT-NEWS កាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះថា ! លោកឧកញ៉ាបានលាងខ្លួនចាកចេញពីបទល្មើសអស់ហើយ អ្នកណាថាលោកឧកញ៉ារកស៊ីឈើ ! ឱ្យប្រាប់លោកភ្លាម ! ប្រសាសន៍នេះ មិនទាន់បានប៉ុន្មាន ថ្ងៃផង ក៍លេចមុខភ្លាម ត្រូវបានលោក ងិន​ ហ៊ុន  ​ប្រធាន​មន្ទីរ​កសិកម្ម ​ខេត្តកំពង់ឆ្នាំង​​ចាប់បាន​កាលពី​វេលា​ម៉ោង​១២ ​និង​១៨​នាទី ​យប់​ថ្ងៃទី​១៥​ ខែធ្នូ​ ២០១៦ ​នៅ​ចំណុច​ ​ម្ដុំ​ផ្លូវ​ចូល​ប្រ​លាន​យន្តហោះ ​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​ ​នៅវេលា​ម៉ោង០​៣​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​ ម្សិលមិញនេះ ។



ពាក្យមួយឃ្លាពោលថា ! វាយឆ្កែឱ្យមើលម្ចាស់ ! អ្នកណា ក៏ដឹងដែរ រថយន្ត​ដឹកជញ្ជូន​ឈើលើស​ច្បាប់ ប្រើ​អាជ្ញាប័ន​លោក​ឧកញ៉ា ទ្រី ភាព ដែល​បាន ដោះលែង​ ​ត្រូវបាន​គេ​សង្ស័យថា​ ! ដោយ សារ ​ឥ​ទ្ធី​ពល​ដុល្លារ ​ ទោះបី​កន្លងមក​គេ​បានដឹងថា​លោក​ឧក​ញ្ញ៉ា​ទ្រី​ភាព​បានប្រកាសថា ! ​ក្រុម ហ៊ុន ​របស់លោក​ បា​នប​ញ្ឈ​ប់ ការធ្វើ​អាជីវកម្ម​ព្រៃឈើ​ នៅ​ខេត្តពោធិ៍សាត់​តាំងពី​ ឆ្នាំ​២០១០​ដោយសារ ក្រុមហ៊ុន​របស់​លោក ផុត​សុពលភាព​អាជ្ញាប័ន​ក៏ដោយ ​។​



សូម​បញ្ជាក់ថា​៖ ​ការដោះលែង​ដោយ​គេ​សំអាងថា​ ! មានច្បាប់​អនុញ្ញាត​តែ​ច្បាប់​ច្បាប់​អនុញ្ញាត ឱ្យ​ដឹក​ត្រឹមតែ​១៧​ម៉ែត្រគូប ​ប៉ុណ្ណោះ​ផ្ទុយទៅវិញរថយន្ត ​មួយ​នេះ​ផ្ទុក​លើស​ដល់​ជាង​៣០​ម៉ែត្រ ​គូប ​ឯណោះ ៕

Friday, December 16, 2016





BT-NEWS.COM អំណោយសប្បុរសធម៌ ផ្ទះ១ខ្នង របស់លោក ខាំ លឿ ជួនលោកយាយ ទូរគ៌តជនមិនមានទីពឹង

ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោកយាយ ទូរគ៌តជនមិនមានទី ពឹង រស់ នៅភូមិល្អក់ ឃុំ កណ្តែក ស្រុក ប្រាសាទ បាគង ខេត្ត​សៀមរាប ! បានទទួលអំណោយសប្បុរសធម៌ ផ្ទះ១ខ្នង ដ៍ថ្មីស្រឡាង ! រចនាម៉ូដអម្ពីឈើ ! ដំបូលប្រក់ស័ង្កសីគ្បឿង ដែលមានទំហំ ( ០៦
,m គុណ ០៥,m ) ពីលោក ខាំ លឿ ប្រធានក្រុមប្រឹក្សា ឃុំកណ្តែក មកពីគណៈបក្សប្រជាជនកម្ពុជា ។



លោកយាយទូរគ៌តជនមានឈ្មោះ វ៉ាន់ រ៉ម អាយុ ៦៧ ឆ្នាំ បានរៀបរាប់ថា៖ កន្លងមករូបគាត់ ជ្រកក្រោម ដំបូលផ្ទះប្រក់ស្លឹក ធ្លុះធ្លាយ ក្រោមដំណក់ទឹកភ្លៀង មិនដែលស្គាល់អ្វី ដែលហៅ​ថា ! ស្រណុកសុខស្រួលឡើយ !  រីឯប្អូនកូនចៅ មានជីវភាពខ្វះ​ខាតដែរ ! មិនមានអ្នកណា ជួយអ្នកណាបានទេ ! ស្រាប់តែពេលនេះលោកយាយបានដូច បំណង ក្នុងក្តីស្រម៉ៃ នៃជីវិតចុងក្រោយ របស់គាត់ហើយ ។

លោក ខាំ លឿ បានប្រាប់
BT-NEWS ថា៖ លោកហ្នឹងជួយសង់ផ្ទះជួនប្រជាពលរដ្ឋ ! ដែលជា ចាស់ជរា ក្រីក្រ ទូរគ៌តជន មិនមានទីពឹង ! ក្នុងមួយភួមិម្នាក់ ! ចំនួន១០ ភូមិ នៅក្នុងឃុំកណ្តែក ! ដោយឡែក ផ្ទះទី០១ ដែលមានទំហំ ខាងលើ ! លោកបាន ឲ្យជាង ដែលជាកម្លាំង ប្រជាការ ពារឃុំ សាងសង់ អស់រយៈពេល កន្លះខែ កន្លង មក ហើយ ! លោក តម្រូវសាងសង់ឲ្យ ហើយ រួចរាល់នៅ ល្ងាចថ្ងៃទី ១៦ ខែធ្នូ នេះ ដើម្បីឲ្យលោក យាយ បានស្នាក់នៅដូចគេ ! ឯង !  ព្រោះ ឥឡូវ មានភ្លៀងធា្លក់ជោកជាំ អាចបង្ករឲ្យលោកយាយ ជួបបញ្ហាដោយសា​ជម្ងឺ
ផ្តាសសាយ បានផងដែរ ៕

Thursday, December 15, 2016

BT-NEWS.COM លើ​ផ្ទៃ​ដី​អភិរក្ស ព្រៃ​ឡង់​​ នៅ​តែ​បន្ត​កាប់​បំផ្លាញ ​!!!!!!







ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តកំពង់ធំ៖ បណ្ដាញ​សហគមន៍​ព្រៃឡង់​ បាន​បង្ហាញ​របាយការណ៍​ឃ្លាំ​មើល​លើកទីប្រាំ​ របស់​ខ្លួន​ស្ដី​អំពី​ស្ថានភាព​ព្រៃ​ឡង់​នៅ​តំបន់​ព្រៃឡង់ នៅ​ថ្ងៃ​ទី​១៥​ធ្នូ​នេះ !  បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រិត្យ​ស្ដីពី​ការ​បង្កើត​ដែន​ជំរក​សត្វ​ព្រៃ និង​បាន​ដាក់​ព្រៃ​បួន​កន្លែង​ផ្សេង​ទៀត​ជា​ព្រៃ​ការពារ​កាល​ពី​ថ្ងៃ​ទី​០៩​ឧសភា​ ឆ្នាំ​២០១៦ ។​

ទោះ​ជា​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​យ៉ាងណាក៏ដោយ តែ​បណ្ដាញ​សហគមន៍​​រក​ឃើញការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ក្នុង​រូបភាព​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល ! ព្រោះ ការ​បន្ត​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​លើ​ផ្ទៃ​ដី​អភិរក្ស​ជិត ​៥​ម៉ឺន​ហិកតា​នោះ​ធ្វើ​ឡើង​តាម​រយៈរូបភាព​ជា​ច្រើន​ដូចជា៖​ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់​ដើម្បី​ពង្រីក​ជា​ផ្ទៃ​ដី​កសិកម្ម ! ការកាប់​ទន្ទ្រាន​ព្រៃ​ដើម្បី​កាន់​កាប់​បែប​អនាធិបតេយ្យ​ក៏​នៅ​តែ​បន្ត​កើត​មាន​ដដែល ! បន្ថែមពី​លើ​ពី​នេះ​ទៀត​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួនបំពាន​ច្បាប់ តាម​រយៈ​ការ​ឃុប​ឃិត​ជា​មួយ​ជន​ល្មើស​សូក​ប៉ាន់​លុយបិទភ្នែក​ជា​ថ្នូរ​ នឹង​ការ​កាប់ព្រៃ ៕

Tuesday, December 13, 2016




BT-NEWS.COM  ក្រៅពី កិច្ចការពារ បូរណៈភាពដែនដី​ !! កងទ័ពទិសមុខ កងពលតូចថ្មើរជើងលេខ៤១ មានផែនការ ប្រឡង ប្រណាំង បង្កបង្កើនផល ចិញ្ចឹមសត្វ !!!!!!

ចូលមើលវេបសាយតាមរយៈ 
www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ! ឈរជើងទិសមុខ ក្នុងភូមិសាស្រ្តស្រុក អន្លង់វែង ! បានលើកឡើងប្រាប់ BT-NEWS នៅព្រឹក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ នេះថា៖ កងទ័ពមានតួរនាទី ការពារទឹកដី ការពារព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ! ក្រៅពីកិច្ចការនេះ ! ឯកឧត្តម បានដាក់ផែនការ ប្រឡង ប្រណាំង គ្រប់បណ្តា វរៈសេនាតូច ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ! ដើម្បីបំពេញ បន្ថែម លើ គោល របប សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ក្នុងការហូបចុក ឲ្យកាន់់តែ​ប្រសើរ ឡើងបន្ថែមទៀត ! មិនតែប៉ុណ្ណោះ ! ឯកឧត្តមបានជម្រុញឲ្យកងទ័ព គ្រប់បណ្តា អង្គភាពចំណុះ កងពល ! ចុះជួយប្រជាពលរដ្ឋណាដែលមានបញ្ហាកើតឡើង ឫជួប ការលំបាកនូវចំពោះមុខ ឲ្យបានទាន់ពេលវេលា ដូចជាច្រូតស្រូវ ជាដើម ។ល។

ឧត្តមសេនីយ៍ទោ នាង ឃីម បានបន្តថា៖ មិនត្រឹមតែ ជួយច្រូតស្រូវដល់ពលរដ្ឋ ប៉ុណ្ណោះ ទេ ! កន្លងមកអង្គភាពបានចុះ ជួយប្រជាពលរដ្ឋ ដែលរងគ្រោះ គ្រប់រដូវ !  កងងទ័ពបានចូលរួម សហប្រតិបត្តិការ ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីការពារ សុខសុវត្ថភាព ជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ! ស្របពេលដែលរាជរដ្ឋាភិបាល បានជម្រុញ សហប្រតិបត្តិការ កសាង តំបន់ព្រំដែន ឲ្យមានសន្តិភាព រវាងប្រទេស ដែលមានភូមិផង របងជាប់គ្នាផងដែរ ៕

Monday, December 12, 2016







BT-NEWS.COM មន្រ្តីអាវុធហត្ថ ដែលគម្រាមបាញ់ ស្រ្តីទន់ខ្សោយ ឥឡូវផ្លាស់ មកសៀមរាប ហើយ !!!!





ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  ឯកឧត្តម ប៉ោ វណ្ណនិត  មេបញ្ជាការអាវុធ​ហត្ថខេត្តសៀមរាប ! បានប្រាប់
BT-NEWS តាមទូរស័ព្ទ នៅវេលាម៉ោង ០៤ និង០៨ នាទី រសៀលថ្ងៃទី១២ ខែធ្នូ មុននេះថា៖ អតីត មន្ត្រី កងរាជ អាវុធ ហត្ថ ខេត្តព្រះសីហនុឈ្មោះ សន សីហា  ដែលបាន ជេរ ប្រមាថ ស្ត្រី  ទន់ខ្សោយយ៉ាង អសីលធម៌ បំផុត មិនតែប៉ុណ្ណោះមន្ត្រីរូបនេះ បានគំរាម រកបាញ់ សម្លាប់ទាំង ពូជដោយសារ សង់ ជាន់ព្រំ របាដី ដែលជាទំនាស់បន្ទិចបន្ទួចនោះ ! កាល ពីវេលា ម៉ោង០៩ និង៤០ នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចអាហារដ្ឋាន ណយហ្វូត (NiCe Food) ស្ថិត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ! បច្ចុប្បន្នបានផ្លាស់ មកបម្រការងារ ជាមន្ត្រី កងរាជអាវុធ ហត្ថនៅខេត្តសៀមរាប !  ពិតមែន ! ចំពោះករណី ជេប្រមាថគម្រាមទៅលើស្រ្តី ពិត ឫយ៉ាងណា !! ឯកឧត្តមកំពុងតែធ្វើការ ស្រាវជ្រាវ ។

សូមបញ្ជាក់ថា ! បន្ទាប់ពីកើតហេតុស្រ្តី០២នាក់បានទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការ រដ្ឋាន កងរាជអាវុធហត្ថខេត្ត កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ រួចហើយដែរ ! ចំពោះចំណាត់ការ​យ៉ាងណាមិនទាន់ដឹងនៅឡើយទេ ៕  តាមដានបន្ត