Thursday, December 1, 2016










BT-NEWS.COM កិច្ចសហការ កសាងវប្បធម៌សន្តិភាព ជាចំណែក ដល់ការអភិវឌ្ឍ ទាំងកម្រិតជាតិ ! តំបន់ និង ទូទាំងពិភពលោក


វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សៀមរាប៖ រយៈពេល៥ថ្ងៃ ដែលសភាអាស៊ី មកពី ២៥ ប្រទេស បានដាក់សេចក្តីព្រាងក្នុងកិច្ច ប្រជុំ នៃមហាសន្និបាតសភាអាស៊ី
APA ( Asian Parliamentary Assembly ) លើកទី៩ ត្រូវបាន បញ្ចប់ នៅសុខាសៀមរាប Hotel នាល្ងាច ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមធិបតីភាព ! ឯក ឧត្តម បណ្ឌិត ងួន ញ៉ិល ប្រធានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ លើក ទី២ ! ទទួលបាន ជោគជ័យ ! ដោយផ្តើមចេញពីការ រួមសាមគ្គីគ្នា ក្នុងកិច្ច សហការ កសាងវប្បធម៌សន្តិភាព ជាចំណែក ដល់ការអភិវឌ្ឍ ទាំងកម្រិតជាតិ ! តំបន់ និង ទូទាំងពិភពលោកផងដែរ ! ទាំងនេះ ជាតម្រូវការចាំបាច់បំផុត សម្រាប់ ប្រជាជាតិ គ្រប់ៗរូប ។

សន្តិភាពពុំមែនកើតចេញពី ដោយឯកឯងនោះឡើយ ហើយការកសាង និងការរក្សាសន្តិភាព គឺ ទាមទាឲ្យប្រជាជនគ្រប់គ្នាជាអ្នកចូលរួមបង្កើត ព្រមទាំងជម្រុញដំណើរការ នៃប៉េសកកម្មថែរក្សា​សន្តិភាពនេះ ! ទាំងអស់គ្នាមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទីមក ! មិនប្រកាន់ពូជ សាសន៍ ពណ៌សម្បុរ ដោយរួមសាមគ្គីគ្នា រក្សាស្ថេរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច មិន ជ្រៀត ជ្រែកផ្ទៃក្នុង គោរពសិទ្ធរបស់រដ្ឋ  ដែលជាសមាជិកនិមួយៗ ! មានសន្តិភាព គឺផ្តើមចេញ​ពីការឯកភាពជាតិ និងការផ្សះផ្សារប្រជាជាតិក្បែរខាងគ្នា ទាំងក្នុងតំបន់
និងពិភពលោកទាំងមូលផងដែរ ។

ជាក់ស្តែង ប្រទេសកម្ពុជាទម្រាំមានសន្តិភាពបែបនេះ ! ធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៍ល្វីងជូរចត់ នៃសង្រ្គាមស៊ីវិល របបប្រល័យពូជសាសន៍ ប៉ុលពត និង ជម្លោះផ្ទៃក្នុងដ៍រ៉ាំរ៉ៃ អូសបន្លាយជាង ៤ ទស្សវត្សរ៍ ! ក្រោយពីរំដោះពីរបបប្រល៍យពូជសាសន៍រួចមក កម្ពុជា បានធ្វើការផ្សះផ្សារ បង្រួប បង្រួមជាតិក្នុងគោលដៅ រួចផុតពីសង្រ្គាម ! និងបញ្ជៀសឲ្យបាននូវការប្រឈមខាងសព្វាវុធ ដែល ជាមហាវិនាសកម្ម ។ ដើម្បីធានាបាននូវសុខសន្តិភាព ! ការអភិវឌ្ឍប្រកបដោយនិរន្តរភាព​នោះចាំបាច់ត្រូវមានដៃគូរដ៍ជិតស្និតរវាងរដ្ឋាភិបាល នៃបណ្តាប្រទេសនីមួយៗ ទាំងវិស័យឯក ជន ដៃគូរអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលទាំងអស់ដែលពាក់ព័ន្ធ ! ទើបមានប្រសិទ្ធភាពខ្ពស់ ក្នុង គោលដៅរក្សា ឲ្យបាននូវសុខុដុមណីយកម្មសម្រាប់យើងទាំងអស់គ្នា​ ៕

No comments:

Post a Comment