Saturday, December 3, 2016












BT-NEWS.COM ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ស្នើរសុំអន្តរាគមន៍ ទៅលោក ប្រធានអគ្គី
( ត )បណ្តាញ ឲ្យបានឆាប់ ! ដោយសាឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) មេម៉ៅការបណ្តាញភ្លើងឯកជន យកថ្ថៃលើស កម្រិត មិនតុល្យភាពហ្នឹងចំណូលពួកគាត់ !!! កុងទ័រភ្លើងដើរលឿន



វេប សាយ bt-news.com 
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ តំណាងប្រជាពលរដ្ឋ ជិត២០០គ្រួសារ រស់នៅចំនុចឃ្លោកល្ពៅ ស្ថិតក្នុងភូមិ​គោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង !  បានអំបាវនាវស្នើរសុំលោក គង់ ពុទ្ធី ប្រធាន អគ្គីសនីសៀមរាប ជួយសម្រូលក្នុងការ( ត ) បណ្តាញ ភ្លើងរដ្ឋឲ្យពួកគាត់ប្រើប្រាស់ ឲ្យបាន ឆាប់ ! ព្រោះ មេម៉ៅ ការបណ្តាញភ្លើង ឯកជនឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) ឡើងថ្លៃ កប់ពពក ហើយកុងទ័រភ្លើងដើរលឿងដូចព្យុះ ឧសធម្មតា ទៀតផង ។  

ប្រជាពលរដ្ឋបានលើកឡើងថា៖ ពួកគាត់បានដាក់សំណើរទៅអគ្គីសនីរដ្ឋ ប្រហែលជា០៥ ខែ ត្រូវបានលោក ប្រធានអគ្គីសនីសៀមរាបឲ្យមន្រ្តីអគ្គីសនីជាកូនចៅ ចុះមកដាក់បង្គោល រួច ដាក់ខ្យែរ បណ្តាញផងដែរ ប៉ុន្តែមិនទាន់ ដល់​ចំណុចបង្គោលចុងក្រោយផង ក៍ទំលាក់ ខ្សែរ ចោល ធ្វើឲ្យ ប្រជាពលរដ្ឋ ពួកគាត់ មានការងឿងឆ្ងល់ជាខ្លាំង ! ភ័យ ខ្លាចមិនបានប្រើប្រាស់ភ្លើងរដ្ឋ ក្នុងពេលឆាប់ៗនេះ ។

ប្រជាពលរដ្ឋនិយាយទៀតថា៖ ពួកគាត់បានប្រើប្រាស់ភ្លើងឯកជនឈ្មោះ  លុយ ង៉ិក ( ហៅ ប៉ោង ) ខាងលើនេះ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ ! គេយកសេវ៉ាក្នុង ០១គីឡូ !  តំលៃ ១៦០០ រៀល រហូតមក ដល់ពេលនេះ ! តំលៃនៅតែរក្សាបានថេរ ដដែល ប៉ុន្តែភ្លើងប្រើប្រាស់ មិនគ្រប់ ! ចំណែកកុងទ័រភ្លើងវិញ ដើរលឿន​ដូចខ្យល់ព្យុះ មិនប្រើសោះក៍វិលដែរ ! ក្នុងមួយ ខែៗ ពួកគាត់ ខ្លះ ចំណាយលុយភ្លើង ២៩ ម៉ឺនរៀល និង ពលរដ្ឋខ្លះចាប់ ពី ២០ ម៉ឺនជាង ទៅ៣០ ម៉ឺនរៀល ! មិនតុល្យភាព និងមុខរបរ ជាកសិករ ពួកគាត់ឡើយ ។

ប្រជាពលរដ្ឋ និយាយថា៖ កន្លងមេម៉ៅការភ្លើងខាងលើ និយាយប្រាប់ថា ! រកស៊ីទាន់មាន ឱកាស ! ដោយសាពួកគាត់ជាពលរដ្ឋ ល្ងិតល្ងង់ ទើបមេម៉ៅការភ្លើង ធ្វើអ្វីបានស្រេចតែអំពើចិត្តនោះ ។

ដោយសាសំណូមរបស់ប្រជាពលរដ្ឋ អ្នកព័ត៌មានបានទូរស័ព្ទទៅលោក គង់ ពុទ្ធី ប្រធាន អគ្គីសនីសៀមរាប នៅវរលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ មុននេះថា៖ មានការ យ៉ឺតយ៉ាវ នេះ ! ដោយសាអគ្គីសនីសៀមរាប មានការខ្វះខាតសម្ភារៈ ! ប្រហែលជា ០២ ខែទៀត អគ្គីសនី សៀមរាប ( ត ) ភ្ជាប់បណ្តាញនេះឲ្យប្រជាពលរដ្ឋ
ដូចបំណងទៅតាមការស្នើរសុំនេះហើយ ៕ 

No comments:

Post a Comment