Sunday, July 30, 2017



Bt-news.com និង bt-newsdaily.blogspot.com ល្បែង ស៊ីសងកើត ពេញបន្ទុក មិនមានចំណាត់ការ ពីលោក ស្នងការ  !!!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប
៖ មហាជននិយាយតៗគ្នាថា ! ចាប់តាំងពីស្នងការខេត្ត សៀមរាប ចាស់ លោក ហូ វ៉ាន្នី ត្រូវបានក្រសួងមហាផ្ទៃ ធ្វើការផ្លាស់ប្តូរមុខ តំណែងចេញ ! ដោយតែងតាំង​លោក ទិត្យ ណារ៉ុង អតីតៈអធិការក្រុង ! មកជាស្នងការ ! ល្បែងកើតឡើងពេញបន្ទុក ដូចជា ! ល្បែង ហ្គេមបាញ់ត្រី ដែលអាជ្ញាធរលុបបំបាត់មិនអោយមាន  !  ប៊ៀ អាប៉ោង ជ្រក ក្រោម តារ៉ាងបាល់ទះ  ! ជាពិសេសល្បែងប្រពៃណី ឆ្នោត កន្ទុយលេខ ជា​ដើម ។

ជាក់ស្តែងទីតាំង ហ្គេមបាញ់ត្រី  កំពុងជ្រក់ក្រោម ស្លាកយីហោ សួន សំណាង នៅចំណុចខាងជើង វត្ត ស្វាយ ដង្គំ ប្រហែល ២០០ម៉ែត្រ ស្ថិត នៅ ក្នុងសង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ! និង ល្បែង ប៊ៀ អាប៉ោងជ្រក ក្រោម យីហោ បាល់ទះ  ! ជាពិសេសល្បែងឆ្នោតកន្ទុយលេខ សម្បូរបែប រីកដូចផ្សិត ដុះ​នៅរដូវវស្សា ។

មហាជន ក៍ដូចពលរដ្ឋដែរ ពួកគាត់កំពុងចាំមើល នូវចំណាត់ការបង្រ្កាប ល្បែងស៊ីសងខាងលើ ! របស់​ លោកស្នងការ  ទិត្យ ណារ៉ុង និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប  
       (បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )


Saturday, July 29, 2017





Bt-news.com និង bt-newsdaily.blogspot.com    សូមគោរពជូនពរ និងអបអរសាទរពី ! ឯកឧត្តម ឧត្តមសេនីយ៍ទោ  នាង ឃីម  មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ !  នាយ ទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងកងពលតូចថ្មើរជើងលេខ៤១ !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពប្រជាសូមសំដែងសាទរយ៉ាងកក់ក្តៅបំផុត ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោស ព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» តាម ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីនៅតាមបន្ទាត់ព្រំដែន សូមលើកហត្ថប្រណម្យបួងសួង ដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំគាំពារថែរក្សា សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅៗ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  
គោរពជូនពរពី ឯកឧត្តម ឧត្តមសេនីយ៍ នាង ឃីម មេបញ្ជាការកងពល ! នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចថ្មើរជើងលេខ៤១

Friday, July 28, 2017







Bt-news.com និង bt-newsdaily.blogspot.com  សំណង់ ដែលអាជ្ញាធរ បិទប្រកាស ផ្អាកការ សាងសង់ ! ឥឡូវ បន្តការ សាង សង់ ឡើងវិញ អះអាងថា ! មេភូមិ និងចៅសង្កាត់ អនុញ្ញាត មិនចាំបាច់មានច្បាប់ !!!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប
  ម្ចាស់សំណង់ឈ្មោះ រៀន វ៉ាន់សាក់ មានទីតាំងនៅចំណុច ជិតស្តុប ទន្លេសាប ! ស្ថិតក្នុងភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ! ដែល អាជ្ញាធរ ក្រុងសៀមរាប នឹងមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មសំណង់ នឹងសុរិយោដី ខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធបានចុះហាមឃាត់ ដោយសាសំណង់មួយនេះ មិនមាន ច្បាប់ទំលាប់ យោងតាមលិខិតផ្អាកការសាងសង់ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ របស់ មន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម និងអាជ្ញារធរក្រុងសៀមរាប ! កន្លងមកនេះ ! ឥឡូវ ចាប់ផ្តើមសាងសង់វិញហើយដោយអះអាងប្រាប់ BT-NEWS នៅវេលាម៉ោង ១០ និង២៦នាទីថ្ងៃទី២៩ ខែកក្កដានេះថា ! លោក មេភូមិ សាលាកន្សែង និង ចៅសង្កាត់ ស្វាយដង្គំ ជាអ្នកអោយធ្វើ ព្រោះ ដីមួយនេះមាន សំណង់ ចាស់យូរហើយ និងកន្លង មករូបគាត់ដែលជាម្ចាស់សំណង់ បានសម្បទានដីសម្រាប់ធ្វើផ្លូវ ៣ដង
មកហើយ ! ដូច្នេះហើយមិនចាំបាច់ច្បាប់នោះទេ ។

ក៍ប៉ុន្តែការអះអាងនេះ ត្រូវបានលោក ស៊ូ ប្លាតុង អភិបាលក្រុងសៀមរាប ច្រានចោល បន្ទាប់គ្នាថា !  អាជ្ញារធរក្រុងសៀមរាប និងមន្ទីរពាក់ព័ន្ធ ព្រម​ទាំង លោកមេភូមិ ! ចៅ សង្កាត់ចាស់ ផងដែរ បានចុះផ្អាកការសាងសង់ទាំងអស់គ្នា យោងទៅតាមលិខិតខាង លើ ! បើម្ចាស់សំណង់ អះអាងអញ្ចឹង ត្រូវមាន លិខិតបញ្ជាក់​ពី​លោក មេភូមិ សាលាកន្សែង
និង ចៅសង្កាត់ ស្វាយដង្គំថ្មី ។

ចំណែកលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មសំណង់ នឹងសុរិយោដី បានប្រាប់ BT-NEWS បន្ទាប់គ្នាទៀតថា ! ចាំអោយកូនចៅទៅមើល ព្រោះការហាមឃាត់ ផ្អាក ការសាងសង់ កន្លង​មកនេះ ដើម្បីអោយម្ចាស់សំណង់ខាងលើ រត់ច្បាប់ ទើបសាងសង់បន្តបាន ៕











Bt-news.com និង bt-newsdaily.blogspot.com  ខ្សែរភ្លើង ឆក់ បណ្តាល អោយ ស្លាប់ម្នាក់ និងរបួសម្នាក់ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង
កើត ហេតុ និងម្នាក់ទៀត បានរងរបួស ដោយសារដាក់អន្ទារដែក គៀបដាច់ លើខ្សែរភ្លើង បណ្តាលឱ្យឆក់ទាំងពីរនាក់តែម្តង ! ហេតុការណ៍ធ្វើឱ្យភ្ញាក់ ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា នេះ ក្នុងការ៉ាស់សាំងយីហោឈ្មោះ LHR ថៅកែឈ្មោះ លោក ឡេង ហួ ដែលមានទីតាំងជាប់ នឹងផ្លូវចូល សាលាឃុំអន្លង់វែង ស្ថិតក្នុងភូមិអូញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
ជនរងគ្រោះដែលត្រូវខ្សែរភ្លើងឆក់ស្លាប់មានឈ្មោះ ឆង វី ភេទប្រុសអាយុ ២២ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ រស់នៅភូមិឬស្សីលោក ឃុំឬស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ចក់ ចឹម ភេទប្រុសអាយុ ២៣ឆ្នាំ មានមុខរបរជាងសំណង់ រស់នៅក្នុងភូមិ-ឃុំ កើត ហេតុជាមួយគ្នា ហើយបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ មន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង ភ្លាមៗផងដែរ ។
កម្មករសំណង់ដូចគ្នាបានប្រាប់ថា !  ជនរងគ្រោះទាំងពីរនាក់ ខាងលើបាននាំ គ្នារំកិលអន្ទារដែក ក្នុងបំណងរៀប.ករ.ឥដ្ឋ ដោយមិនបានដឹងថា ! ជើងអន្ទារ ដាក់ គៀបលើខ្សែរភ្លើង ធ្វើឱ្យខ្សែរភ្លើងបែក ហើយបណ្តាល ឱ្យឆក់ ទាំងពីរ នាក់តែម្តង ។ ចំណែកជនរងគ្រោះម្នាក់ដែលគ្រាន់រងរបួសធ្ងន់ មិនប៉ះពាល់ ដល់អាយុជីវិត ដោយសារតែឌីសសង់ទ័រភ្លើងស្វ័យប្រវត្តិ លោតផ្តាច់ចរន្ត ភ្លើងដោយខ្លួនឯងបានទាន់ពេល ។
ករណីខាងលើនេះមានការរិះគន់ពីមហាជនថា  ! មកពី ថៅកែការ៉ាស់ សាំង ខាងលើ មានការធ្វេសប្រហែស ក្នុងការរៀបចំប្រព័ន្ទខ្សែរភ្លើង ទើបណ្តាល អោយ មានបញ្ហាបែបនេះ ! ​ចំណាត់ការខាង ផ្លូវច្បាប់យ៉ាងណា ចំពោះ ថៅកែ ឡេង ហួ ខាងលើ មិនទាន់ដឹងនៅឡើយ  !  បើមានបញ្ហា ទំនាក់ទំនងតាម រយៈលេខទូរស័ព្ទខាងលើ ៕   ( តាមដានបន្ត )