Wednesday, July 26, 2017









Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋប្រទះឃើញ ! គ្រាប់មិនទាន់ ផ្ទុះចំនួន១៥គ្រាប់ ដែលសល់ពីសម័យសង្រ្គាម !!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្ត
ស្វាយរៀងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន ១៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ប្រទះ ឃើញ នៅក្នុងភូមិ របស់គាត់បង្កអោយមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ នេះ ខណៈនោះ ពួកគាត់បាន រាយការណ៏ មកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និង មន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា មកអន្តរាគមន៏ដោះបានយ៉ាងជោគជ័យជួន ប្រជាពលរដ្ឋ ។
លោក ឈុន យ៉ាន មន្ត្រីសាលា ស្រុកស្វាយជ្រុំ បាប្រាប់ថា ក្រោយពីទទួលព័ត៏មាន របស់លោកស្រី ប៉ុន្នី ក្រុមប្រឹក្សា ឃុំកំពង់ចំឡង ថា មានអ្នកភូមិម្នាក់ ឈ្មោះ កុត សាវន ភេទប្រុស រស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ បានប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះទើបអាជ្ញធរស្រុកនិងមន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាជាច្រើននាក់បានមកមកអន្តរាគមន៏ភ្លាមៗ ។
មន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាបានអោយដឹងថា !  គ្រាប់មីនដែលដោះបាន ចំនួន ១៥គ្រាប់ មានដូចជាគ្រាប់ ត្បាល់៦០មីលីម៉ែត្រ ៥គ្រាប់ និង៨២មីលីម៉ែត្រ ចំនួន១គ្រាប់ និងគ្រាប់ផ្លោង៣៧មីលីម៉ែត្រ ៩គ្រាប់ ។
មន្ត្រីនៃមជ្ឍមណ្ឌលកំចាត់មីនបានបញ្ជាក់ថា ! បើបងប្អូនប្រជាពលរដ្ឋមានករណី បន្ទាន់ សូមបញ្ជូនរបាយការណ៏ឬអាចទំនាក់ទំនងទៅលោក កែវ សារ៉ាត់ ប្រធានកងឯកភាព កំចាត់មីនទី៥ ក៏ដូចជាអនុប្រធាន ដែលមានលេខទូរសព្ទ័ ០៩៧ ២០០ ១៤០៦ និង ០៩៧ ៧៦០៨ ៩៧៧ ដើម្បីអន្តរាគមន៏ភ្លាមៗ !  មន្ត្រីមជ្ឍមណ្ឌុលកំចាត់បានសំដែង ការសាទរ ចំពោះប្រ ជាពលរដ្ឋ ដែលបានសហការល្អក្នុងការផ្តល់ពតិមាន ដល់អាជ្ញាធរ ដើម្បី ប្រមូលយុទ្ធភណ្ឌ័នមិនទាន់ផ្ទុះដែលសល់កាលពីជំនន់សង្គ្រាម

No comments:

Post a Comment