Wednesday, February 28, 2018



សន្តានចិត្តសន្តោសប្រណីរប​ស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ក្តីស្រលាញ់ និងភាពកក់ក្រៅ ដល់កូនក្មួយកម្មការនី មានផ្ទៃពោះគ្រប់ទីកន្លែង !!!!!!



អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០




ខេត្តសៀមរាប៖  នៅទី២៨ ខែកុម្ភៈ ព្រឹកមិញ នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួន ១៧,៨២៨នាក់ មកពីរោងចក្រសហ គ្រាស ចំនួន ៨ នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្ត ទៅសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួន ដោយផ្ទាល់ ដល់ស្ត្រី ដែលជាកម្មការនីមានផ្ទៃពោះចំនួន ៦៣១នាក់ ទៀត ។
ខណៈនោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាប្រឈម និងបញ្ហា ជាច្រើន ទៀតជូនក្មួយៗ ហើយចំពោះការតម្លើងប្រាក់ខែ គឺនឹងតម្លើងនៅរៀងរាល់ឆ្នាំទៀតផង ៕

Monday, February 26, 2018



ឧកញ៉ា លឹម ហេង ដឹកជញ្ជួនឈើ ជ្រកក្រោម អភិវឌ្ឍន៍ តំបន់ព្រំដែន !!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃអង្គារ៍ ១៣ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍មកថា៖  ឧកញ៉ា លឹម ហេង ដែលជា អ្នករកស៊ីជំនួញម្នាក់ ដ៍ល្បីល្បាញ បើកកាស៊ីណូ នៅច្រកអន្តរៈជាតិជាំសាង៉ាំ ! ច្រក អន្តរៈជាតិអូរស្មាច់ និងច្រកជប់គគី នៅខេត្តឧត្តរមានជ័យ ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង ក្នុងសកម្មភាព ដឹកជញ្ជូនឈើ នៅខេត្តឧត្តរមានជ័យ ។
ប្រភពព័ត៌មានបានអោយដឹងថា៖  លោកឧកញ៉ា លឹម ហេង ថាបានធ្វើជំនួញឈើ យូរឆ្នាំមកហើយ ដោយឈើទាំងនោះ យកទៅកែឆ្នៃសម្រាប់ លម្អរសណ្ឋាគារ និង កាស៊ីណូ ជាដើម ប៉ុន្តែការកែលម្អរនេះច្រើនសន្ធឹកសន្ធាប់ពេកហើយ តាំងពីព្រៃ ស្អាកមានព្រៃជុំជិត រហូតដល់ឥឡូវនេះព្រៃស្អាកគ្មានសល់ព្រៃសូម្បីតែមួយដើម ។
ប្រភពព័ត៌មានបានបញ្ជាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នេះថា មាន រថយន្ដ របស់លោកឧកញ៉ា លឹម ហេង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាង សកម្ម ស្ទើ រាល់ថ្ងៃ ដោយមេការម្នាក់ ឈ្មោះរហស័នាម P២ ជាអ្នកដើរបំផុស ប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន នៅក្នុងខេត្តឧត្តរមានជ័យ អោអារឈើ លក់អោយខ្លួន និងដឹកបន្ដយកទៅ ស្តុកទុកនៅក្នុងឃ្លាំង មួយកន្លែង ទល់មុខ កាស៊ីណូ នៅជាប់ច្រកទ្វាអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ភាគច្រើនប្រភេទឈើ ធ្នង់ សុក្រំ និង ផ្ចឹក ។
ប្រជាពលរដ្ឋ បានបង្ហើបថា សកម្មភាព ដឹកជញ្ជូនឈើនោះ មិនមានអាជ្ញាធរ សមត្ថកិច្ចណា ហ៊ានធ្វើការបង្ក្រាបឡើយ ដោយសកម្មភាពទាំងនោះ ទំនងជារបស់ លោកឧកញ៉ា លឹម ហេង ។ ប្រភពបានបញ្ជាក់ទៀតថា កន្លងមកមេការ លោក ឧកញ៉ា លឹម ហេង  រហស័នាម  P២ បានអះ អាងថា រូបលោកទើបតែ ឡើង តំណែង បន្តពីមេការដុះ ស្លែរម្នាក់ឈ្មោះ ហាន ទេ ប៉ុន្តែតាំងពីមុនរហូតដល់ឥឡូវ នេះ ពួកគាត់បានរត់ផ្លូវគ្រប់ស្ថាប័ន​អស់ហើយ ។
                       ( រូបភាព ចាស់ សកម្មភាពថ្មីៗ ស្ទើរាល់ថ្ងៃ )
ជុំវិញការររះគន់ខាងលើ អង្គភាព
BT-News នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោកឧកញ៉ លឹម ហេង បាននៅឡើយទេ នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ! បើមានបញ្ហាសូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕


ចម្លែកកម្រមាន ស្ត្រីម្នាក់ ចងករធ្វើអត្ថឃាត ព្រោះមិនសល់លុយចំណងដៃ ក្រោយរៀបការ !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃច័ន្ទ ១២ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖  ស្រ្តីម្នាក់ ចង ករ ធ្វើអត្តឃាត សម្លាប់ខ្លួនដោយខ្លួនឯង នៅក្នុង បន្ទប់ដេក ដោយតូចចិត្តមិនសល់លុយចំណងដៃ ក្រោយពេលរៀបការរួច  កាលពី នៅម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨  នៅភូមិថ្នល់ចែក ឃុំសំ រោង ស្រុកសូទ្រនិគមន៍ ! ជនរងគ្រោះឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ ១៨ឆ្នាំ ។  ក្រោយពីទទួលពត៌មានកម្លាំង នគរបាលជំនាញបានចុះទៅពិនិត្យទៅដល់ទី តាំងកើតហេតុ ទើបដឹងថា មូលហេតុ មកពីជនរងគ្រោះ អន់ចិត្តរៀបការរួចគ្មាន សល់លុយសល់ កាក់សំរាប់រកស៊ី ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖  ជនរងគ្រោះបានរៀបការនៅថ្ងៃទី



២៣និង.២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ នេះ ជនរងគ្រោះបានដើរ រអ៊ូរទាំម្នាក់ឯងថា ណ រៀបការហើយអត់សល់ប្រាក់ចំណង ដៃសំរាប់រកស៊ីលុះដល់ ព្រឹកមិញ ថ្ងៃទី២៦ ខែកុម្ភៈ ជនរងគ្រោះ បានក្រោកពី ដំណេក បានធ្វើការងារផ្ទះដូចធម្មតា មិនបានរអ៊ូរទាំអ្វីទៀតនោះទេ នៅម៉ោង០៨  និង០០នាទី ជនរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយ នឹងប្តីអង្គុយលេង នៅក្រោមផ្ទះ លុះដល់ម៉ោង៩ និង៣០នាទី ឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះអោយចុះទៅដាំបាយមិនលឺឆ្លើយក៏ឡើងមកហៅនៅលើផ្ទះព្រមទាំងច្រានទ្វាបន្ទប់បើកមិនបានព្រោះជាប់សោរ ពីខាងខណៈពេលនោះឪពុកជនរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះបានចងករលើបង្អួចនឹងខ្សែរភ្លើងស្លាប់បាត់ទៅហើយក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង ។ ចំពោះករណីនេះពិតជាជនរងគ្រោះ ធ្វើអត្ថឃាតសម្លាប់ខ្លួន ដោយខ្លួនឯងពិត ប្រាកដ មែន សព ជនរង គ្រោះជំនាញ បានប្រគល់ក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ៕

Saturday, February 24, 2018



មេឈ្មូញឈើធំជាងគេ ងារជាឧកញ៉ាឈ្មោះ  ស៊ឹង សំអុល បង្កើនសកម្មភាព ដឹក ជញ្ជូន ឈើ ចេញទៅវៀតណាម យ៉ាងពេញបន្ទុក មន្រ្តីជាន់ខ្ពស់មិនហានក្អក !!!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានអោដឹងថា៖ ឧកញ៉ា សឹង សំអុល មេឈ្មួញឈើជើងខ្លាំង នៅតែបន្តកាប់ឈើនៅក្នុងតំបន់ ដែនជម្រកសត្វព្រៃ ភ្នំព្រេច តំបន់អភិរក្សជីវៈចម្រុះ កែវសីមា និងតំបន់ដែនជម្រកសត្វព្រៃស្រែពក ហើយប្រើប្រាស់រថយន្តយីឌុបធំៗ ដឹកជញ្ជូនឈើចេញ ទៅវៀតណាម ដោយគ្មានញញើត អ្វីទាំងអស់ ។ មេឈ្មួញ សឹង សំអុល រូបនេះ អាចធ្វើអ្វីៗ តាមអំពើចិត្តគឺអាចមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀត។ ដូច្នេះហើយទើប មេឈ្មួញ សឹង សំអុល អាចបន្តសកម្មភាព បំផ្លាញព្រៃឈើ ក្នុងស្រុកកោះញែក និងស្រុកកែវសីមា យ៉ាងមហន្តរាយ ដោយជ្រកក្រោមយីហោ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ បើទោះបីក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មក៏ដោយ ។

រថយន្តយីឌុបធំៗ ជាច្រើនគ្រឿង របស់មេឈ្មួញ សឹង សំអុល ដែលជាមន្ត្រី យោធា ផងនោះ សម្រុកដឹកជញ្ជូនឈើ ចេញពីច្រកសំពោច ទៅវៀតណាម គ្មានមន្ត្រី ជំនាញឬ មន្ត្រីពាក់ព័ន្ធណាចាត់វិធានការ ទប់ស្កាត់ឡើយ ។
ប្រភពខ្លះបានអោយដឹងថា ! មេឈ្មួញឈើមានងារជាឧកញ៉ាឈ្មោះ សឹង សំអុល មានខ្នងបង្អែក ជាមន្ត្រីជាន់ខ្ពស់ស្និទ្ធ មេដឹកនាំកំពូលទើបហ៊ាន បន្តសកម្មភាព បំផ្លាញ ព្រៃឈើនិងដឹកជញ្ជូនឈើ ចេញទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង ។
ប្រភពបានអោយដឹងថា ! ច្រកព្រំដែនក្នុង ស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាផ្លូវដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើ ចេញទៅវៀតណាម យ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ នោះទេ ។
សេចក្ដីរាយការណ៍បន្ថែមថា៖  មេឈ្មួញ សឹង សំអុល បានសម្រុកកាប់ឈើ នៅ តំបន់ ដែន ជម្រកសត្វព្រៃ ភ្នំព្រេច និងតំបន់ដែន ជម្រកសត្វព្រៃស្រែពក ដឹកជញ្ជូនចេញទៅវៀតណាម សរុបរាប់រយរថយន្តយីឌុប ។
ប៉ុន្តែទាំងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អ៊ុង សំអាត ប្រធាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មិនចាត់វិធានការទប់ស្កាត់ សកម្មភាព របស់ មេឈ្មួញ សឹង សំអុល នោះទេ ! សូម្បីតែមន្ត្រីគណៈកម្មការ បង្ក្រាប និងទប់ ស្កាត់ បទល្មើសព្រៃឈើ ដែលឈរជើង នៅខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្ត ត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ហើយទុកអោយមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង តែម្តង ។

ករណីត្រូវបានមជ្ឈដ្ឋានទូទៅនិយាយរិះគន់ តៗគ្នាថា ! បទបញ្ជារបស់សម្ដេច តេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ សកម្មភាពរត់ពន្ធឈើ ចេញក្រៅប្រទេស ក្លាយ ទៅ ជារឿង ឥតន័យ ព្រោះមេឈ្មួញឈើធំជាងគេឈ្មោះ សឹង សំអុល និងឈ្មួញ ជាច្រើននាក់ទៀត នៅតែបន្តសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើ ចេញទៅ វៀតណាម ឌឺ ដាក់សម្តេច រៀងរាល់ថ្ងៃ មិនញញើតសូម្បីតែបន្តិច ៕


Friday, February 23, 2018



បែកធ្លាយតាមបណ្តាញសង្គម ព័ត៌មាន ពីរឿងអាស្រូវ  ព្រះសង្ឃ​សូត្រ​ស្ដាំ​ព្រះនាម លន់ សុវណ្ណ​ដា គ​ង់​​នៅ​វត្ត​ស្វាយជ្រុំ !!!!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃសៅរ៍ ១០ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្ត​កណ្ដាល៖ បែកធ្លាយរឿងអាស្រូវ  ព្រះសង្ឃ​សូត្រ​ស្ដាំ ​ព្រះនាម លន់ សុវណ្ណ​ដា គ​ង់​​នៅ​វត្ត​ស្វាយជ្រុំ​  ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ត្រូវ​នារី​ម្នាក់​អាយុ​១៩ឆ្នាំ ​ប្តឹង​ពី​បទ​ចាប់​រំលោភ​សេពសន្ថវៈ​ តាំងពី​នាង​អាយុ​១៣ឆ្នាំ​ រហូត​មាន​ការ​រំលូត​កូន​ចេញ​ម្តង​ ។ ការ​ប្តឹង​នេះ​ បន្ទាប់​ពី​ព្រះ​សង្ឃគ្រូ​សូត្រ​ស្តាំ​អង្គ​នេះ​ សន្យា​ថា​ សឹក​ ហើយរៀបការ​ជាមួយ​នាង​ តែ​បាន​គ្រលាស់​ពាក្យ​សម្តី​ ប្រុង​ដាក់​មេ​ប្រូច​ ។
មជ្ឈដ្ឋានទូទៅ កំពុងតែ​ ខកចិត្ត​នឹង​បុគ្គល​សង្ឃ​មួយ​ចំនួន​ដែល​តែងតែ​ប្រព្រឹត្ត​​ប្រាសចាក​ធម៌​វិន័យ​ ប្រាសចាក​ពី​គុណធម៌​ សីលធម៌​ និង​ កសាង​នូវ​​អំពើ​អបាយមុខ​ទាំងឡាយ​ ដូចជា អង្គ​ខ្លះ​ សេព​គ្រឿងញៀន​ ផឹក​សុរា​ រួមភេទ ញ៉ែស្រី តាម Facebook ​ និង ថត​វីដេអូ​ ថែម​ទៀត​ផង​ ។ល។ ​



​ករណី​នេះ​អង្គភាព BT-News មិនអាច​សុំ​ការ​បំភ្លឺ​ពី​ព្រះតេជព្រះគុណ ​លន់​ សុវណ្ណដា​ បានទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ២០១៨ នេះ​ បើមានបញ្ហា BT-News នឹងធ្វើការបំភ្លឺឡើងវិញតាមរយៈលេខទូរស័ព្ទខាងលើ ៕ នៅមាន (ត)