Wednesday, February 7, 2018



ជនសង្ស័យគ្រឿងញៀន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត !!!!
អង្គភាព BT-News ចេញផ្សាយថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង សៀមរាបកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ  ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងដកហូតបានមានម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ស្មើនឹង០,៧ក្រាម(ទំងន់សុទ្ធ)ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ជនសង្ស័យខាងលើមានឈ្មោះ តាំង គឹមហុង ភេទប្រុសឆ្នាំកំណើត១៩៩៨មុខរបរគ្មានទីលំនៅភូមិស្លក្រាមសង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប(រក្សាទុកនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) បច្ចុប្បន្នជនសង្ស័យជំនាញបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៨ ដើម្បីចាត់ទៅតាមផ្លូវច្បាប់ ៕


No comments:

Post a Comment