Sunday, December 31, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ឆ្លងឆ្នាំសកល ២០១៧ ឆ្លងចូល ២០១៨ នៅលើទឹកដីបុរាណប្រវត្តិសាស្ត្រអង្គរ-សៀមរាប !!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃ ច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី០១ ខែមករា គ.ស ២០១៨ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  ព្រឹត្តិការណ៏ការឆ្លងឆ្នាំសកល២០១៧ ចូលឆ្នាំ២០១៨ នារាត្រីថ្ងៃទី៣១ខែធ្នូនេះ គេសង្កេតឃើញភ្ញៀវទេសចរណ៍ទៅទស្សនាអង្គរប្រវត្តិសាស្រ្ត និងនៅ តាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមដងផ្លូវជាតិលេខ ៦A សួនច្បានានា នឹងនៅចំកណ្ដាលបេះដូងក្រុងអង្គរប្រវត្តិសាស្រ្ត មានការរៀបចំតុបតែង លម្អដោយភ្លើងពណ៌គ្រប់ប្រភេទ ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល និងអោយប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទស្សនាកម្សាន្ត ជាពិសេសនៅតំបន់ទេសចរណ៍ផប់ស្ដ្រីត ដែលជាកន្លែងភ្ញៀវទេសចរណ៍អន្ដរជាតិជួបប្រជុំគ្នាគ្រប់ជាតិសាស្ដ្រ ។
ការជួបជុំដ៏ធំបំផុត របស់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងរាត្រីឆ្លងឆ្នាំនៅខេត្ដទេសចរណ៍បេតិកភ័ណ្ឌនេះ ជាព្រឹត្ដិការមួយដ៍អស្ចារ្យ ដែលមិនធ្លាប់មានកន្លងមក ជាពិសេសនៅក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីត និង សួនច្បារមហាសណ្ឋា គារ អង្គរ ដែលមានមនុស្សកកកុញ បានជួបជុំគ្នារាំលេងកំសាន្ត កំដរបរិយាកាសរង់ចាំវិនាទីចុងក្រោយ សម្រាប់ការចូលឆ្នាំថ្មី ២០១៨។ នារាត្រីនោះផងដែរ នៅតាមហាងបរទេសនិមួយៗក៍មានការប្រគុំតន្ដ្រីរាំលេងកំសាន្ដ តាមដងផ្លូវសំខាន់ខ្លះៗបានកកស្ទះចរាចរណ៍ ដោយសារការធ្វើដំណើររបស់ពលរដ្ឋនិងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ដើរកំសាន្ដនិងឆ្ពោះទៅកាន់តំបន់ផប់ស្ត្រីត។
នៅវេលាម៉ោង២៤និង០០នាទីនារាត្រីឆ្លងឆ្នាំ ចូលឆ្នាំ២០១៨ មានមនុស្សរាប់ម៉ឺននាក់ នៅក្នុងបរិវេណផប់ស្ដ្រីត បាននាំគ្នាស្រែកអបអរឆ្នាំថ្មី២០១៨ និងរាប់លេខថយក្រោយ អមដោយសំលេងបាញ់កាំជ្រួចរាប់ពាន់គ្រាប់ ចំនួនបីកន្លែង ដូចជានៅកន្លែងព្រះរាជតំណាក់ តំបន់ផប់ស្ដ្រីត និងនៅទីសក្ការៈបូជាព្រះអង្គចេក ព្រះអង្គចមផងដែរ។
       ការអបអរពិធីដ៍មហិមានេះ ជាមោទនភាពមួយសម្រាប់ក្រុងបេតិកភ័ណ្ឌអង្គរ ដែលបង្ហាញកាន់តែច្បាស់នូវតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រនេះ ពោលកាន់តែបានទទួលស្គាល់ពីបណ្ដាប្រទេសលើពិភពលោកផងដែរថែមទៀត។






លោក ឃឹម ប៊ុន សុង អភិបាលខេត្ដសៀមរាប បានថ្លែងថា ក្នុងឱកាសនៃរាត្រីថ្ងៃឆ្លងឆ្នាំថ្មី២០១៨នេះ បានបង្ហាញអោយឃើញថា សៀមរាប ជាសក្កានុពលវិស័យទេសចរណ៍ធំបំផុត បន្ទាប់ពីទីក្រុងភ្នំពេញ នឹងធ្វើអោយកំណើនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងជាងឆ្នាំមុន។លោកបានបន្ដថា ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធានានូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។ វត្តមានរបស់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងទ្វីប ដើម្បីប្រារព្វពិធីឆ្លងឆ្នាំនៅលើដែនដីប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនធម្មតានោះទេ សម្រាប់ការវាស់ជម្រៅ មនោសញ្ចេតនាដែលប្រកបទៅដោយការស្រឡាញ់រាប់អានចំពោះ វប្បធម៌ខ្មែរនោះ។ ជាមួយនឹងការផ្តល់នូវតម្លៃជាមោទនភាពដ៏ខ្ពង់ខ្ពស់នេះ ទោះបីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយបុណ្យឆ្លងឆ្នាំសាកលនេះ ជាប្រពៃណីបែប បស្ចឹមប្រទេស និងជាប្រពៃណីរបស់គ្រីស្គបរិស័ទយ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកកាន់ព្រះពុទ្វ សាសនា ឬក៏ដូចអ្នកកាន់សាសនាគ្រីស្គ ត្រូវបានចូលរួមអបអរសាទរ សប្បាយរីករាយចូលឆ្នាំថ្មីទាំងអស់គ្នាដែរ។  ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញថា ពីសុខសន្តិភាពនៅកម្ពុជា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ  នៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់ តែប្រសើរថែមទៀតនោះ គឺការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និងសាសនា  ព្រមទាំងជាពិភពដ៏សុខក្សេម ក្សាន្តនៃមនុស្សជាតិ  ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមដំបូលសន្តិភាព៕


Saturday, December 30, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ក្រុម រថយន្តក្រុងដឹកអ្នកដំណើរ និងតាក់ស៊ី កំពុង បង្កភាពអាណាធិបតេយ្យ ក្នុងក្រុងទេសចរណ៍ ! អាជ្ញាធរមិនមានចំណាត់ការ !!!!!!!




អង្គភាព Bt-news ចេញផ្សាយថ្ងៃ សៅរិ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍មកមុននេះថា ! ក្រុម រថយន្តដឹកអ្នកដំណើរ និង តាក់ ស៊ី កំពុងចតពេញផ្លូវ រត់ចាប់ម៉ូវ បង្កភាពអាណាធិបតេយ្យនៅតាមបណ្តោយ ផ្លូវ ជាតិលេខ៦A ចំណុចមុខ សណ្ឋគារ ស្មាយលិញ ! ចុងកៅស៊ូ និងជាប់មាត់ច្រកចូល បូរីសៀងណាំ ស្ថិតក្នុងសង្កាត់ ស្លក្រាម ក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត អង្គរ-ខេត្ត សៀមរាប ! ដែលគ្រប់គ្រងដោយលោកឧកញ៉ាល្បី កើបលុយយ៉ាងត្រជាក់ ឈ្មោះ ទូច សៀ  មិនដែល ឃើញជំនាញ ក្នុងស្ថាប័នពាក់ព័ន្ធមួយណាធ្វើការរៀបចំ និងមកប៉ះ ពាល់ម្តងណាឡើយ  
សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា ! នៅតាមបណ្តោយផ្លូវជាតិ លេខ៦
A ចាប់ពី ផ្សារលើធំថ្មីរហូតដល់ផ្លូវក្រវ៉ាត់ក្រុងជាប់ សណ្ឋាគារ អង្គរអេរ៉ា គឺ គ្រប់គ្រងដោយ នគរបាលធ្នាប់សណ្តាប់ ក្រុង សៀមរាប ។
មហាជនបាននិយាយរិះគន់ថា ! អាជ្ញាធរខេត្តសៀមរាប បរាជ័យ ក្នុងការរៀបចំ បេន រថយន្ត អាណាធិបតេយ្យខាងលើនេះ ! ទោះបីជាលោកឧកញ៉ា ទូច សៀ បង្កើត បេន រថយន្តថ្មីនៅខាងលិចក្រុង យ៉ាងណាក៍ដោយ ក៍នៅតែបង្កភាពរញ៉េរញ៉ៃដដែលៗ ។
មហាជនរិះគន់ទៀតថា ! ក្រុមចាប់ម៉ូយ របស់ ឧកញ៉ា ល្បីឈ្មោះ រូបនេះ បានធ្វើអោយ ប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ពាសពេញ ពិភព លោក មកទស្សនា ! ព្រោះថា ! បក្ខពួកនិង កូនចៅ របស់ លោកឧញ្ញាខាងលើ មានច្រើន ណាស់ ក្នុងនោះមាន ប៉ូលិសសណ្តាប់ធ្នាប់ផងដែរ ។
ជុំវិញការិះគន់ខាងលើ អង្គភាព
BT-News មិនបានទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរខេត្ត និង សមត្ថកិច្ចនគរបានសណ្តាប់ធ្នាប់នោះទេ នៅថ្ងៃទី ៣០ ខែធ្នូ នេះ ព្រោះក្រុមចាប់  ម៉ូយ របស់លោកឧកញ៉ារូបនេះ មានច្រើនឆ្នាំមកហើយ និងដដែលៗទៀតផង ! បើមានបញ្ហា សូមធ្វើការទំនាក់ទំនង​តាម​រយៈលេខទូរស័ព្ទខាងលើ ៕


Tuesday, December 26, 2017



Bt-news.com និង bt-newsdaily.blogspot.com !   ប្រជាពលរដ្ឋកំពុងចាំមើល ! ឯកឧត្តម វេង សុខុន និងឯកឧត្តម សាយ សំអាល់ មានវិធានការបែបណា ចំពោះមេឈ្មួញឈើ ដុះស្លែរ មានងារ ជាឧកញ្ញ៉ាចំនួន ៥នាក់ កាប់ឈើក្នុងដែនអភិរក្ស ជ្រកក្រោមឡេសក្រុមហ៊ុន លឹម រ៉ូយ៉ាល់ !!!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តមណ្ឌលគីរី៖ មានសេចក្តីរាយការណ៍មកថា ! ឧកញ៉ា៥ នាក់ដែលល្បី បទល្មើស ផ្នែក ឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ បានគៀងគរ អោយប្រជាពលរដ្ឋចូលកាប់ព្រៃឈើនៅ តំបន់ អន្ទ្រង និងដែនជម្រក សត្វព្រៃ ភ្នំព្រិច ក្នុងស្រុក​កោះ​ញែក នៅតែបន្តសម្រុក កាប់ ឈើ មិនមានមន្រ្តី បង្រ្កាបដដែល ! ប្រជាពលរដ្ឋកំពុងចាំមើលនូវចំណាត់ការរបស់ ឯកឧត្តម វេង សុខុន និងឯកឧត្តម សាយ សំអាល់ ចំពោះក្រុមមេឈ្មួញ ៥នាក់ ដែលគេ ស្គាល់ឈ្មោះទី១ ! ឧកញ្ញ៉ា សី ! ទី២.ឧកញ្ញ៉ា លក្ខ័ ! ទី៣.ឧកញ្ញ៉ា វីដា ! ទី៤.ឧកញ៉ា មន្នី និងទី៥.ឈ្មោះ ចយ យ៉ាងណា ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ! មេឈ្មួញខាងលើ បានបំផុសប្រជាពលរដ្ឋ រាប់រយ នាក់ ប្រដាប់ដោយ រណាយន្ដ សម្រុកចូលកាប់ឈើក្នុងតំបន់អន្ទ្រង និងដែនជម្រកភ្នំព្រិច ក្រុម មេឈ្មួញ ប្រមូលទិញមកវិញក្នុងតម្លៃថោក ដឹកចូលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដើម្បី អោយ ក្លាយជាឈើស្របច្បាប់ និងកាត់
PC ដើម្បីដឹកជញ្ជួនឆ្លងដែន ទៅប្រទេស វៀតណាម បានដោយរលូន មិនមានមន្រ្តីធ្វើការបង្រ្កាបនោះ ។
ប្រភពបញ្ជាក់បន្ថែមថា ! រថយន្ដយីឌុបប្រម៉ាណប្រទ្រុយ ជាច្រើនគ្រឿងដឹកឈើ ចេញពី ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ តាមផ្លូវភូមិសំពោច ឆ្លងកាត់ឃុំឃ្សឹម យកទៅលក់ នៅប្រទេស វៀតណាម តាមច្រក អន្តរជាតិ វ៉ាលឺ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ និងមានរថយន្ដ មួយចំនួនទៀត ចូលតាមច្រក របៀងទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនមានជំនាញ ឫក៍សមត្ថកិច្ចក្នុងស្ថាប័នណា ហ៊ានអើតក្បាលចេញមុខបង្រ្កាបឡើយ ។




ជុំវិញការរិះគន់ខាងលើ អង្គភាព BT-News មិនអាចសុំការបំភ្លឺពីអភិបាលខេត្ត និងមន្រ្តី ស្ថាប័នពាក់ព័ន្ធបានទេ នៅថ្ងៃទី ២៧ ខែធ្នូ នេះ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕









Bt-news.com និង bt-newsdaily.blogspot.com !  មន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងបឹង ទន្លេសាប នៅ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង មិនបង្ក្រាប់សង្ស័យ ពុករលួយ ឃុបឃិតគ្នាជាប្រពន្ធ័អស់ទៅហើយ !!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃ ពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា ! សមត្ថកិច្ចជំនាញពាក់ព័ន្ធ បទល្មើស បឹងទន្លេសាប ក្នុង ឃុំ អន្លង់ សំណរ ស្រុកជីក្រែង កំពុងតែបណ្តែតបណ្តោយ អោយ កើតមាន បទល្មើសនេសាទ ដោយប្រើប្រាស់ ឩបកណ៍ ខុសច្បាប់ជាច្រើន ប្រភេទ ដូចជា អូស យ៉ាំង កៅ ! អូសចេញពីចំនុច ពេជ្រ ក្រី ដល់ជ្រោយ ស ! នឹងដាក់បរ រាប់រយម៉ែត្រ ! នៅក្នុងងតំបន់ មាត់ខ្លា កោះក្របី ឃុំ អន្លង់ សំណរ ស្រុកជីក្រែង និងឡូ លេខ ៦ នឹង ៧  ដាក់ពង្រាយ ស្ទើពេញបឹងទន្លេសាបជំនាញពាក់ព័ន្ធ នៅទីនោះមិន ធ្វើការ បង្រ្កាប់សង្ស័យត្រូវសំណែន លុយជាផ្នូរមិនបង្រ្កាប ដែលជាអំពើពុករលួយ ជា មួយក្រុមបទល្មើសនៅទីនោះ ! ក្រុមល្មើសនេសាទទាំងនោះ ត្រូវបានគេ ស្គាល់ ឈ្មោះ ស៊ូ  ! ឈ្មោះ ហេង និងឈ្មោះ ហុង ក្បាលដែក អ្នកទាំងនោះជាជនជាតិវៀតណាម ។

ប្រភពបានអោយដឹងថា ! សកម្មភាព អូសនឹងដាក់ បទល្មើសខាងលើនេះ គឺធ្វើ ឡើង ទាំងថ្ងៃតែម្តង ដើម្បីបង្ហាញពីការរត់ការ គ្រប់ជំនាញពាក់ព័ន្ធអស់ទៅហើយ ហើយក៍មិន អាចលាក់ពីភ្នែក សមត្ថកិច្ជជំនាញនៅទីនោះបានដែរ ! មិនដែលឃើញសមត្ថកិច្ច ជំនាញ នៅចំណុចនោះ ចាប់ក្រុម ល្មើសនេសាទទាំងនោះ បានម្តងណា ឡើយ ។

ប្រជានេសាទជាលក្ខណៈគ្រួសារ នៅទីនោះ បានសុំណូមពរដល់ សមត្ថកិច្ចជំនាញ ដែលជាថ្នាក់លើ សូមមេត្តាពិនិត្យមើល ចំណុចខាងលើនេះផង ព្រោះថា ! រៀងរាល់ ឆ្នាំបទ ល្មើសនេសាទតែងតែកើតឡើង ដោយមិនបានធ្វើការបង្រ្កាប់ ព្រោះថា ក្រុមលើសទាំងនោះ បាន ត្រូវរ៉ូវគ្នា ជាមួយជំនាញប្រចាំនៅទីនោះ ជាប្រពន្ធ័ អស់ទៅហើយទើបល្មើសនេសាទពេញបន្ទុកជារៀងរាល់ឆ្នាំដដែលៗបែបនេះ ។
ជុំវិញការរិះគន់ខាងលើនេះ អង្គភាព
BT-News  មិនអាចធ្វើការទំនាក់ទំនង ដើម្បី សុំការបំភ្លឺ ពីលោក វ័ន្ត មន្រ្តីជំនាញជល់ផល ប្រចាំនៅទីនោះបានទេ នៅ
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧ 
! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕