Saturday, December 2, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ព្រឹកនេះ ! សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញបួងសួង និងវេរចង្ហាន់ រាប់បាត្រប្រគេនព្រះសង្ឃ ៥,០០០ អង្គនៅមុខប្រាសាទអង្គរវត្ត !!!!!




Bt-news ចេញផ្សាយ ថ្ងៃទី ០ ខែធ្នូ ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញបួងសួងអោយកម្ពុជាជួបតែសុខសន្តិភាព និងរីកចម្រើនជានិច្ចនិរន្ត៍
តរៀងទៅ ព្រមទាំង វេរចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃចំនួន៥,០០០ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ! ពិធីនេះមានការយាង និមន្ត និងចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃក្នុងឋានានុក្រម មន្ត្រីរាជរដ្ឋាភិបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ

ពិធីបួងសួងសុំសេចក្ដីសុខចម្រើនដល់ព្រះរាជាណាចក្រកម្ពុជានេះ គឺប្រាព្វធ្វើឡើងមានរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ! ក្នុងនោះ ក៏មានកម្មវិធីសិល្បៈកម្សាន្ត និងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរលើកទី២២ ដែលមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ១០,០០០នាក់ មកពី ៧៦ប្រទេស ចូលរួមអបអសាទរក្នុងពិធីដ៏អធិកអធមនេះទៀតផង



No comments:

Post a Comment