Saturday, December 30, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ក្រុម រថយន្តក្រុងដឹកអ្នកដំណើរ និងតាក់ស៊ី កំពុង បង្កភាពអាណាធិបតេយ្យ ក្នុងក្រុងទេសចរណ៍ ! អាជ្ញាធរមិនមានចំណាត់ការ !!!!!!!




អង្គភាព Bt-news ចេញផ្សាយថ្ងៃ សៅរិ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍មកមុននេះថា ! ក្រុម រថយន្តដឹកអ្នកដំណើរ និង តាក់ ស៊ី កំពុងចតពេញផ្លូវ រត់ចាប់ម៉ូវ បង្កភាពអាណាធិបតេយ្យនៅតាមបណ្តោយ ផ្លូវ ជាតិលេខ៦A ចំណុចមុខ សណ្ឋគារ ស្មាយលិញ ! ចុងកៅស៊ូ និងជាប់មាត់ច្រកចូល បូរីសៀងណាំ ស្ថិតក្នុងសង្កាត់ ស្លក្រាម ក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត អង្គរ-ខេត្ត សៀមរាប ! ដែលគ្រប់គ្រងដោយលោកឧកញ៉ាល្បី កើបលុយយ៉ាងត្រជាក់ ឈ្មោះ ទូច សៀ  មិនដែល ឃើញជំនាញ ក្នុងស្ថាប័នពាក់ព័ន្ធមួយណាធ្វើការរៀបចំ និងមកប៉ះ ពាល់ម្តងណាឡើយ  
សមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា ! នៅតាមបណ្តោយផ្លូវជាតិ លេខ៦
A ចាប់ពី ផ្សារលើធំថ្មីរហូតដល់ផ្លូវក្រវ៉ាត់ក្រុងជាប់ សណ្ឋាគារ អង្គរអេរ៉ា គឺ គ្រប់គ្រងដោយ នគរបាលធ្នាប់សណ្តាប់ ក្រុង សៀមរាប ។
មហាជនបាននិយាយរិះគន់ថា ! អាជ្ញាធរខេត្តសៀមរាប បរាជ័យ ក្នុងការរៀបចំ បេន រថយន្ត អាណាធិបតេយ្យខាងលើនេះ ! ទោះបីជាលោកឧកញ៉ា ទូច សៀ បង្កើត បេន រថយន្តថ្មីនៅខាងលិចក្រុង យ៉ាងណាក៍ដោយ ក៍នៅតែបង្កភាពរញ៉េរញ៉ៃដដែលៗ ។
មហាជនរិះគន់ទៀតថា ! ក្រុមចាប់ម៉ូយ របស់ ឧកញ៉ា ល្បីឈ្មោះ រូបនេះ បានធ្វើអោយ ប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ពាសពេញ ពិភព លោក មកទស្សនា ! ព្រោះថា ! បក្ខពួកនិង កូនចៅ របស់ លោកឧញ្ញាខាងលើ មានច្រើន ណាស់ ក្នុងនោះមាន ប៉ូលិសសណ្តាប់ធ្នាប់ផងដែរ ។
ជុំវិញការិះគន់ខាងលើ អង្គភាព
BT-News មិនបានទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរខេត្ត និង សមត្ថកិច្ចនគរបានសណ្តាប់ធ្នាប់នោះទេ នៅថ្ងៃទី ៣០ ខែធ្នូ នេះ ព្រោះក្រុមចាប់  ម៉ូយ របស់លោកឧកញ៉ារូបនេះ មានច្រើនឆ្នាំមកហើយ និងដដែលៗទៀតផង ! បើមានបញ្ហា សូមធ្វើការទំនាក់ទំនង​តាម​រយៈលេខទូរស័ព្ទខាងលើ ៕


No comments:

Post a Comment