Saturday, December 23, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ប្រើប្រាស់អាវុធ ខុសច្បាប់ តាមបណ្តឹង ប្រពន្ធ !!!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបន្ទាយមានជ័យ៖ កំលាំងសមត្ថកិច្ចប្រចាំបញ្ជាវេនទី២ នៃអធិការរដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ! បានចុះដល់លំនៅដ្ឋានរបស់ឈ្មោះ វួន ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ
កណ្តាល ក្រុងប៉ោយប៉ែត តាមបណ្តឹងរបស់ស្ត្រីខាងលើបានប្តឹងរាយការណ៍តាមរយៈទូរសព្ទ័ កាលពីវេលាម៉ោង ២២ ជាង យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ថា ! ខ្លួនត្រូវ បានប្តី ឈ្មោះ អឿន ខឿន អាយុ៣៥ ឆ្នាំ ខ្មែរ មុខរបរជាកម្មករ បានវាយព្រមទាំងយកកាំភ្លើងម៉ាក CKC កាត់កាណុង កាត់ស្វាយមកភ្ជុងរួចគំរាមបាញ់សំលាប់ ។





លុះព្រឹកថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ​ កម្លាំងខាងលើបានចុះដល់លំនៅដ្ឋានជនរងគ្រោះ តាមការចង្អុលបង្ហាញពីជនរងគ្រោះ ជាប្រពន្ធ ធ្វើការដកហូត អាវុធ CKC កាត់កាណុងនិងកាត់ស្វាយចំនួន ០១ដើម ! កាំភ្លើងច្នៃ ចំនួន៤ដើម ប្រើបានចំនួន២ដើម និងគ្រាប់កាំភ្លើង អាកាចំនួន១៤គ្រាប់ ! ឧប្បករណ៍សំរាប់ឆក់ត្រី ចំនួន០១ ខណៈពេលនេះជនសង្ស័យ អឿន ខឿន ភេទ ប្រុសអាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរ ដើម្បីធ្វើការស្រាវជ្រាវ នៅអធិការនគរបាលក្រុងប៉ោយប៉ែត ៕



No comments:

Post a Comment