Tuesday, October 31, 2017















Bt-news.com និង bt-newsdaily.blogspot.com !  លោក អូ ម៉េង ស្វាម៉ី លោកស្រី លី អ៊ុំអេង ថា ! លោក ស៉ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្យរា ចុះហត្ថលេខា នឹងដៃ លុបវិញនឹងជើង !!!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ លោក អូ ម៉េង ស្វាម៉ី លោកស្រី លី អ៊ុំអេង ម្ចាស់កម្មសិទ្ធដីនៅចំណុច អង្គរ ឃ្យុងយូ នៅជិតរដ្ឋបាលខេត្តសៀមរាប ! ប្រតិកម្មចំពោះលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរ ជាតិ អប្យរា បញ្ជាកូនចៅធ្វើការហាមឃាត់រថយន្តដឹក
អាចម៌ដី មិនអោយចូលមកចាក់ នៅលើ ដី របស់ភរិយាលោក ទោះបីជាមានលិខិស្នាមត្រឹមត្រូវ ពីឯកឧត្តមអភិបាលខេត្តក៍ដោយ ក៍ដោយ ។
 លោក អូ ម៉េង បានប្រាប់
BT-NEWS នៅថ្ងៃទី០១ ខែវិច្ឆិកា នេះថា ! យោងទៅលើឯកសាស្មើ សុំ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ស្រី លី អ៊ុំ អេង ! ឯកឧត្តម ឃឹម​ ប៊ុនសុង អភិបាលខេត្តសៀមរាប បានអនុញ្ញាតអោយលោកស្រី  ចាក់អាចម៌ដី ដើម្បីសាងសង់សំណង់ ផ្សេងៗ ដែលមានផ្ទៃដីទំហំ ៣០ ០០០ ម៉ែត្រការ៉េ  ( បីម៉ឺនមែត្រការ៉េ ) ! ប៉ុន្តែលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរា បានច្រានចោល មិនយកជាការ បញ្ជាអោយកូនចៅ ហាម ឃាត់មិន អោយរថយន្តដឹកដី ចូលចាក់អាចម៌ដីទេ ! លុះត្រាតែមានការឯកភាពពី អាជ្ញាធរជាតិអប្សរា ។

លោក អូ ម៉េង បានប្រាប់បន្ថែមទៀតថា ! ថ្មីៗនេះភរិយាលោក បានទៅធ្វើកិច្ចសន្យាមួយទៀត
មានលេខ១០០៨/១៧ សជណ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ! ក្នុងនោះមានមន្ត្រីជំនាញ សម្ខាន់ៗរួមមាន ៖ ទី១ ! លោក សោម សម្បត្តិ អភិបាលរងក្រុងសៀមរាប  ទី២ ! លោក ហាយ យង់ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង ទី៣ ! អនុប្រធានការិយាល័យត្រួតពិនិត្យបំពុល បរិស្ថាន ទី៤ ! លោក ខូយ គឹមទូ ទីប្រឹក្សាអាជ្ញាធរអប្សរា និងទី៥ ! លោក គង់ មរកត ប្រធាននាយកដ្ឋាន ស្តីទី នាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ទាំងអស់សុទ្ធតែ ជំនាញ ទាំងអស់ ។
លោក អូ ម៉េង បានបញ្ជាក់ប្រាប់ថា ! កិច្ចសន្យាខាងលើដែលធ្វើឡើងដោយ អាជ្ញាធរអប្សរា នោះ ! មិនបាន២ម៉ោងផងនៅថ្ងៃដដែល ត្រូវបានលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរា ! មិនយកជាការ មានន័យថាយកជើងលុបចោលកិច្ចសន្យានេះ
វិញ

លោក អូ ម៉េង ស្វាម៉ី លោកស្រី លី អ៊ុំអេង ម្ចាស់កម្មសិទ្ធដី សូមអំពាវនាវដល់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តជ្រាប ដ៍ខ្ពង់ខ្ពស់ផង ! ព្រោះលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរា ធ្វើនេះហាក់ដូចជាមានគំនុំជាមួយគ្រួសារលោក រថយន្ត ដឹកដីផ្សេងៗឆ្លងកាត់បាន ចំណែក រថយន្តដឹកអាចម៌ដី របស់លោកហាមឃាត់ ! ហើយអាជ្ញាធរ អប្សរាមិនបានដាក់បម្រាម ជា សញ្ញាណាមួយ ដើម្បីបញ្ជាក់ជួនជាដំណឹង ហាមឃាត់មិន អោយរថយន្តដឹកដី
ឆ្លងកាត់លើផ្លូវអប្សរា ដល់ប្រជាពលរដ្ឋ ដឹងដែរ ។  
ចំណែកក្រុមមន្រ្តីអាជ្ញាធរអប្សរា ចុះមកហាមឃាត់បាននិយាយថា​ ! ពួកគេធ្វើតាមបញ្ជាលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរាទេ ពួកគេមិនអាចសម្ភាសបានឡើយ ! ក៍ប៉ុន្តែពួកគេ និយាយថា ! រថយន្តដឹកអាចម៌ដី លោកស្រី លី អ៊ុំអេង បានបើកបរលើផ្លូវអប្សរាទើបមេចេញ​បញ្ជាហាមឃាត់ ។

ពាក់ព័ន្ធករណីខាងលើអង្គភាព
BT-NEWS មិនអាចសុំការបំភ្លឺពីលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរាបានទេ ! នៅថ្ងៃទី០១ ខែវិច្ឆិកា នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមាន បញ្ហាសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទខាងលើ ៕






Bt-news.com និង bt-newsdaily.blogspot.com !   បែកធ្លាយពីបណ្តាញសង្គម ព័ត៌មាន​ថា ! យោធាផ្នែកសឹរង ស្រុកត្រពាំងប្រាសាទ ! តម្រូវ អោយពលរដ្ឋ ចំណាកស្រុក លូចកាប់ឈើគ្រញូងក្នុងទឹកដីថៃ បង់ប្រាក់ក្នុងមួយនាក់ ១០ម៉ឺនរៀល ចំណែកមេឈ្មួញយួន ឈ្មោះ ទូ បង់មួយខែ៥០០$ !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ បែកធ្លាយ
ពីបណ្តាញសង្គម ព័ត៌មានសរសេរ​ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍មកថា លោក ផន មេបញ្ជាការ កងអនុសេនាធំលេខ ៥ នៃផ្នែកសឹករង ស្រុកត្រពាំងប្រាសាទ ! បានធ្វើការគាប់សង្កត់ទៅលើ ប្រជាពលរដ្ឋ រស់នៅ តាមខ្សែរបនទាត់ព្រំដែន ដែលបានឆ្លងដែនទៅលូចកាប់ឈើក្រញូងនៅក្នុងទឹកដីថៃ តម្រូវ អោយពួកគាត់បង់ប្រាក់ជាថ្នូរបើកភ្លើងខៀវមិនបង្ក្រាប ក្នុងមួយនាក់១០ម៉ឺនរៀល ហើយពេល បានឈើក្រញូងត្រឡប់មកវិញបង់មួយគីឡូមួយពាន់រៀលបន្ថែមទៀត ! ហើយ ល្បីថា មេ ឈ្មួញឈ្មោះ ទូ ជាជនជាតិយួន បង់អោយក្នុងមួយខែ ៥០០$ ( ប្រាំរយដុល្លារ ) ដើម្បីធ្វើការ ប្រម៉ូលទិញផ្ដាច់មុខនៅតំបន់កងអនុសេនាធំលេខ៥ទាំងមូល ។

ក្នុងនោះសរសេរទៀតថា ! ពលករឆ្លងដែនកាប់ឈើក្រញូងម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា ! ពួកគាត់ ត្រូវបង់ អោយ លោក ផន មេបញ្ជាការ(គ៥) ក្នុងមួយនាក់១០មឺនរៀល ពេលដែលបានឈើបង់ក្នុងមួយគីឡូ១ពាន់រៀលបន្ថែមទៀតពេលឈ្មួញមកទិញគិតពីឈ្មួញមួយគីឡូ១ពាន់រៀលបន្ថែមលើនិងទៀត បើមិនគិតដូច្ឆេះទេ !  គេមិនអោយរកស៊ី នៅតំបន់គេ ឡើយ បើថៅកែធំៗដូចជា ឈ្មោះ ទូ ជនជាតិយួន ត្រូវបង់ថ្លៃការពារមួយខែ ៥០០ ប្រាំរយដុល្លារបន្ថែមទៀត ។

សមត្ថកិច្ចបានអោយដឹងថា ! សព្វថ្ងៃក្រោយពីមានការឃុបឃិតពីយោធាសឹករងរួចមក មានមេឈ្មួញជាជនជាតិវៀតមធំៗចូលទិញឈើក្រញូងដល់ជើងភ្នំបន្ទាត់ព្រំដែនតែម្ដង ហើយក្នុងមួយថ្ងៃៗមានពលកររាប់រយនាក់ឆ្លងដែនខុសច្បាប់កាប់ឈើក្រញ៉ូង ដោយខាង សឹករង ប្រម៉ូលប្រាក់ក្នុងមួយថ្ងៃរាប់សឹបលានរៀល ។

ករណីនេះអង្គភាព
BT-NEWS
មិនអាចសុំការបំភ្លឺពី លោក ផន មេបញ្ជាការ(គ៥) និង លោក ឧត្តមសេនីយ៍ទោ តុន ញៀន មេបញ្ជាការសឹករងខេត្តឧត្តរមានជ័យ បានទេនៅថ្ងៃទី៣១ ខែ តុលា នេះ  ព្រោះមិនមាន លេខទូរស័ព្ទ ! បើមានបញ្ហាសូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕




Bt-news.com និង bt-newsdaily.blogspot.com !  ក្បួនរថយន្តសាំយ៉ុងដឹកឈើទាំងខ្សែៗ ដូចដង្ហែបុណ្យកឋិន បាំងភ្នែកជំនាញ ពាក់ព័ន្ធ មើលលែងឃើញ លុយបាំងជិត !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានអោយដឹងថា ! មន្ត្រីការពារ ព្រៃឈើ ចម្រុះរបស់ ខេត្តក្រចេះ បានបើកបារ៉ាស់ អោយឈ្មួញដឹកជញ្ជូនឈើ ទៅវៀតណាម ដូចដង្ហែបុណ្យកឋិន ! សកម្មភាពនេះ មានរយៈពេល២សប្ដាហ៍កន្លងទៅ ! មានឈ្មួញវៀតណាមនិង ឈ្មួញខ្មែរជាច្រើន នាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុងទាំងខ្សែៗ ពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ ហើយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្ថាប័នណាចាត់វិធានការទប់ស្កាត់នោះទេ ។
ក្បួនរថយន្តសាំយ៉ុងដឹកឈើទាំងខ្សែៗ បានបើកបរឆ្លងកាត់មុខប៉ុស្ដិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ នៅចំណុចឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយសមត្ថកិច្ចទាំងនោះ មិនចាត់វិធានការបង្ក្រាប បទល្មើសឡើយ ។
ប្រភពខ្លះបាននិយាយថា ! ក្បួនរថយន្តដឹកឈើប្រណីត ពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ ភាគច្រើនមានឈ្មោះ ហែម សុមុនី ហៅ ម៉ៅ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើងនៅខេត្តស្ទឹងត្រែង គឺជាអ្នករត់ការបើកផ្លូវ ដើម្បីអោយរថយន្តដឹកឈើទាំងនោះអាចទៅដល់គោលដៅយ៉ាងរលួន
ប្រជាពលរដ្ឋរស់ នៅឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ បានអោយដឹងថា ! កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មានរថយន្តសាំយ៉ុងមិនតិចជាង១០០គ្រឿងបាន ដឹកជញ្ជូនឈើចេញ ពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ហើយចេញទៅវៀតណាមតាមច្រកព្រំដែនជាច្រើនកន្លែង ។
ការដែលឈ្មួញអាច ធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេងបែបនេះ គឺមានការឃុបឃិត បើកដៃពី សំណាក់មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀតទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ។



ប្រភពពីសមត្ថកិច្ចតូចតាចបានអោយដឹងថា ! ឈ្មួញឈើភាគច្រើនសុទ្ធតែមានទំនាក់ទំនងជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទើបអាចគេចផុតពីការបង្ក្រាប ហើយបើឈ្មួញណាចង់ គេចវេមិនបង់លុយ អោយមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយទេនោះ គឺចៀសមិនផុតពីការបង្ក្រាបឡើយ ។

ពាក់ព័ន្ធករណីខាងលើ អង្គភាព BT-NEWS 
មិនអាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធ និងលោក ហែម សុមុនី ហៅ ម៉ៅ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានទេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕


Saturday, October 28, 2017



Bt-news.com និង bt-newsdaily.blogspot.com ! សកម្មភាព ដឹកជញ្ជូនឈើ ចេញពីតំបន់ឃុំខ្វាវ ដូចដង្ហែកឋិន អាជ្ញាធរស្រុក ស្រុកជីក្រែង លោក ពៅ ប៊ុនធឿន មិនបើកភ្នែកមើល !!!!


Bt-news ចេញផ្សាយ ថ្ងៃទី ២
ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖  លោក ពៅ ប៊ុនធឿន អាជ្ញាធរស្រុកជីក្រែង បានរងការសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង របស់ក្រុមឈ្មួញ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីតំបន់ឃុំខ្វាវ មកទីរួមស្រុកជីក្រែង និងដឹកចេញទៅ ស្រុកស្វាយលើ ! ប៉ុន្តែអភិបាល ស្រុករូបនេះ បានធ្វើ
ការបដិសេធ មិនពាក់ព័ន្ធ សកម្មភាព ដឹកជញ្ជូនឈើ ទាំងនោះទេ ។
លោក ពៅ ប៊ុនធឿន អភិបាល ស្រុកជីក្រែង បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៨តុលានេះថា លោកមិនបានប្រព្រឹត្តដូច អ្វីដែលមានការលើកឡើងទេ ! នៅតំបន់ឃុំខ្វាវ ពិតជាមាន ករណីដឹកជញ្ជូនឈើខ្លះមែន ដោយប្រជាពលរដ្ឋ និងដេប៉ូមួយចំនួន នៅកំពង់ក្ដី ។
លោកពៅ ប៊ុនធឿន បន្ថែមថា នៅតាមដងផ្លូវ មានជំនាញ រដ្ឋបាលព្រៃឈើ បរិស្ថាន អាចរាយការណ៍ អោយមានវិធានការចាប់បាន ប៉ុន្តែបើមិនមានវិធានការនោះទេ អាចរាយការណ៍ មកស្រុក ស្រុកនឹងមានវិធានការ ។
ករណីដឹកជញ្ជូនឈើនេះ ដោយសារសមត្ថកិច្ចជំនាញ មានការចន្លោះប្រហោង លោកថា បើអ្នកនិយាយថា លោក ឃុបឃិតគ្នា ជាមួយឈ្មួញនោះ លោកមិនបានប្រព្រឹត្តនោះឡើយ បើប្រព្រឹត្តទាំងរាស្ត្រ ទាំងរូបលោកមានទោសដូចគ្នា ។
ប្រភពបញ្ជាក់ថា ! សកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ខ្វាវ មានការកើតឡើង យ៉ាងពេញ បន្ទុក បើទោះបីជា មានស្នាក់ការ សមត្ថកិច្ច រដ្ឋបាលព្រៃឈើ បរិស្ថាន បានដាក់ពង្រាយ បណ្ដាក់គ្នា ដូចខ្យងក្ដី តែសកម្មភាព ដឹកជញ្ជូនឈើលេខ ២នៅតែកើតមាន បានឥឈប់ឈរ ឈ្មួញទាំងនោះ ប្រើប្រាស់ នូវមធ្យោបាយដឹក ជញ្ជូនប្រភេទ គោយន្តកន្ត្រៃ និងរថយន្ត នីសាន់ ! មិនដែលឃើញជំនាញក្នុងស្ថាប័នណាធ្វើការប​ង្រ្កាបម្តងណាឡើយ
ឈ្មូញឈើនៅស្រុកជីក្រែង ទាំងនោះមានឈ្មោះ ១ លោក ធឿន ! ២ លោក វ៉ា  !  ៣ លោក សេង ! ៤ លោក ឃា ! ៥ លោក ទូក  ! ៦លោក អាត ! ពួកឈ្មួញទាំងអស់នេះ ធ្វើសកម្មភាព
ដឹកជញ្ជូនឈើពី ឃុំខ្វាវ មកចែកចាយ ក្នុងទីរួមស្រុក និងដល់ទីរួមខេត្តផងដែរ ។
មន្ត្រីឃ្លាំមើល បទល្មើស ព្រៃឈើ បានលើកឡើងថា ដោយសារសារមានការ ធូរលុង ជំនាញរដ្ឋបាលព្រៃឈើខ្វាវ និងបរិស្ថាន នៅតំបន់នោះ ធ្វើឲ្យព្រៃឈើ ដែលនៅសេសសល់ រងការការកាប់បំផ្លាញ ជារៀងរាល់ថ្ងៃ ។


ករណីខាងលើ អង្គភាព BT-NEWS
មិនអាចសុំការបំភ្លឺពី នាយសង្កាត់ រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ បានទេ នៅថ្ងៃទី២៨ ខែតុលានេះ មិនមានលេខទូរស័ព្ទ ! បើមាន បញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕