Saturday, October 21, 2017



Bt-news.com និង bt-newsdaily.blogspot.com !  មេឈ្មួញឈើគ្រញូង ឈ្មោះ ឃ្វៀង ធីម៉ាយ ហៅ យាយ ម៉ាយ ចេញមុខទៀតហើយ បន្ទាប់ពីតុលាការខេត្តកំពង់ធំ ឃាត់ខ្លួន !!!!

Bt-news ចេញផ្សាយ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ
មេឈ្មួញឈើគ្រញូងដែលមានឈ្មោះបោះសំឡេងខ្លាំងនៅក្នុងប្រទេសកម្ពុជា ឈ្មោះ ឃ្វៀង ធីម៉ាយ ហៅ យាយ ម៉ាយ ចេញមុខទៀតហើយ បន្ទាប់ពីតុលាការខេត្តកំពង់ធំ ឃាត់ខ្លួន ក្តៅៗនៅឡើយ ឥឡូវស្រាប់តែចេញមុខជាថ្មី នៅលើទឹកដី ស្រុកអន្លង់វែង ដដែល ចាប់ ផ្ដើមធ្វើសកម្មភាព ដឹកជញ្ជូនឈើ គ្រញូងលក្ខណៈ ទ្រង់ទ្រាយធំ ជាងមុន ករណីនេះ ត្រូវ មជ្ឍដ្នាននានា មានការសង្ស័យថា អាជ្ញាធរ សមត្ថកិច្ច ខេត្តឧត្តរមានជ័យ ជាអ្នកនៅ ពីក្រោយ ខ្នង មេឈ្មួញឈើគ្រញូង រូបនេះ ដែលអ្នករត់ពន្ធឈើ ដ៍ធំនៅខេត្តឧត្តរមានជ័យ ។
មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើបានអោយដឹងថា ! យាយម៉ាយ គឺជាជនឧក្រិដកម្ម ព្រៃឈើ ដោយឈ្មួញរូបនេះ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីស្រុកអន្លង់វែង បានដោយសុវត្ថិភាព បែបនេះ គេសង្ស័យថា បើគ្មាន ការបើកដៃ ពីអាជ្ញាធរ និងសមត្ថកិច្ច ខេត្តឧត្តរមានជ័យ ទេ នោះ យាយ ម៉ាយ  មិនអាចហោះរួចឡើយ ! អញ្ចឹងហើយទើប គ្មានអាជ្ញាធរ សមត្ថកិច្ច ក្នុងស្ថាប័នណា ហ៊ានធ្វើការបង្ក្រាប ! ការដែលអាជ្ញាធរ សមត្ថកិច្ច ខេត្តឧត្តរមានជ័យ មិនហ៊ាន ប៉ះពាល់ ជំនួញឈើ របស់យាយម៉ាយ បែបនេះ ទំនង ទទួលលុយ ពីឈ្មួញឈើ រូបនេះអស់ទៅហើយ
ជាក់ស្ដែង ក្បួនរថយន្តដឹកឈើ របស់យាយម៉ាយ ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ចាប់បាន មួយ គ្រឿង ម៉ាក Luxes ពាក់ស្លាកលេខភ្នំពេញ 2Q-5747 មានឈើគ្រញូង ចំនួន១៥២ដុំ  នៅចំណុចភូមិព្រៃពិស ឃុំជ្រែស ស្រុកកំពង់ត្រឡាច ! សមត្ថកិច្ច អះអាងថា ជារបស់ឃ្វៀវ ធីម៉ាយ ជនជាតិវៀតណាម ! ចំណែក២គ្រឿងទៀត បើរត់គេចបាន ដោយសុវត្ថិភាព ។






រថយន្ដមួយគ្រឿង ដែលចាប់បានត្រូវបានមន្ត្រីបានអោយដឹងថា ! ក្បួនរថយន្ដដឹកគ្រញូង របស់យាយម៉ាយ ចេញពីមកពីស្រុកអន្លង់វែង បន្តទៅទីរួម ខេត្តឧត្តរមានជ័យ ឆ្លងកាត់ ខេត្តបន្ទាយមានជ័យ ចូលមកខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ បម្រុងឆ្ពោះ ទៅខេត្តស្វាយរៀង នាំចេញទៅលក់នៅ ប្រទេសវៀតណាម   បើមានបញ្ហា សូមទំនាក់ទំនង​មកអង្គភាព BT-NEWS តាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment