Saturday, October 7, 2017









Bt-news.com និង bt-newsdaily.blogspot.com  !  ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  ជម្រុញក្រុមការងារ ចុះជួយប្រជាពលរដ្ឋ ក្នុងឃុំទាំង១០ នៅក្នុងស្រុកក្រឡាញ់ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តខេត្តសៀមរាប ជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ ខេត្តសៀមរាប ! បានជួបសំណេះសំណាល និងប្រកាសសេចក្តីសំរេច ស្តីពីការកែសម្រួល បំពេញបន្ថែមសមាសភាព ក្រុមការងារចុះ ជួយស្រុកក្រឡាញ់ ជាមួយ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារស្រុក ចុះជួយប្រជា ពលរដ្ឋ ឃុំទាំង១០ នៅក្នុងស្រុកក្រឡាញ់ សរុបចំនួន១៦៨ រូប នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៧ នេះ  

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានផ្តាំផ្ញើរដល់ក្រុមការងារទាំង
១៦៨ រូប ត្រូវតែ នៅជាប់ជាមួយប្រជាជន គ្រប់ កាលៈទេសៈ និងរាល់​ទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ! ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិក ខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាព គ្រួសារ ហើយកត្តាសំខាន់នោះគឺជម្រុញដល់ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ   

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារ បានឧបត្ថម្ភ ថវិកា ៩លានរៀល ដល់ គណៈបក្ស ស្រុកក្រឡាញ់ ៕

No comments:

Post a Comment