Monday, October 23, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ទឹក ទំនប់វារីអគ្គសនី សេសានក្រោម២ ហូរចូលលិច ភូមិចំនួន៣ លំនៅដ្ឋាន ប្រជាពលរដ្ឋ ភូមិស្រែគរចាស់ ភូមិស្រែគរ១ និងក្បាលរមាសចាស់ ទាំងស្រុង !!!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង៖ ភូមិស្រែគរ១ ភូមិស្រែគរ២ ចាស់ និងភូមិក្បាលរមាសចាស់ ស្ថិតក្នុង ឃុំ ក្បាលរមាស ស្រុកសេសាន មាចំនួន១០៦ខ្នង ផ្ទះ ត្រូវបានលិចទឹកទាំងស្រុង ប្រជាពលរដ្ឋ ទាំងអស់នៅក៏ត្រូវបានរើចេញ បន្ទាប់ពីទឹក នៃទំនប់វារីអគ្គសនីសេសានក្រោម២ ហូរចូលលិចភូមិ និងលំនៅដ្ឋាន ។
 លោក ម៉ែន គង់ អ្នកនាំពាក្យសាលា ខេត្តស្ទឹងត្រែងបានអោយដឹងថា៖ ក្រុមហ៊ុន បានបិត ទ្វារទឹករួចហើយ កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ទឹកនៃតំបន់ទំនប់វារីអគ្គីសនី ចាប់ផ្តើមឡើង រហូតមកដល់ពេលនេះមាន កំពស់៧៥ម៉ែត្រ ដែលអាចបណ្តាលអោយទឹកហូរលិចភូមិចំនួន៦ ក្នុងនោះភូមិចំនួន៣ បានលិចខ្លាំងជាងគេ មានភូមិស្រែគរ១ ភូមិ ស្រែគរ២ និងភូមិក្បាលរមាស ! ខណៈពេលមុនទឹកហូរចូលភូមិទាំងពីរ​ខាងលើ ! រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញលិខិតជូនដំណឹងដល់ ប្រជាពលរដ្ឋ អោយពួកគាត់ ជម្លៀសចេញពីភូមិ ដើម្បីបញ្ជៀសការលិចលង់ ។
 លោក ម៉ែន គង់ បានបន្តទៀតថាចាប់ពីថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ រហូតដល់ថ្ងៃ នេះ ប្រជាពលរដ្ឋក្នុ ងតំបន់នោះ បានចាកចេញពីភូមិ និងលំនៅដ្ឋានរបស់ខ្លួន ហើយ ព្រោះទឹក បានហូរ លិចវត្តអារ៉ាម សាលារៀន និងផ្ទះសម្បែងប្រជាពលរដ្ឋដល់ដំបូល ។  
 អ្នកនាំពាក្យដដែលបន្ថែមថា៖ ផលប៉ះពាល់ របស់ប្រជាពលរដ្ឋនៅ ចំណុចខាងលើ មាន ប្រជាពលរដ្ឋ មួយចំនួនមិនទទួលយកនូវការដោះស្រាយ ប៉ុន្តែ អាជ្ញាធរនៅបន្ត ស្វែងរក ដំណោះ ស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ព្រមទទួលយកសំណង ដោយវិធី ពន្យល់ ណែនាំជាបន្តទៀត ដើម្បីមិនអោយពួកគាត់ជួបហានិភ័យដោយប្រការណាមួយ ។ ដោយឡែក បើពួកគាត់មិនយល់ព្រមទៅរស់នៅទីតាំងថ្មីនោះទេ ក៏យល់ព្រមអោយ គាត់ ស្វែងរក ទីតាំងណា ដែលប្រជាពលរដ្ឋទាំងនោះគាត់ពេញចិត្ត និងមានដីកម្មសិទ្ធ ធ្វើស្រែចំការគ្រប់គ្រាន់ ដូចតាមប្រសាសន៍របស់សម្តេចតេជោ ។
សូមបញ្ជាក់ថាពេលទឹកចាប់ផ្តើមហូរចូលក្នុងភូមិ ធ្វើអោយលិចជន់ផ្ទះសម្បែង នៅក្នុង ភូមិទាំង៣ ប្រជាពលរដ្ឋរស់នៅចំនួន១០៦ខ្នងផ្ទះ ដែលពួកគាត់ទាំងនោះមិនទាន់ ទទួលយក សំណង ត្រូវបានកំលាំង សមត្ថកិច្ច និងមន្រ្តីសាលាខេត្ត បានចុះទៅសង្រ្គោះ មនុស្ស និង សំភារៈ ក៏ដូចជាសត្វពាហានៈរបស់ពួកគាត់បានទាន់ពេលវេលា ឆ្ពោះទៅកាន់ទីទួល ដែល គាត់ ចង់ រស់នៅ ដោយអ្នកខ្លះទៅស្នាក់នៅផ្ទះបង ប្អូន សាច់ញាតិនៅទីតាំងថ្មីជាប់ ផ្លូវជាតិ លេខ ៧៨A និងខ្លះទៀត ទៅរស់នៅស្រែចំការទីទួលមិនលិចទឹកបណ្តោះអាសន្ន ។

យោងតាមសេចក្តីជូនដំណឹងរបសរដ្ឋបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ បានជូនដំណឹងថា៖ ក្រុមការងារ ដោះស្រាយផល ប៉ះពាល់ ខេត្តបាន កំណត់ឱសានវាទ ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃបញ្ចប់ការដោះ ស្រាយរាល់ផលប៉ះពាល់ ពីគំរោងវារីអគ្គីសនីសេសានក្រោម២ ។











 ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋនៅពុំទាន់ទទួលយកសំណងពីផលប៉ះពាល់ដែលនៅ
សេសសល់នោះទេគណៈកម្មការ ខេត្ត និងក្រុមហ៊ុនវារីអគ្គសនីសេសានក្រោម២ និងមិន ទទួល ខុស ត្រូវឡើយ ចំពោះការបាត់បង់ផលប្រយោជន៍របស់បង ប្អូនប្រជាពលរដ្ឋដោយប្រការណាមួយ ៕



No comments:

Post a Comment