Monday, October 16, 2017







Bt-news.com និង bt-newsdaily.blogspot.com !  ប្រជាពលរដ្ឋចំនួន ៣ភូមិ សំណូមពរឱ្យ អាជ្ញាធរជួយជួសជុលផ្លូវគ្រួសក្រហមមួយខ្សែរដែលរងការខូចខាត !!!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ៣ភូមិ និងភូមិមួយចំនួនទៀតនៅក្នុងស្រុក ត្រពាំង ប្រាសាទ  សំណូមពរ ដល់អាជ្ញាធរ ជួយជួសជុលផ្លូវគ្រួសក្រហមខ្សែរ ចាប់ពីមុខមណ្ឌល សុខភាព ឃុំ ត្រពាំងប្រាសាទ ស្ថិតនៅក្នុងទីរួម ស្រុកត្រពាំងប្រាសាទ ដែលរងនូវការខូច ខាតអស់រយៈពេលជាង ២ឆ្នាំមកហើយ ផ្លូវ១ខ្សែរនេះ ត ភ្ជាប់ទៅកាន់ភូមិចំនួន ៣ ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ
ប្រជាពលរដ្ឋដែលរស់នៅភូមិទាំង៣ខាងលើ បានលើកឡើងថា ផ្លូវគ្រួសក្រហមនេះបាន តភ្ជាប់ ចាប់ពីផ្លូវជាតិ PR174 គឺ ចាប់ពីមុខមណ្ឌលសុខភាពឃុំត្រពាំងប្រាសាទ ក្នុងភូមិ ត្រពាំងប្រាសាទ ចូលទៅភូមិតាសេក និងភូមិឈូកសរ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្លងកាត់មុខស្នាក់ការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងមុខអាគាររដ្ឋបាលសាលាស្រុកចាស់  បានរងការខូចខាតប្រហែលជា ២ទៅ៣ឆ្នាំមកហើយ ដោយសារតែរថយន្តធំៗបើកបរឆ្លងកាត់ជារៀងរាល់ថ្ងៃដូចជា រថយន្តដឹកស្រូវ ដឹកដំឡូង និងរថយន្តដឹកដីជាដើម ។
ប្រជាពលរដ្ឋបន្តថា ការលំបាកនេះ ពិសេសនៅរដូវប្រាំងធ្វើដំណើរតាមកង់ ម៉ូតូ គោយន្តកន្រ្តៃ និងរថយន្តផ្សេងមានការយឺតយ៉ាវ ព្រោះស្ថានភាពផ្លូវមានជំហុកជាច្រើន កន្លែង  ហើយនៅរដូវវស្សាវិញ ទឹកដក់នៅតាមជំហុក រថយន្តធំៗ និងគោយន្តបើកបរកាត់ពីលើ ធ្វើឱ្យទៅជារណ្តៅភក់ ។

ប្រជាពលរដ្ឋបញ្ជាក់ថា​៖ នៅពេលមានភ្លៀងធ្លាក់មកម្តងៗពួកគាត់ធ្វើដំណើរថ្មើរជើង ក៏មិនចង់រួចផង កុំថាឡើយជិះម៉ូតូនោះ ដោយសារតែផ្លូវរអិល និងមានភក់ច្រើនពេក ព្រះសង្ឃ ដែលគង់នៅវត្តត្រពាំងប្រាសាទ ក៏អាស្រ័យនូវផ្លូវនេះដែរ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងមន្រ្តីនៅស្ថាប័នផ្សេងៗ ជួយជួសជុលផ្លូវគ្រួស ក្រហម មួយខ្សែរនេះផង ព្រោះវាពិបាកខ្លាំងណាស់ ផ្លូវគ្រួសក្រហមនេះ មិនត្រឹមតែបម្រើ ឱ្យប្រជាពល រដ្ឋ ចំនួន ៣ភូមិ តែប៉ុណ្ណោះទេ គឺមានប្រជាពលរដ្ឋជាច្រើនភូមិទៀត ដែលអាស្រ័យធ្វើដំណើរ ឆ្លងកាត់ទៅកាន់ស្រែចំការ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ៕

No comments:

Post a Comment