Monday, October 9, 2017







Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋ ថ្លែងអំណរគុណ អាជ្ញាធរអគ្គីខេត្តសៀមរាប ! អោយដាក់ពាក្យស្នើរសុំ ( ត) បណ្តាញភ្លើង រដ្ឋ !!!!!

ចូលមើលតាមរយៈ
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ប្រជាពលរដ្ឋជាង១០០ គ្រួសារ រស់នៅចំណុចឃ្លោកល្ពៅ ស្ថិតក្នុងភូមិគោក​ធ្លក ឃុំ កណ្តែក ស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់អាជ្ញាធរអគ្គីសនី ខេត្ត​សៀមរាប ! បានផ្តល់ បណ្តាញភ្លើង របស់រដ្ឋ អោយពួកគាត់ប្រើប្រាស់ទៅតាមតម្រូវការ​ ដែលពួកគាត់ស្នើរសុំកាលពីកន្លងមក ។

ប្រជាពលរដ្ឋបានលើកឡើងថា ! គ្រាន់តែមានដំណឹងថា អាជ្ញាធរអគ្គីសនីសៀមរាប បានប្រាប់អ្នកនាំពាក្យរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី០៩ ខែតុលា នេះ ! អោយប្រជាពលរដ្ឋ​រៀបចំ ឯកសាពាក់ព័ន្ធដូចជា ! សៀវភៅស្នាក់នៅ ថតចំលង ! សៀវភៅគ្រួសារ ថតចំលង ! អត្តសញ្ញាណប័ណ្ណ ថតចំលង និង ប័ណ្ណកាន់កាប់ដីធ្លី ថតចំលង ១​សន្លឹកទាំងអស់ ! ភ្លាម ពួកគាត់សប្បាយចិត្តយ៉ាងខ្លាំង ព្រោះបណ្តាញឯកជនយក ថ្លៃភ្លើង ថ្លៃ១៦០០រៀល ហើយភ្លើងប្រើមិនគ្រប់ សូម្បីតែអំពួលមួយ ក៍ អូសមិនរួចផង ចំណែកកុងទ័រ គីឡូ វិញ ដើរលឿនដូចខ្យល់ព្យុះទៀតផង ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា !  អាជ្ញាធរអគ្គីសនីមានសកម្មភាព ជួយប្រជាពលរដ្ឋ បានលឿន គឺ មកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រុញដល់អាជ្ញាធរ អគ្គីសនី គ្រប់ខេត្តក្រុង ក្នុងការពន្លឿន ដើម្បីជួយប្រជាពលរដ្ឋអោយបានប្រើប្រាស់ បណ្តាញភ្លើងរដ្ឋ គ្រប់ៗគ្រួសារ នៅទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ៕


No comments:

Post a Comment