Thursday, June 29, 2017



Bt-news.com និង bt-newsdaily.blogspot.com   អគ្គីភ័យឆាបឆេះ កាស៊ីណូ (LeMacao) ក្រុងបាវិត !!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តស្វាយរៀង លោក កែវ គង់ អធិការក្រុងបាវិត បានប្រាប់ BT-NEWS ថា ! អគ្គិភ័យឆាប ឆេះអគារកាស៊ីណូ Le Macao នៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីវេលាម៉ោងនិង៤០ នាទី នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នេះទទូលរងនូវការខូចខាតបន្តិចបន្ទូចទេ ដូច ជា តុ ទូ និងសាឡុងជាដើម មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ។

លោកអធិការក្រុងបាវិតបានបន្តថា ​! ក្រោយពេលកើតហេតុភ្លាមៗ មានរថយន្ត ពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់ ចំណែកកម្លាំង ក្រុងចេញជួយអន្តរាគមន៍ទាំងអស់ ទើប គ្រប់គ្រងស្ថានការបាន ក្នុងនោះ មានរថយន្តពន្លត់មកជួយចំនួន៤គ្រឿង បន្ថែមទៀត រហូត ដល់ ៥ និង៤០នាទីនេះទើបរលត់ទាំងស្រុង គ្រាន់តែនៅហុយតិចៗប៉ុណ្ណោះ ។
ប្រភពបាននិយាយថា ! ហេតុការណ៍នេះ ត្រូវគេសង្ស័យថា មូលហេតុមកពី ង្រ្កាន ព្រោះ មាន ការផ្សារដែកនៅទីនោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត


Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ នាំគ្នាតវ៉ាហាមឃាត់គ្រឿងចក្រ ក្រុមហ៊ុនដាតារ៉ាប់ប័រមិនឱ្យ ធ្វើការឈូសឆាយ  !!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖
ប្រជាពលរដ្ឋប្រមាណជាង ៣០នាក់ បាននាំគ្នាធ្វើការរារាំង និងហាមឃាត់ គ្រឿងចក្រ ក្រុមហ៊ុនដាតារ៉ាប់ប័រ មិនឱ្យឈូសឆាយដី និងបានចោទថា ក្រុមហ៊ុនបានឈូសឆាយបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ ។
ការប្រតិកម្មនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតចំណុចអណ្តូង៣ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈដែល សកម្មភាពគ្រឿងចក្រកំពុងឈូសឆាយដី ព្រមទាំងមានក្រុមទាហាន ប្រមាណ ១០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ឈរ រពារគ្រឿងចក្រ និងបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរកាត់ផ្លូវក្រុមហ៊ុន ទៅកាន់ដីស្រែចំការពួកគាត់ នៅក្នុងដែន និងក្រៅក្រុមហ៊ុន។
បងស្រីឈ្មោះ អ៊ឹម ចន្ថា មានទីលំនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង  ដែលជាតំណាងប្រជាពលរដ្ឋបានប្រាប់ថា ផ្ទៃដីចំនួន៥០០ហិចតា មានប្រជាពលរដ្ឋចំនួន ១២០គ្រួសារ បានកំពុងអាស្រ័យផលជារៀងរាល់ឆ្នាំ មានអ្នកកាន់កាប់ពីតាំងអំឡុងឆ្នាំ២០០០ និងមានប្រជាពលរដ្ឋមួយចំនួនទៀតចូលបង្កបង្កើតផលនៅឆ្នាំ១៩៩៨មកម្ល៉េះ។ តែនៅឆ្នាំ២០១២ ក្រុមហ៊ុនដាតារ៉ាប់ប័រ ទទួលបានសិទ្ធិ វិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដែលបានប៉ះពាល់ដែនដីព្រៃសហគមន៍ និងប្រជាពលរដ្ឋ ។
បងស្រីបានបន្តថា ក្រុមហ៊ុនខាងលើ បានឈួសឆាយផ្ទះសម្បែង និងផលដំណាំប្រជាពលរដ្ឋអស់គ្មានសល។ ហើយប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ឱ្យលោកអាជ្ញាធរជួយដោះស្រាយ និងបាននាំគ្នាប្តឹងបន្ត ទៅដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល  ហើយសម្តេចតេជោ បានដោះស្រាយកាត់ដីចំនួន ៥០០ហិកតា ពីក្រុមហ៊ុនប្រគល់ឱ្យប្រជាពលរដ្ឋចូលមកកាន់កាប់ប្រើប្រាស់ដូចដើមវិញ។
បងស្រីបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកាត់ដី ឱ្យប្រជាពលរដ្ឋ ស្រាប់តែកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុនបានយកគ្រឿងចក្រ ទៅឈូសឆាយលើផលដំណាំពួកគាត់ និងមានកម្លាំង ទាហានអង្គភាពសឹករងខេត្តឧត្តរមានជ័យ ប្រមាណ ១០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃការពារគ្រឿងចក្រទៀតផង។
(សម្លេងវីដេអូលោកស្រី អ៊ឹម ចន្ថា តំណាងប្រជាពលរដ្ឋ)
ដោយឡែក លោក លី ប៉ក់វិន តំណាងក្រុមហ៊ុនដាតារ៉ាប់ប័រ បានបំភ្លឺថា លោកគ្រាន់តែ ទទួលបទបញ្ជាពីប្រធានក្រុមហ៊ុន ដើម្បីចុះសម្របសម្រួល សុំឱ្យប្រជាពលរដ្ឋ ផ្អាក់សកម្មភាពរារាំងបណ្តោះអាសន្ន រងចាំការដោះស្រាយ។ ហើយលោកបានសុំឱ្យប្រជាពលរដ្ឋ ដែលមានដីអាស្រ័យផលជាក់ស្តែង នៅក្នុងដែនក្រុមហ៊ុន ទៅធ្វើការបញ្ជាក់ឯកសារដីធ្លី តាមរយអាជ្ញាធរ ភូមិ និងឃុំ ហើយបើមានប្រជាពលរដ្ឋមានច្បាប់ប្រើប្រាស់លើដីនេះ  ក្រុមហ៊ុនមិនប៉ះពាល់ទេ។ លោកបានបញ្ជាក់ថា លោកមិនហាមឃាត់ ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរឆ្លងកាត់ផ្លូវកាត់ក្នុងក្រុមហ៊ុននោះទេ តែលោកដាក់ប៉ារ៉ាស់ មិនឱ្យមានរថយន្តប្រភេទធុនធំៗ បើកបរឆ្លងកាត់ ព្រោះអាចខូចផ្លូវ។
(សម្លេងវីដេអូ លោក លី ប៉ក់វិន តំណាងក្រុមហ៊ុនដាតារ៉ាប់ប័រ)
ដោយឡែកបញ្ហានេះ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់តាម ទូស័ព្ទថា ឯកឧត្តម នឹងចាត់មន្រ្តីជំនាញឱ្យចុះទៅធ្វើការពិនិត្យ រងចាំធ្វើការដោះស្រាយ។ ហើយបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ពួកគាត់នៅតែបន្តធ្វើការ រារាំងគ្រឿងចក្រក្រុមហ៊ុនរហូតដល់មានការដោះស្រាយ

Wednesday, June 28, 2017



Bt-news.com និង bt-newsdaily.blogspot.com  ជីកដំបូក ប៉ះចំគ្រាប់សេសសល់ ពីសង្គ្រាមផ្ទុះ ស្លាប់ ភ្លាមៗ  !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

.
ខេត្តឧត្តរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់កំពុងជីកដីដំបូក រំលាយដើម្បីធ្វើស្រែ ហើយប៉ះចំគ្រាប់មីន ប្រភេទ ៦០មីលលីម៉ែត្រ ដែលសេសសល់កាលពីសមយ័សង្គ្រាមបណ្តាលឱ្យផ្ទុះ កាលពីវេលាម៉ោង៣ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ
ហេតុការណ៍នេះកើតឡើងនៅចំណុចវាលស្រែ ស្ថិតនៅចំងាយពីភូមិ ប្រមាណជា ៣គីឡូម៉ែត្រ ក្នុងភូមិខ្ទុម សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជនរងគ្រោះឈ្មោះ យិញ យឿប ភេទប្រុសអាយុ ៦៩ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ត្រូវបានក្រុមគ្រួសារសាច់ញាតិ នាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ។
តាមឱ្យដឹង ពីក្រុមគ្រួសារជនរងគ្រោះ និយាយថា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានចេញពីផ្ទះ ដោយមានកាន់ចបជីក ធ្វើដំណើរទៅកាន់វាលស្រែកន្លែងកើតហេតុ ដើម្បីជីក កកាយដីដំបូកឱ្យ រៀបស្មើរ ក្នុងការងាយស្រួល ពេលភ្ជួរដីបង្កបង្កើនផល។ លុះនៅវេលាម៉ោងប្រហែលជា ៣ រសៀលក្នុងថ្ងៃដដែលនោះ ស្រាប់តែលឺស្នូរ គ្រាប់ផ្ទុះមីន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នារត់ចេញទៅមើល នៅទីតាំងផ្ទុះគ្រាប់ ហើយក៏ឃើញ ជនរងគ្រោះបានស្លាប់នៅកន្លែងជីដំបូក ព្រមទាំងសាកសពជនរងគ្រោះ ត្រូវអំបែងគ្រាប់យ៉ាងសុះសាច់ផងដែរ។
មន្រ្តីនគរបាលប៉ុស្តិ៍ សង្កាត់កូនគ្រៀល បញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និងបានសនិដ្ឋាន គ្រាប់ដែលផ្ទុះ ជាប្រភេទគ្រាប់កាំភ្លើងធុន ៦០មីលីម៉ែត្រ ដែលនៅសេសសល់ពីសម័យសង្គ្រាម ហើយប្រភេទគ្រាប់កាំភ្លើងប្រភេទនេះ ទោះបីជាបានកប់ក្នុងដីជាច្រើនឆ្នាំក្តី តែវាក៏មានឥទ្ធិលខ្លាំង អាចឆាបឆក់យកជីវិតមនុស្ស ឬសត្វ ដែលទៅប៉ះពាល់វាបានយ៉ាងងាយបំផុត ៕   

Tuesday, June 27, 2017








Bt-news.com និង bt-newsdaily.blogspot.com  មានរឿងអាស្រូវទៀតហើយ ! លោក ភោគ ភន មេបញ្ជាការសិករងស្រុកអន្លង់វែង ជាខ្នងបង្អែក យាយ ម៉ាប់ ឈ្មួញឈើគ្រញូង !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជយ័
៖ រឿងអាស្រូវមួយនៅក្តៅសើមៗពាក់ព័ន្ធ ! ទាហានឈ្មោះ អឿន កំសាន ភេទប្រុស អាយុ២៧ ឆ្នាំ នៅអង្គភាព ផ្នែក សឹករងស្រុកអន្លង់វែង អង្គភាព ខ ១ /៧ ឆ្លងដែន ចូលដី ថៃ លួចកាប់ឈើគ្រញូង ត្រូវទាហាន ថៃ បាញ់ របួសដៃស្តាំ ! ឥឡូវមាន រឿង អាស្រូវ ថ្មីមួយទៀតហើយ លោក វរៈសេនីយ៍ត្រី ភោគ ភន មេបញ្ជាការសិករងស្រុកអន្លង់វែង  រងនូវ ការរិះគន់ថា ! ជាខ្នងបង្អែក នៅពីក្រោយខ្នង យាយ ម៉ាប់ ឈ្មួញឈើគ្រញូងលេច មុខថ្មីល្បីមួយទៀតនៅ បន្ទាត់ ព្រំដែន ភូមិសាស្រ្តស្រុកអន្លង់វែង ។
ជាក់ស្តែង
យាយ ម៉ាប់ មេឈ្មូញឈើគ្រញូងបាន អោយដឹងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះថា ! ឈើដែលដឹកចេញពីចំណុចរគាមមាស តាមរថយន្ដ លុចស៊ីស ៣០០ ពណ៌ស្ករ កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមកថា ជារបស់មេឈ្មោះ ភន

ប្រភពនិយាយថា ! យាយ ម៉ាប់ ប្រមូលទិញឈើគ្រញូងនៅតាមបន្ទាត់ព្រុំដែន នៅចំណុច រគាម រមាស ក្នុងភូមិសាមគ្គី ឃុំត្រពាងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័បាន រលូន មិនមានការបង្រ្កាបដោយសាមាន ! ខ្នងបង្អែកជាមេបញ្ជាការ សឹករងស្រុកអន្លង់វែង ដែល ទើប ចូលកាន់តំណែងថ្មីៗនេះ គឺ ភោគ ភន និងមានម្នាក់ទៀតមកពីទីក្រុងភ្នំពេញ ឈ្មោះ ឆោម ឆើត ដែលបានប្រកាស អត្តលេខការងារ រហ័សនាមរបស់ខ្លួន០០៨

ប្រភពនិយាយទៀតថា !  នៅចំណុច រគាមរមាស កន្លងមកមាន ពលរដ្ឋជាច្រើននាក់ បាន រងគ្រោះដោយសាទាហានថៃ បាញ់សម្លាប់ និងចាប់ខ្លួនបានជាញឹកញាប់ គឺដោយសា អ្នក មាន អំណាច និងក្រុមឈ្មួញរកស៊ីឈើគ្រញូង បានត្រូវរ៉ូវគ្នាបានជាមាន បញ្ហាមិនចេះចប់ ទោះជា ពលរដ្ឋស្លាប់ ! របួស ! ឫជាប់គុកនៅ ថៃ យ៉ាងណា ក៍ពួកគេមិនខ្វល់ឡើយ អោយ តែបានលុយ ដាក់ហោប៉ៅរៀងៗខ្លួន ល្អសម្រាប់ពួកគេហើយ ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ BT-NEWS
មិនអាចទំនាក់ទំនងទៅលោក ភោ ភន បានទេ នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ បើមានបញ្ហាសូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕