Wednesday, June 7, 2017









Bt-news.com និង bt-newsdaily.blogspot.com   សមត្ថកិច្ចឃាត់ខ្លួន ក្រុមញៀនល្បែងប្រុស-ស្រី ១៣នាក់ ក្នុងនោះ មេល្បែង ៣នាក់ បញ្ជួនទៅ តុលាការ​ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖
ការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំដោយវិរះសេនីយ៍ទោ ហង្ស សូផាតភីរម្យ សហការណ៏ជាមួយកម្លាំងនគរបាលការពារ និងនគរបាលអន្តរាគមន៏ បានចុះបង្ក្រាបទីតាំងភ្នាល់ល្បែង ស៊ីសង  អាប៉ោង នៅចំណុច ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប !  ចាប់បានក្រុមញៀនល្បែងប្រុស ស្រី ចំនួន១៣នាក់ ដោយដកហូត គ្រាប់អាប៉ោង ចំនួន៣គ្រាប់ ចាន និងគម្របបាញ់អាប៉ោង មួយកំប្លេ បៀរ២ហ៊ូ ម៉ូតូ១៤គ្រឿង កាលពី រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ ។

លោកវរសេនីយ៍ទោ ហង្ស សុផាតភីរម្យ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ BT-NEWS ថា ! ក្នុងចំណោម ឃាត់ខ្លួន១៣នាក់ខាងលើ មានមេល្បែង ៣នាក់
០១ ! ឈ្មោះ ស្រង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌលសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ម្ចាស់ទីតាំង) - ០២ / ឈ្មោះ សុខ ម៉ឹង ហៅប៉ាវ ឬវី ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌលសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(មេអាប៉ោង) - ០៣ / ឈ្មោះ ហ៊ត់ បូ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោកបេង សង្កាត់គោកចក ក្រុង/ ខេត្តសៀមរាប(មេអាប៉ោង) ! អ្នកទាំង០៣ ត្រូវបាននគរបាលព្រហ្មទណ្ឌ កំរិតស្រាល កសាង សុំនុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធី ថ្ងៃទី០៨ ខែមិថុនានេះ ! ចំណែក ១០នាក់ ទៀត ដែលមានស្រី២នាក់ផងដែរ ត្រូវបានជំនាញអោយធ្វើកិច្ចសន្យាអប់រំណែនាំ

No comments:

Post a Comment