Wednesday, June 21, 2017



Bt-news.com និង bt-newsdaily.blogspot.com   ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌ មាន ជំរុញឲ្យក្រសួងយុត្តិធម៌ ស្វែងរកការពិត ជុំវិញការចាប់ខ្លួនអ្នកកាសែត៤រូប  !!!!!














ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជម្រាបទៅក្រសួងយុត្តិធម៌ ជួយ ពន្លឿនការដោះស្រាយបណ្ដឹង និងស្វែងរកការពិត ជុំវិញការចាប់ខ្លួនអ្នកកាសែត៤នាក់ នៅ ខេត្តរតនគិរី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកថ្មីៗ ! ប្រសាសន៍នេះឯកឧត្តម បានថ្លែង ក្នុងឱកាសជំនួប ក្រុម អ្នកសារព័ត៌មានចម្រុះស្ថាប័នប្រមាណជាង ៤០ រូប នៅព្រឹកថ្ងៃទី២០ ខែមិថុនា ម្សិលមិញនេះ នៅក្រសួងព័ត៌មាន ។

ជុំវិញការចាប់ខ្លួនមន្ត្រីព័ត៌មានទាំង៤ ដែលមានការលើកឡើងថា !  ជាអន្ទាក់របស់ មន្ត្រីមាន សមត្ថកិច្ច សហការជាមួយឈ្មួញរកស៊ីឈើខិលខូច ដើម្បីធ្វើបាបអ្នកយកព័ត៌មាន ដែល សរ សេរ ពីទង្វើអាក្រក់របស់ពួកគេ ឬអាចនិយាយជាភាសាសាមញ្ញ «ធ្វើស៊ី» ។ តំណាងក្រុមអ្នកយកព័ត៌មានជាង៤០នាក់ដែលមកជួបសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីព័ត៌មាន លោក ជា លីហ៊ាង ចាងហ្វាងកាសែត កម្ពុជាអភិវឌ្ឍន៍ ថាបច្ចុប្បន្នក្រុមអ្នកសារព័ត៌មាន ដែលកំពុង ចុះបេសកម្មយកព័ត៌មានតាម គ្រប់បណ្ដាខេត្តក្រុងនៅទូទាំងប្រទេស ពាក់ព័ន្ធ នឹងព័ត៌មាន បទល្មើសនានា ជាពិសេសសកម្មភាពបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី បាន និងកំពុងទទួលរងនូវការគំរាមកំហែង បំបិទសិទ្ធិសេរីភាព ក៏ដូចជា ការគំរាមកំហែង ដល់អាយុ ជីវិតជាដើម ! ជាក់ស្ដែងមានអ្នកកាសែតមួយរូបនៅខេត្តរនគិរី ត្រូវគេលួចធ្វើឃាត ហើយថ្មីៗ នេះ ក្រុមលោក សុខ សុវណ្ណ ត្រូវបានពួកឈ្មួញប្រើអំពើហិង្សា វាយកម្ទេច រថយន្តចំនួន៣គ្រឿង និងបង្កការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរ ។
លោក ជា លីហ៊ាង បានបន្ថែមថា ថ្មីៗនេះ អ្នកយកព័ត៌មានចំនួន៤នាក់ ដែលត្រូវចាប់ ខ្លួន នោះមានឈ្មោះ  ទី១-ឈ្មោះ យ៉ន ទិត្យ (ហៅ ទិត្យ ឦសាន) ជានាយករង អង្គភាពយុវជន ខ្មែរព័ត៌មាន ទី២-ឈ្មោះ ប៉េង សុត្ថារ៉ាក់ អ្នកយកព័ត៌មាននៅអង្គភាព CPN អនឡាញ ទី៣-ឈ្មោះ ម៉ី ម៉េងហ៊ុយ អ្នកយកព័ត៌មាន នៅអង្គភាពដំណឹងភ្នំពេញ និងទី៤-ឈ្មោះ ចាន់ ណារ៉ា ភេទស្រី អ្នកយកព័ត៌មាន នៅអង្គភាព TNM អនឡាញ ។

លោកបានចាត់ទុកថា ការចាប់ខ្លួនអ្នកកាសែតពីសំណាក់កម្លាំងកងរាជអាវុធហត្ថខេត្តរនគិរីនេះ គឺជាការរៀបចំពីសំណាក់ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ដែលបានឃុបឃិត ជាមួយមន្ត្រី ខិល ខូច មួយចំនួនហើយលោកស្នើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយអន្តរាគមន៍រកយុត្តិធម៌ និងស្វែង រកការពិត ជូនអ្នកដែលត្រូវបានចាប់ខ្លួន ក៏ដូចជា ស្នើវែកមុខដើមបណ្ដឹង ដែលប្ដឹងមិនបញ្ចេញ អត្តសញ្ញាណច្បាស់លាស ។

ឆ្លើយតបចំពោះការសុំអន្តរាគមន៍នេះឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ថា !  ឯកឧត្តម នឹងជំរុញក្រសួងយុត្តិធម៌ឲ្យស្វែងរកការពិត ចំពោះការចាប់ខ្លួនអ្នកទាំង៤ ! ចំពោះ អ្នកសារព័ត៌ មានទាំងអស់ ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលបំពេញភារកិច្ច ជាពិសេសការចុះយកព័ត៌មានស៊ើបអង្កេតពាក់ព័ន្ធបទល្មើសផ្សេងៗ

No comments:

Post a Comment