Friday, June 23, 2017





Bt-news.com និង bt-newsdaily.blogspot.com   ភ្លៀងមួយមេធំ លិចផ្ទះ ! ផ្លូវ និងបង្កការខូចខាត ផលដំណាំ !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តព្រះវិហារ
ភ្លៀងធ្លាក់មួយមេធំ បណ្តាលអោយផ្ទះប្រជាពលរដ្ឋមួយចំនួននឹង ផ្លូវមួយ ខ្សែរងនូវការលិចលង់នៅ ក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត កាលពីយប់ថ្ងៃទី ២២នឹង២៣ ខែមិថុនានេះ
រហូតមកដល់វេលាម៉ោងប្រមានជា ១២ នឹង២៥នាទី ថ្ងៃទី២៣ នេះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅ ចំណុចនេះ បានបង្ខំចិត្តរើវាន់ ចេញពីក្នុងផ្ទះ ដោយ សារភ្លៀងធ្លាក់គំហុកធ្វើ អោយផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋមួយចំនួនមានការលិចលង់ បាន ធ្វើអោយប៉ះពាល់ ដល់ដំណាំដាំដុះមានដូចជាដំឡូងពោតសណ្តែកត្រសក់ស្រូវនឹងស្រូវដែលនៅក្នុងជង្រុកមានការខូចខាតព្រមទាំងមាន់ទាបានហូទៅតាមទឹកអស់ជាច្រើនក្បាលនឹងលិចផ្លូវអស់ប្រហែល ៤៥០ម៉ែត្រ  ដែលមានជម្រៅកន្លះម៉ែត្រ ! ប្រជាពលរដ្ឋកំពុងមានរាំងស្ទះ ក្នុងការធ្វើដំណើរ ផ្សេងៗមិនអាចទៅបានមកណាបានឡើយ

No comments:

Post a Comment