Thursday, June 29, 2017



Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ នាំគ្នាតវ៉ាហាមឃាត់គ្រឿងចក្រ ក្រុមហ៊ុនដាតារ៉ាប់ប័រមិនឱ្យ ធ្វើការឈូសឆាយ  !!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖
ប្រជាពលរដ្ឋប្រមាណជាង ៣០នាក់ បាននាំគ្នាធ្វើការរារាំង និងហាមឃាត់ គ្រឿងចក្រ ក្រុមហ៊ុនដាតារ៉ាប់ប័រ មិនឱ្យឈូសឆាយដី និងបានចោទថា ក្រុមហ៊ុនបានឈូសឆាយបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ ។
ការប្រតិកម្មនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតចំណុចអណ្តូង៣ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណៈដែល សកម្មភាពគ្រឿងចក្រកំពុងឈូសឆាយដី ព្រមទាំងមានក្រុមទាហាន ប្រមាណ ១០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ឈរ រពារគ្រឿងចក្រ និងបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរកាត់ផ្លូវក្រុមហ៊ុន ទៅកាន់ដីស្រែចំការពួកគាត់ នៅក្នុងដែន និងក្រៅក្រុមហ៊ុន។
បងស្រីឈ្មោះ អ៊ឹម ចន្ថា មានទីលំនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង  ដែលជាតំណាងប្រជាពលរដ្ឋបានប្រាប់ថា ផ្ទៃដីចំនួន៥០០ហិចតា មានប្រជាពលរដ្ឋចំនួន ១២០គ្រួសារ បានកំពុងអាស្រ័យផលជារៀងរាល់ឆ្នាំ មានអ្នកកាន់កាប់ពីតាំងអំឡុងឆ្នាំ២០០០ និងមានប្រជាពលរដ្ឋមួយចំនួនទៀតចូលបង្កបង្កើតផលនៅឆ្នាំ១៩៩៨មកម្ល៉េះ។ តែនៅឆ្នាំ២០១២ ក្រុមហ៊ុនដាតារ៉ាប់ប័រ ទទួលបានសិទ្ធិ វិនិយោគលើដីសម្បទានសេដ្ឋកិច្ច ដែលបានប៉ះពាល់ដែនដីព្រៃសហគមន៍ និងប្រជាពលរដ្ឋ ។
បងស្រីបានបន្តថា ក្រុមហ៊ុនខាងលើ បានឈួសឆាយផ្ទះសម្បែង និងផលដំណាំប្រជាពលរដ្ឋអស់គ្មានសល។ ហើយប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ឱ្យលោកអាជ្ញាធរជួយដោះស្រាយ និងបាននាំគ្នាប្តឹងបន្ត ទៅដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល  ហើយសម្តេចតេជោ បានដោះស្រាយកាត់ដីចំនួន ៥០០ហិកតា ពីក្រុមហ៊ុនប្រគល់ឱ្យប្រជាពលរដ្ឋចូលមកកាន់កាប់ប្រើប្រាស់ដូចដើមវិញ។
បងស្រីបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកាត់ដី ឱ្យប្រជាពលរដ្ឋ ស្រាប់តែកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុនបានយកគ្រឿងចក្រ ទៅឈូសឆាយលើផលដំណាំពួកគាត់ និងមានកម្លាំង ទាហានអង្គភាពសឹករងខេត្តឧត្តរមានជ័យ ប្រមាណ ១០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃការពារគ្រឿងចក្រទៀតផង។
(សម្លេងវីដេអូលោកស្រី អ៊ឹម ចន្ថា តំណាងប្រជាពលរដ្ឋ)
ដោយឡែក លោក លី ប៉ក់វិន តំណាងក្រុមហ៊ុនដាតារ៉ាប់ប័រ បានបំភ្លឺថា លោកគ្រាន់តែ ទទួលបទបញ្ជាពីប្រធានក្រុមហ៊ុន ដើម្បីចុះសម្របសម្រួល សុំឱ្យប្រជាពលរដ្ឋ ផ្អាក់សកម្មភាពរារាំងបណ្តោះអាសន្ន រងចាំការដោះស្រាយ។ ហើយលោកបានសុំឱ្យប្រជាពលរដ្ឋ ដែលមានដីអាស្រ័យផលជាក់ស្តែង នៅក្នុងដែនក្រុមហ៊ុន ទៅធ្វើការបញ្ជាក់ឯកសារដីធ្លី តាមរយអាជ្ញាធរ ភូមិ និងឃុំ ហើយបើមានប្រជាពលរដ្ឋមានច្បាប់ប្រើប្រាស់លើដីនេះ  ក្រុមហ៊ុនមិនប៉ះពាល់ទេ។ លោកបានបញ្ជាក់ថា លោកមិនហាមឃាត់ ប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរឆ្លងកាត់ផ្លូវកាត់ក្នុងក្រុមហ៊ុននោះទេ តែលោកដាក់ប៉ារ៉ាស់ មិនឱ្យមានរថយន្តប្រភេទធុនធំៗ បើកបរឆ្លងកាត់ ព្រោះអាចខូចផ្លូវ។
(សម្លេងវីដេអូ លោក លី ប៉ក់វិន តំណាងក្រុមហ៊ុនដាតារ៉ាប់ប័រ)
ដោយឡែកបញ្ហានេះ ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់តាម ទូស័ព្ទថា ឯកឧត្តម នឹងចាត់មន្រ្តីជំនាញឱ្យចុះទៅធ្វើការពិនិត្យ រងចាំធ្វើការដោះស្រាយ។ ហើយបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ពួកគាត់នៅតែបន្តធ្វើការ រារាំងគ្រឿងចក្រក្រុមហ៊ុនរហូតដល់មានការដោះស្រាយ

No comments:

Post a Comment