Friday, June 9, 2017



Bt-news.com និង bt-newsdaily.blogspot.com     មនុស្សស្លាប់ទៀតហើយ ! ដោយសារសត្វដំរី ព្រៃ ជាន់ស្លាប់ !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ ត្រូវ សត្វដំរីព្រៃ ជាន់ រហូតដល់បាត់បង់អាយុជីវិត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ នៅចំណុចុងរ៉ាងងក្នុងព្រៃជ្រៅ  ស្ថិតក្នុង ភូមិពូហ្យាម ស្រុក អូររាំង ខេត្តមណ្ឌលគិរី ! ជនរងគ្រោះឈ្មោះ  ស្រន ផ្យល់ អាយុ៤៩ ឆ្នាំជាជនជាតិព្នង រស់នៅក្រុមទី៧ យេយ៊ូ ភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង ។

ប្រជាពលរដ្ឋរាយការណ៍ ប្រាប់ លោក ខាត់ សាក់ មេបញ្ជាការសឹករងស្រុកអូររាំងថា ! មនុស្សពីរនាក់ទៅបណ្តើរឆ្កែ ទៅរកដកផ្សិត នៅក្នុងព្រៃខាងលើ ខណ:នោះមានកូនដំរីព្រៃ បាន ដេញតាមឆ្កែ ហើយឆ្កែរត់មករកមនុស្សជា (ម្ចាស់) ស្រាប់តែដំរីព្រៃ ជាមេរបស់វា មកពី ក្រោយហើយបានតាមជាន់មនុស្សម្នាក់ ចំណែកឯមនុស្សម្នាក់ទៀតឃើញហេតុកាដូចនេះ ក៏រត់រកតែអាត្មា រៀខ្លួន មកផ្ទះដើម្បីប្រាប់ដល់អ្នកភូមិអោយទៅជួយ ។

 បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថស្រុក និងផ្នែកសិករងស្រុក បានទៅដល់គោលដៅ ដោយ ពេលនោះមេឃភ្លៀងកំពុងធ្លាក់ខ្លាំងពេក ហើយនៅក្នងព្រៃជ្រៅទៀត ពេលទៅដល់កន្លែង កើតហេតុឃើញជនរងគ្រោះត្រូវបានដំរីព្រៃជាន់ស្លាប់ ទៅហើយ ! ក្រោយពី ទទួលបានដំណឹង ដ៏សោកសង្រែងនេះ មកដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នេះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហកម្ពុជាខេត្ត និង ជាអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែក ទុក្ខ និងនាំយកអង្ករ៥០គីឡូក្រាម ឃីត ១កញ្ចប់ និងថវិកា១លានរៀល ជូនក្រុមគ្រួសារសព ៕

No comments:

Post a Comment