Saturday, June 24, 2017






Bt-news.com និង bt-newsdaily.blogspot.com   សមត្ថកិច្ច ចាប់រថយន្តស្តារិចមួយគ្រឿង ដឹកសត្វព្រៃខុសច្បាប់ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

កំពង់ឆ្នាំងកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការជាមួយនិងអភិរក្សសត្វព្រៃបានចុះឃាត់រថយន្តដឹកសត្វព្រៃខុសច្បាប់មួយគ្រឿងម៉ាកស្តារិចពណ៏សំបកឪឡឹកពាក់ស្លាកលេខ ២H២១៩១  កាលពីវេលាម៉ោង ៥ និង១០ នាទី ព្រឹកថ្ងៃទី២៤  ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ នៅចំណុចភូមិ ផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ  ខេត្តកំពង់ ឆ្នាំង ! ចំណែកឯអ្នកបើកបរបានរត់គេចខ្លួនបាត់

ក្នុងករណី នេះសមត្តកិច្ចបានអោយដឹងថា  កម្លាំងបានដកហូតវត្ថុតាងរួមមានរថយន្ត ០១គ្រឿង  ពស់សង់សឿចំនួន១៤៣គីឡូក្រាម ពស់ថ្លាន់ ចំនួន ៦៩គីឡូក្រាម អណ្តើក ចំនួន ១១១ គីឡូក្រាម ! បច្ចុប្បន្នវត្ថុតាងទាំងអស់ បានប្រគល់ជូនទៅអភិរក្សសត្វព្រៃ ដើម្បីយកមករក្សាទុក្ខ និងបន្តចាត់ការតាមនិតិវិធីច្បាប់

No comments:

Post a Comment