Wednesday, June 7, 2017

















Bt-news.com និង bt-newsdaily.blogspot.com  ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប ប្រគល់កង់ និងថវិកា ដល់ ក្មេងកំព្រា ក្រីក្រ ទៀតហើយ !!!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប បានប្រគល់ កង់ និងថវិកា ដល់ ក្មេងកំព្រា ទីទាល់ក្រ ទៅតាមការស្នើរសុំរបស់ ប្អូនឈ្មោះ ឌឿន វិត រស់នៅ ភូមិ ស្ពានតូច ឃុំ ឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ! នៅសណ្ឋាគារ ស៊ីធីអង្គរ
នា រសៀល ថ្ងៃទី០៧ ខែមិថុនា ២០១៧ មុននេះ ។


ក្មេងកំព្រាពីរនាក់នោះមានឈ្មោះ ធី ថាន អាយុ ៩ឆ្នាំ រៀន ថ្នាក់ទី១ និង ឈ្មោះ ពន់ ពល់ អាយុ ៩ឆ្នាំ រៀនថ្នាក់ទី១ ដូចគ្នា នៅសាលាស្ពានតូច ស្ថិតនៅ ក្នុងភូមិ ឃុំខាងលើ !  ពួកគេ មាន ការខ្វះខាត កង់ ក្នុងការ ជិះទៅរៀន ដោយសា សាលា របស់ពួកគេនៅ ឆ្ងាយពីផ្ទះ ប្រមាណជា ២ គីឡូម៉ែត្រ !  ឯកឧត្តមបានប្រគល់កង់ចំនួន ២ គ្រឿង និង ថវិកា ១៥០ដុល្លារ សំរាប់ក្មួយទាំងពីរ ទិញសំលៀកបំពាក់ និង សំភារៈសិក្សាផងដែរ

ប្អូន ឌឿន
វិបានប្រាប់ BT-NEWS ថា ! កន្លងមកប្អូនធ្លាប់ ល្បី តៗគ្នាថា ! ឯកឧត្តមអ្នកឧកញ៉ា តែងតែជួយប្រជាពលរដ្ឋ ក្រីក្រលំបាក ក៍បាន សរសេរ ឆាត តាមប្រព័ន្ធ Facebook  ស្នើរសុំ ដូចខាងលើ ទីបំផុតឯកឧត្ត​ម បានឲ្យ តាមសំណូមពរ ដូច ប្រជាពលរដ្ឋ ពួកគាត់ និយាយពិត មែន ! ប្អូនបាន ជួនពរឲ្យ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានសុខភាពល្អ អាយុយឺនយូរ ​ដើម្បី​បន្តជួយប្រជាពលរដ្ឋ ជួយអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន តទៅទៀត ៕

No comments:

Post a Comment