Wednesday, June 7, 2017











Bt-news.com និង bt-newsdaily.blogspot.com   អគ្គី​ភ័យ​ឆាប​ឆេះ​ផ្ទះ​០១​ខ្នង ​និង​បន្ទប់​ជួល​៦​បន្ទប់ ​សំណាងល្អ​មិន​បង្ក​គ្រោះ​ថ្នាក់ដល់អ្នកម្នាក់ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ភ្នំពេញ៖ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ចំនួន​មួយ​ខ្នង ​និង​បន្ទប់​ជួល​លក់​ដូ​ជូស​ជុល​ទូរស័ព្ទ ជួស​ជុល​ទូរទស្សន៍​ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​យ៉ាង​សន្ឋោ​សន្ឋៅ​លេប​ត្របាក់​គ្មាន​សល់​បង្ក​ការ​ភ្ញាក់​ផ្អើល​ប្រជា​ពលរដ្ឋ​និង​សមត្ថ​កិច្ច​ទាំង​កណ្ដាល​អាធ្រាត​និង​រថយន្ដ​ពន្លត់​អគ្គីភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុ​ការណ៍​គ្រោះ​អគ្គីភ័យ​នេះ​ដែរ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០២​ និង​០០​នាទី​ រំលង​អាធ្រាត​ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ​២០​១៧ នៅ​​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ក្នង​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

ម្ចាស់​ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​នោះ​មាន​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​៣០ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ និង​មាន​ជា​បន្ទប់​ជួល​ចំនួន​៦​បន្ទប់​ ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ! ករណី​អគ្គីភ័យ​នេះ​គឺ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ដ​អគ្គីសនី ហើយ​បាន​ប្រើ​ប្រាស់​រថយន្ដ​ពន្លត់​អគ្គីភ័យ ដើម្បី​បាញ់​បន្លត់​អស់​ចំនួន​១១​គ្រឿង ប៉ុន្តែ​បាញ់​ពន្លត់ ​៨​គ្រឿង​ប្រើ​រយៈ​ពេល​ជិត​មួយ​ម៉ោង ​ទើប​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​ទាំង​ស្រុង​ ។​ចំណែក​ទំហំ​នៃ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​មិន​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ ! ប្រជា​ពលរដ្ឋ​បាន​រិះ​គន់​ទៅ​លើ​ក្រុម​ពន្លត់​អគ្គីភ័យ​ខណ្ឌ​ដង្កោ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ពេល​កើត​ហេតុ​ភ្លាមៗ​ពួក​គាត់​បាន​រាយ​ការណ៍​ និង​សុំ​អោយ​រថយន្ដ​ពន្លត់​អគ្គីភ័យ​ចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ហើយ​សាលា​ខណ្ឌ​ក៏​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ​ដែរ តែ​អ្វី​ដែល​ធ្វើ​អោយ​ពួក​គាត់​ខក​ចិត្ត​គឺ​អណ្ដាល​ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​អស់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​ទើប​បាន​រថយន្ដ​ពន្លត់​អគ្គីភ័យ​របស់​សាលា​ខណ្ឌដង្កោ​ទៅ​ដល់​កន្លែង​កើត​ហេតុ ៕

No comments:

Post a Comment