Sunday, April 30, 2017



Bt-news.com and bt-newsdaily.blogspot.com រថយន្តដឹកឈើគ្រញូង យួន ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ អស់ល័ក្ខក្រឡាប់ផ្ងារជើង !!!!ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៍ថា ! រថយន្តកាមរីបាឡែន អត់ស្លាក់លេខ ផ្ទុកឈើគ្រញូងពេញ របស់មេឈ្មួញជនជាតិយួន ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយម៉ាយ ជើងខ្លាំងដែលមានបំណងសម្លាប់​អ្នកយកព័ត៌មាន ២លើក កន្លងមកបានអស់ល័ក្ខ ក្រឡាប់ផ្ងារពោះ កាលពីវេលាម៉ោង ០៤ និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នេះ នៅចំណុចជាប់ផ្លូវយុទ្ធសាស្រ្តព្រំដែនកម្ពុជា
-ថៃ ស្ថិតក្នុងទំនប់លើ ឃុំត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ។

បើតាមពីប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍រៀបរាប់ថា៖ រថយន្តដឹក ឈើខាងលើ បើកបរយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច តាមដងផ្លួវគ្រួសក្រហម ស្រាប់ មកដល់ផ្លូវបំបែកចូលភូមិ រថយន្ត ក៏ជ្រុលចង្កូត ហើយក្រឡាប់ចូលទឹករណ្តៅអេស្ការ កកាយ ធ្វើផ្កូវ ហើយភ្លាមៗនោះ ក៏មានមនុស្សពីរ ទៅបី នាក់ បើករថយន្ត ដឹកតៃកុងរថយន្តចេញ ទៅ បាត់ ហើយស្រាប់តែមួយសន្ទុះក្រោយមក ក៏មានមនុស្សជាង១០នាក់ ជិះរថយន្តម៉ាក ហាយ ឡែនឌើមួយគ្រឿង និងរថយន្តកាមរីមួយឆ្លាមមួយគ្រឿងទៀត បានបើករថយន្តមក បំណង ប្រុងដុតរថយន្តដឹកឈើគ្រញូង តែត្រូវបានប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ ឃាត់ទាន់ រួចហើយក៏បើករថយន្តចេញទៅបាត់ ! ក្រោយពីកើតហេតុ រថយន្ត និងវត្ថុតាងឈើគ្រញូង ត្រូវសមត្ថជំនាញរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅស្នាក់ការ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ មេគ្រញូង យួន ខាងលើ  ជាឈ្មួញរកស៊ីឈើគ្រញូង ដ៏សកម្មប្រចាំស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។

ពាក់ព័ន្ធនឹងហរតុការណ៍ ខាងលើត្រូវបានប្រជាពលរដ្ឋ និយាយរិះគន់តៗគ្នាថា ! បើរថយន្ត មេឈ្មួញជនជាតិ យួន ឈ្មោះ ឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយ ម៉ាយ ខាងលើមិនក្រឡាប់ទេ ! គ្មានមន្រ្តីក្នុងស្ថាប័នណា ធ្វើការបង្រ្កាបបានឡើយ ! ដោយសាពួកមន្រ្តីពាក់ព័ន្ធទាំងនោះ បាំងភ្នែក ជិតអស់ហើយ ដោយសាលុយ  យាយ ម៉ាយ យួន រួបនោះ ៕

Saturday, April 29, 2017

Bt-news.com and bt-newsdaily.blogspot.com pending legal action brokers rosewood Vietnamese shoes Thi Mai reporters !!!!!
Visits bt-newsdaily.blogspot.com
Visit the website through bt-news.com








The publisher released by 097/2247 577 077 865 500
OddorMean CHey  Mr. koy kan ya, October Oddar told BT-News by telephone at 10 and 25 am on April 27 before: he had received complaints shoes Thi Mai Vietnamese rosewood traders who ordered the children surrounded by about 30 media groups 4 institutions while taking pictures after a citizen reported from transportation activities Households rosewood timber storage locations on Tropaeng Dam Bridge Station Anlong Province! On April 22, 2017, the recent past, causing them injuries and damage to a car already! But no action yet.
Bold color television agencies who are victims of manuscripts 4 Ambient Rosewood traders told BT-News by phone next to each other! The court gave the victim! To negotiate with brokers rosewood Vietnamese shoes Thi Mai! So far, no specific negotiations between rosewood top brokers with their information.
Bold color added! They need a fair, legal rosewood mchu compensation and for legal retribution procedures! But they were very disappointed because legal action is not at all so far for 5 days, and a! These clearly show that! They trauvrauv the legal system has not helped to resolve this.
The above cases are relevant public criticism that! It's such an arrogant name shoes Thi Mai said the arrogant! Nobody do nothing! Party officials they wait behind so he does not fear anyone at all true.
People say that! Officials backed brokers rosewood Vietnamese shoes Thi Mai Championship without anything like a thong, sometimes military officers at the small unit military intervention No.6 role as Chief Development ! Championship Run! And another call Heng police officers armed intervention of the Commissioner of the Province! TOP HE Provincial Commissioner and Some officers involved.

Please confirm! On April 24, 2017, recent past, Mr. Heng told BT-News! He failed to bumper behind! This allegation is not true, he merely facilitate information or guide officials who closely acquainted with him! So brokers Vietnamese shoes Thi Mai money for gasoline or drink 10 or 20 thousand USD, but slowly now, no compromise! Then, HE amenable provincial police chief over the phone! No police officer bumper shoes Thi Mai, if done wrong to be punished! Stated above that the masses ngtu wait and see no effect at all, it said of the crowds. 
Bt-news.com និង bt-newsdaily.blogspot.com អណោច អធមណាស់ ម៉ូទ័រ បូមទឹក សម្លាប់ ប្តី ប្រពន្ធ  !  បន្សល់ទុកកូនស្រីប្រុស៥នាក់ ឲ្យនៅកំព្រាគ្មានទីពឹង !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ភ្នំពេញ៖ ហេតុការណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងធ្វើអោយ ​ប្ដីប្រពន្ធ២នាក់ ( ពីរនាក់ ) ឆក់
ចរន្ដអគ្គិសនីស្លាប់ ទាំង២នាក់ភ្លាមៗ ដោយបន្សល់ទុក នូវកូនស្រីប្រុស៥នាក់ ឲ្យនៅកំព្រាឯការ ខណៈដែលយកម៉ូទ័រ បូមទឹកលិចចេញពីក្នុងផ្ទះ ដែលភ្លៀងកាលពីយប់ ! ហេតុការណ៍នេះបាន កើតឡើង នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសព ហើយរកឃើញ ថា ពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនីប្រាកដមែន ! បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕




Bt-news.com និង bt-newsdaily.blogspot.com  រថយន្តដឹកកម្មកររោងចក្រក្រឡាប់ធ្លាក់ផ្លូវ របួសកម្មករ ធ្ងន់ធ្ងរ





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តកំពង់ស្ពឺ៖  យ៉ាងហោចណាស់មានកម្មករ៥នាក់រងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្ត
សាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន និងជាច្រើនអ្នករងរបួស ខណៈដែលអ្នកបើកបរ
រថយន្ត ដាច់កាឡេ ធ្លាក់ផ្លូវ ក្រឡាប់ ! កាលពីវេលាម៉ោង៤និង៥៥នាទីថ្ងែទី២៩ ខែមេសា ឆ្នំា២០១៧  នៅលើ កំណាត់ផ្លូវជាតិលេខ៤១ ចំណុចផ្សារស្រង់ទៅផ្សារត្រាំខ្នារ ចន្លោះ២២ ទៅ ២៣ ភូមិអង្គក្រសាំង ឃុំជង្រុក និងភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសីខេត្ត កំពង់ស្ពឺ ។
សមត្ថកិច្ចបាននិយាយថា៖ នៅមុនពេលកើតហេតុ  មានរថយន្តកូរ៉េមួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ ២K.០៤៣០ បើកបរ ដោយឈ្មោះ ម៉ែន ធីម ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ ស្រុកគងពិសី បានដឹកកម្មកររោងចក្រ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានដាច់ក្រឡេ រេចង្កូត ហើយធ្លាក់ទៅប្រឡាយខាងជើងផ្លូវ ។
ហេតុការនោះបណ្ដាលឲ្យ
- ជនរងគ្រោះ រងរបួសធ្ងន់ ០៥នាក់ ក្នុងនោះស្រី ០៤នាក់ ! រួមមាន៖
    ១.ឈ្មោះ រ៉ី ភេទស្រី នៅភូមិស្នួល ឃុំស្នំក្រពើ
    ២.ឈ្មោះ ធិញ ភេទប្រុស នៅភូមិស្នួល ឃុំស្នំក្រពើ
    ៣.ឈ្មោះ សាខន ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ
    ៤.ឈ្មោះ យ៉េង ភេទស្រី នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ
    ៥.ឈ្មោះ ណាត ភេទស្រី នៅភូមិត្រពាំងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុ មន្រ្តីនគរបាលបានចុះទៅកន្លែងកើតហេតុ ហៅរថយន្ត សាមុយដឹកយកទៅសង្គ្រោះចំណែក រថយន្តវិញខូចខាតតិចតួចទេ ៕









Bt-news.com និង bt-newsdaily.blogspot.com សាហាវណាស់ រន្ទះបាញ់ ឆក់យកជីវិតមនុស្ស ៥នាក់ ភ្លាមៗ  និងសត្វ គោជាង១០ក្បាល ម្សិលមិញ !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


រន្ធត់ណាស់មនុស្ស៥នាក់ និងសត្វគោ ជាង១០ក្បាល បានស្លាប់ភ្លាមៗ​នៅក្នុងហេតុការណ៍​
រន្ទះបាញ់ ខណៈពេលភ្លៀងធ្លាក់មួយមេធំ ស្ទើរទូទាំងខេត្ត
-ក្រុងនៅក្នុងព្រះរាជណាចក្រកម្ពុជា កាលពីម្សិលមិញ នៅខេត្ត សៀមរាប និងខេត្ត ត្បូងឃ្មុំ  ។

ករណី​ទី១បានកើតឡើងកាលពី​វេលា​ម៉ោង ១៤ និង៣០នាទី​ រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅ​ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទៅលើ ​បុរស​ម្នាក់ឈ្មោះ ​ថន ថុ​ន ភេទ​ប្រុស អាយុ ៥៦ឆ្នាំ ​កំពុង​ធ្វើស្រែ ។
ករណីទី២ ! នៅម៉ោង១៩ និង៣០នាទី យប់ ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ ត្រង់ណុច ខ្នារង្វាសចាស់ ភូមិខ្នារង្វាស ឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ! ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅ អ៊ុល ភេទស្រី អាយុ ៣២ឆ្នាំ ជាស្ត្រី មេម៉ាយកូន ២រស់នៅភូមិ កើត ហេតុខាងលើ បានដើរទៅឆ្លុះកង្កែប ហើយត្រូវរន្ទះបាញ់ ស្លាប់នៅវាលស្រែតែម្ដង ។
ករណីទី៣! នៅម៉ោង ១៧ និង៣០នាទី រសៀល ! កើតឡើង នៅភូមិបុស្សក្រឡ ឃុំគោកដូង ក្នុងចំការដំឡូង ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ស្លាប់ដោយរន្ទះបាញ់ ។

ករណីទី៤ ! នៅ ម៉ោង ១៧ និង ៣០នាទី រសៀល នៅចំណុច មុខវត្តដំរីសែនជ័យ ភូមិនគរ ក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយ មនុស្សស្លាប់ ១នាក់  ! និង ក្មេងស្រី អាយុ ១៣ឆ្នាំម្នាក់ រងរបួសស្រាល
និង សត្វគោ ១ក្បាលងាប់ ។ ជនរងគ្រោះ ឈ្មោះ វ៉ង អ៊ុំ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ កសិករ មុនពេល កើតហេតុ ជនរងគ្រោះ បានដើរ ដឹកគោមកពីស្រែ មកដល់ចំណុចមុខផ្ទះ រន្ទះបាញ់ចំ ជនរងគ្រោះ និងសត្វគោ តែម្ដង ក្រុមគ្រួសារបានព្យាយាម ដឹកជនរគ្រោះយក ទៅមន្ទីពេទ្យដើម្បី ជួយសង្គ្រោះ  តែជនរងគ្រោះ បានស្លាប់តាមផ្លូវ គ្រួសារក៏ដឹកសាកសព ត្រឡប់យកមកផ្ទះវិញ ធ្វើបុណ្យ តាមប្រពៃណី ។
ករណីទី៥ ! នៅ ម៉ោង១៧និង៣០នាទី នៅក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ស្លាប់មនុស្ស១នាក់ ! រលំផ្ទះ១ខ្នង មនុស្ស រងរបួសបាក់ដៃ ១នាក់ ! ជនរងគ្រោះឈ្មោះ កួន ដាក់ ភេទប្រុសអាយុ៤០ ឆ្នាំស្លាប់ ប្រពន្ធឈ្មោះ ឈឹម ណាម រងរបួស បាក់ដៃ មានកូន ៥នាក់ស្រី ២ ប្រុស ៣នាក់ ។

លុះដល់វេលាម៉ោង ០២ ជាង រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ រន្ទះបានបាញ់សម្លាប់សត្វគោជាង ១០ក្បាលទៀតនៅស្រុក វ៉ារីន ខេត្តសៀមរាប ៕



Thursday, April 27, 2017

Bt-news.com និង bt-newsdaily.blogspot.com ផ្ទុះឡ​កម្តៅ ឆេះក្រុមហ៊ុន ផលិតក្ដាកុងប្លាកេ ( ហ្លាញ ហ្វ្ល រីង ខេមបូឌា ខូអិលធីឌី ) បណ្តាលឲ្យកម្មករពីរនាក់ រងរបួសធ្ងន់ !!!






ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


 ខេត្តព្រះសីហនុ៖ ផ្ទុះឡកម្តៅ ឆេះរោងចក្រកុងប្លាកេ ក្រុមហ៊ុន ( ហ្លាញ ហ្វ្ល រីង ខេមបូឌា ខូអិលធីឌី ) នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យកម្មករ ពីរនាក់ ទទួលរងរបួស ធ្ងន់ កាលពីវេលាម៉ោង ៥ និង៣០នាទី រសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ មានករណី ម្សិលមិញ ។
កម្មករដែលរងរបួសធ្ងន់ មានឈ្មោះ រាំង ធី ភេទ ប្រុស មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ឈ្មោះ នាង នឿន ភេទប្រុស មានទីនៅភូមិព្រៃនប់២ ឃុំ ព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ភ្លាមៗនោះដែរ ត្រូវបានរថយន្តពន្លត់អគ្គីភ័យ ជួយពន្លត់បានទាន់ពេលវេលា ក៍ប៉ុន្តែគេមិន ទាន់ដឹងទំហំនៃការខូចខាតនៅឡើយទេ ! ចំណែក ជនរងគ្រោះត្រូវ បានបញ្ជូនមកសង្រ្គោះនៅគ្លីនិកឯកជន សេតេ ៕





Bt-news.com និង bt-newsdaily.blogspot.com បែកធ្លាយ ផ្កាយ២ប៉េអឹម លើផ្ទៃប្រទេស ឈ្មោះ ផាន់ វណ្ណា រ៉េត ហៅ តយ កូនលោក ហាក់ ម៉ៅ ពាក់ ផឹកស៊ីស្រវឹងយកកែវស្រា វាយក្បាលអាណិកជនរបួស



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តកំពង់ស្ពឺ៖ បុរសជាអាណិកជនខ្មែរម្នាក់បានរងរបួសបែកក្បាលពីក្រោយដេរ១០ថ្នេរត្រូវ
បាន សាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ ដោយសា ផ្កាយ ២ប៉េអឹម លើផ្ទៃប្រទេស ត្រូវជាកូនលោក  ហាក់ ម៉ៅ ផឹកស្រាស្រវឹងយកកែវស្រា វាយពី ក្រោយ ខណៈពេល ដែល ជនរងគ្រោះ ទៅចូលរួមក្នុងពីធីមង្គលការបងប្អូន ស្ថិតក្នុង ភូមិស្រែខ្ញែ ឃុំ ពោធិរុនខាងជើង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០ និង៣៥នាទី យប់ថ្ងៃ ទី២៣ ខែមេសា ឆ្នំា២០១៧ កន្លងមកថ្មីៗនេះ ។

បុរសរងគ្រោះមានឈ្មោះ ឃុន សារ៉ាត់ អាយុ ៣៧ឆ្នំា ជាអាណិកជនខ្មែរ អាមេរិក ស្នាក់នៅ រដ្ឋតិចសាស្ត្រ មកចូលរួមការបងប្អូន ! ចំណែកជនដៃដល់មានឈ្មោះ ផាន់ វណ្ណា រ៉េត ហៅ តយ ភេទប្រុស អាយុ ៣៨ឆ្នំា មានមុខងារ ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយ២ តួនាទីនាយរង សេនា ធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រស់នៅក្នុងភូមបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលគេស្គាល់ច្បាស់ថាជាកូនប្រុសលោក ហាក់ ម៉ៅ ។
ប្រភពបានអោយដឹងថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់ អង្គុយតុជា មួយគ្នា​ហើយជនរងគ្រោះបានគាស់ស្រាបៀរ ផ្ទុះគាសសាចចំលើ ជនដៃដល់ពេលនោះ ជន ដៃដល់បានយកស្រាបៀរពេញកែវជះដាក់មុខជនរងគ្រោះវិញ​ ទទឹកជោគ ភ្លាមៗនោះ ជនរងគ្រោះ ! មិនចង់មានរឿងតទៅទៀតក៏បាន ដើរទៅ រកតុផ្សេង ដើម្បីអង្គុយ !  ស្រាប់តែ ជនដៃដល់ខាងលើ បានយកកែវស្រាវាយចំក្បាល ពីក្រោយបណ្តាលអោយបែក ខ្ទេច រយាសក្បាល ដេរ១០ថ្នេរ ។

ក្រោយកើតហេតុភា្លមៗជនដៃដល់បានឡើងរថយន្ត បើកគេចបាត់ស្រមោល ចំណែកជនរង គ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕


Wednesday, April 26, 2017







Bt-news.com និង bt-newsdaily.blogspot.com  ផ្លូវច្បាប់ មិនទាន់មានចំណាត់ការ មេឈ្មួញឈើគ្រញូង ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ វាយអ្នកយកព័ត៌មាន នោះទេ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖  លោក កូយ កាន់យ៉ា ប្រធានតុលាខេត្តឧត្តរមានជ័យ បានប្រាប់ BT-NEWS តាមទូរស័ព្ទ នៅវេលាម៉ោង ១០ និង២៥នាទី ព្រឹកថ្ងៃទី ២៧ ខែមេសា មុននេះថា៖ លោកបាន​ទទួលពាក្យបណ្តឹងករណី ឈ្មោះ ខ្វៀង ធីម៉ៃ   មេឈ្មួញឈើគ្រញូង ជនជាតិវៀតណាមដែល បានបញ្ជាអោយ កូនចៅប្រមាណជា ៣០នាក់ ឡោម ព័ទ្ធ វាយក្រុមអ្នកយកព័តមាន៤ស្ថាប័ន ខណៈពេលចុះ ទៅថតយករូបភាពបន្ទាប់ពីប្រជាពល រដ្ឋ រាយការ ពីសកម្មភាព ដឹកជញ្ជួន ឈើគ្រញូង នៅទី តាំង ស្តុកឈើ ចំណុច ភូមិ ទំនប់លើ ឃុំ ត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ! កាល ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧  កន្លងមកថ្មីៗនេះ បណ្តាល អោយ ពួកគេរងរបួស និង ខូចខាតរថយន្តមួយគ្រឿង រួចហើយ ! ក៍ប៉ុន្តែមិនទាន់ មានចំណាត់ការ​នៅ​ ឡើយទេ ។
 
លោក ហ៊ាន សុពណ៍ ភ្នាក់ងារ ទូរទស្សន៍ ស្លឹករឹតដែលជាជនរងគ្រោះក្នុងចំណោម អ្នកព័ត៌មាន ៤នាក់ ដែលមេឈ្មួញ គ្រញូងព័ទ្ធវាយ បានប្រាប់
BT-NEWS តាមទូរស័ព្ទ បន្ទាប់គ្នាថា ! តុលាការអោយក្រុមអ្នកព័ត៌មានរងគ្រោះទាំងអស់គ្នា ! ធ្វើការ ចរចារគ្នាជាមួយមេឈ្មួញ​គ្រញូងជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  ទៅ ! រហូតមកដល់ពេលនេះ មិនទាន់មាន ការ​ចរចារណាមួយ រវាងមេឈ្មួញគ្រញូងខាងលើ ជាមួយក្រុមព័ត៌មានពួកលោកឡើយ ។

លោក ហ៊ាន សុពណ៍ បានបន្តថា ! ពួកលោកត្រូវការភាពយុត្តិធម៌មួយ ក្នុងផ្លូវច្បាប់ ដោយ អោយមេគ្រញូងរូបនេះសំណងជម្ចឺចិត្តជាប្រាក់ និងសុំអោយច្បាប់ដាក់ទោសតាមនិតិវិធី ! ប៉ុន្តែក្រុមពួកលោកខកចិត្តជាខ្លាំង ព្រោះចំណាត់ការផ្លូវច្បាប់ ពុំមានទាល់តែសោះ រហូត មកដល់ពេលនេះ រយៈពេល ៥ថ្ងៃហើយ ស្ងាត់ឈឹង ! ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ! ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបច្បាប់មិនជួយដោះស្រាយបែបនេះ ។

ពាក់ព័ន្ធករណីខាងលើត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា !  នេះបានដូចការអួតអាង របស់ ឈ្មោះ ខ្វៀង ធីម៉ៃ បាននិយាយក្អេងក្អាងថា ! គ្មានអ្នកណា ធ្វើអ្វីគាត់កើតឡើយ ! ដោយសា បក្ខ ពួកគាត់ជាមន្រ្តី ចាំជួយពីក្រោយដូច្នេះហើយ គាត់មិនខ្លាចអ្នកណាទាំងអស់ ពិតមែន ។

មហាជននិយាយទៀតថា ! នៅមានមន្រ្តីនៅពីក្រោយខ្នងដែលធ្វើអោយ មេឈ្មួញ​គ្រញូងជន ជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  ជើងខ្លាំងគ្មានអ្នកធ្វើអ្វីកើត ដូចជាឈ្មោះ ថោង ជួន មន្រ្តី យោធានៅអង្គភាពកងតូចអន្តរាគមលេខ៦ មានតួរនាទីជានាយការិយាល័យអភិវឌ្ឃន៍ ! ឈ្មោះ ធី ជើងខ្លាំងរត់ផ្លូវ ! និងម្នាក់ទៀត ឈ្មោះ ហោ ហេង មន្រ្តីនគរបាលកងអន្តរាគមន៍ នៃស្នងការរដ្ឋានខេត្តឧត្តរមានជ័យ ! ជំនិត ឯកឧត្តមស្នងការខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយ​ចំនួនទៀត ។

សូមបញ្ជាក់ថា ! កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗ លោក ហោ ហេង បានប្រាប់
BT-NEWS ថា ! រូបលោក មិនបានកាង ពីក្រោយខ្នងទេ ! ការចោទប្រកាន់នេះ វាមិនពិតឡើយ រូបលោកគ្រាន់តែ ជួយ សម្របសម្រួល ដល់ អ្នកព័ត៌មានមួយចំនួន ឫក៍​មន្រ្តីដែលស្គាល់ ជិតស្និត ជាមួយលោក  ! ដើម្បីអោយ មេឈ្មួញ ឈើ ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  អោយ លុយចាយ ថ្លៃ សាំង ឫបាយទឹក ១០ ឫ២០ ម៉ឺនរៀល នោះទេ ប៉ុន្ទែឥឡូវលោក ឈប់សម្រប សម្រួលទៀតហើយ !  បន្ទាប់គ្នានោះដែរ ឯកឧត្តម ម៉ែន លី  ស្នងការនគរបាលខេត្តតាមទូរស័ព្ទដែរថា ! គ្មាន មន្រ្តី នគរបាលរូបណា ចាំកាង ឈ្មោះ ខ្វៀង ធីម៉ៃ នោះទេ បើធ្វើខុសត្រូវទទួលទោស ! ប្រសាសន៍ខាងលើដែលមហាជនទង្ទឹងរង់ចាំមើល​ ​ មិនមាន ប្រសិទ្ធភាព ទាល់តែសោះ នេះជាការលើកឡើងរបស់មហាជន ៕

Bt-news.com និង bt-newsdaily.blogspot.comរន្ទះបាញ់ទៀតហើយ !!! ប្រល័យ​ជីវិតស្រ្តីម្នាក់ថែមទាំង គោពីរក្បាល  !!!!!




ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់ កំពុងឈរឃ្វាលគោកណ្តាលវាលស្រែ ខណៈពេលកំពុងភ្លៀងផ្គរ លាយឡំនឹងខ្យល់ ស្រាប់តែរន្ទះបាញ់ បានឆក់យកជីវិតភ្លាមៗ ! និង គោពីរក្បាល កាលពី
រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ ។
ស្ត្រីរងគ្រោះមាឈ្មោះ ទួន សុខុម អាយុ៤០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ពពាលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ រួចហើយពិនិត្យ ឃើញថា ស្ត្រី​រងគ្រោះខាងលើ និងសពគោ២ក្បាល ពិតជារន្ទះបាញ់ឆក់យកជីវិតពិតប្រាកដមែន ៕




Bt-news.com និង bt-newsdaily.blogspot.com  ខ្យល់កន្ត្រាក់បន្ត​វាយប្រហា​ ផ្ទះចំនួន ៨៦ខ្នង​ និង រន្ទះបាញ់មនុស្សស្លាប់ម្នាក់ !!!!!








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ​៖ យ៉ាងហោចណាស់ផ្ទះ ៨៦ខ្នងទទួលរងនូវការខូចខាត ! ក្នុងនោះមាន ២០ខ្នង រងនូវការ​ខូចខាតស្ទើរទាំងស្រុង និងចំនួន ២ ខ្នងទៀត រលំខ្ទេច ព្រមទាំង រន្ទះបាញ់ ស្លាប់មនុស្សម្នាក់ នៅក្នុងហេតុការណ៍ ធ្លាក់ភ្លៀងកក់ ខែមួយមេធំ លាយឡំ និងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ២៥​ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតនៅភូមិគឺ ភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី ភូមិតាម៉ាន សង្កាត់កូនគ្រៀល​ ក្រុងសំរោង ខេត្តឧត្តរមានជយ័​ ។

នៅក្នុងហេតុការណ៏ខ្យល់កន្ត្រាក់ខាងលើ មិនធ្វើអោយបាត់បង់អាយុជីវិត មនុស្សនោះទេ ! ក៍ប៉ុន្តែគួរ អោយសោកស្តាយ រន្ទះបាញ់បានសម្លាប់លោកអ៊ុំម្នាក់ ​ឈ្មោះ យ៉ុន មួត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង​ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន​ និងប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះ​តែអកុសល​ គាត់បានស្លាប់បាត់ទៅហើយ ៕