Saturday, April 1, 2017





Bt-news.com និង bt-newsdaily.blogspot.com គោយន្តកន្ត្រៃ បុកម៉ូតូ ដាច់ដៃម្ខាង នឹងធ្លាយពោះវៀន


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖ គោយន្តកន្ត្រៃបុកគ្នាជាមួយ នឹងម៉ូតូយ៉ាងពេញទំហ៊ឹងបណ្តាលឱ្យ រងរបួសដាច់ដៃម្ខាង នឹងធ្លាយពោះវៀនគរួឱ្យរន្ធត់ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី ៣១មិនា២០១៧ ! ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតនៅក្នុងភូមិអន្លង់វែងថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ! ជនរងគ្រោះឈ្មោះ រឿម រ៉ា ភេទប្រុសអាយុ ១៨ឆ្នាំរងរបួសធ្ងន់ រស់នៅក្នុងភូមិសង្កាត់ កើតហេតុខាងលើ ជាអ្នកបើកបរម៉ូតូម៉ាកសង់ទ្រីមសេ១២៥សេរី២០០៨ពណ៍ខ្មៅ ពាក់ស្លាកលេខឧត្តរមានជ័យ១
A៤៥.៩០ ។
ចំណែកអ្នកបើកបរគោយន្តកន្រ្តៃឈ្មោៈ លឿម ម៉ាប់ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ។
សាក្សីនៅនឹងកន្លែងកើតហេតុនិយាយថា៖ មុនពេលកើតហេតុគេបានឃើញម៉ូតូបើក បរពីជើងទៅខាងត្បូង ហើយបើកបរក្នុងល្បឿនយ៉ាងលឿន ចំណែក គោយន្តធ្វើដំណើរដោយបញ្ច្រាស
ទឹសគ្នា លុះដល់កន្លែងកើតហេតុខាងលើ ក៍បុកគ្នាយ៉ាងពេញទំហ៊ឹង បណ្តាលឱ្យបុរសម្នាក់ចេញពោះវៀន នឹងដាច់ដៃឆ្វេងម្ខាង ។

បើតាមរបាយការណ៍ប៉ូលីសក្រុងសំរោងបានឱ្យដឹងថា៖ ក្រោយពេលកើតហេតុសមត្ថកិច្ច ជំនាញបានចុះទៅដល់ភ្លាមៗធ្វើការវាសវែង នឹងនាំយកអ្នករងរបួសយកទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត ! ម្ចាស់គោយន្តឃាត់ខ្លួនធ្វើការសាកសួរ រួមទាំងគោយន្ត និងម៉ូតូយកទៅរក្សាទុក្ខនៅស្នងការដ្ឋាននគបាលខេត្ត រងចាំការដោះស្រាយ ៕ 

No comments:

Post a Comment