Monday, April 24, 2017











Bt-news.com និង bt-newsdaily.blogspot.com មហាជនអំពាវនាវ សម្តេចក្រឡា

ស ខេង ចាប់ខ្លួនមេឈ្មួញឈើគ្រញូង ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ វាយ

អ្នកយកព័ត៌មាន យកកាត់ទោសតាមច្បាប់  !!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖   មហាជនអំពាវនាវ ស្នើរសុំដល់សម្តេចក្រឡា ស ខេង  ជួយចាត់វិធានការ ចាប់ខ្លួនមេឈ្មួញឈើគ្រញូង ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  ដែលបានបញ្ជាអោយ កូនចៅប្រមាណជា ៣០នាក់ ឡោម ព័ទ្ធ វាយក្រុមអ្នកយកព័តមាន៤ស្ថាប័ន ខណៈពេលចុះ ទៅថតយករូបភាពបន្ទាប់ពីប្រជាពល រដ្ឋ រាយការ ពីសកម្មភាព ដឹកជញ្ជួនឈើគ្រញូង នៅទី តាំង ស្តុកឈើ ចំណុច ភូមិ ទំនប់លើ ឃុំ ត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ! កាល ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧  កន្លងមក ថ្មីៗនេះ បណ្តាលអោយពួកគេរងរបួស និង ខូចខាត រថយន្តមួយគ្រឿងផងដែរ ដើម្បីយកកាត់ទោសតាមច្បាប់ ។

ក្រុមអ្នកយកព័ត៌មានទាំងនោះមានឈ្មោះ ! ១ឈ្មោះ ថោង សុរ៉េត ភេទប្រុសអាយុ ២៨ឆ្នាំ ភ្នាក់ងារការសែត សុវណ្ណភូមិ ! ២ ឈ្មោះ ហ៊ាន ពណ៍ភេទប្រុស អាយុ ៤០ឆ្នាំ ភ្នាក់ងារ ទូរ ទស្សន៍ ស្លឹករឹត ! ៣ ឈ្មោះ អឺម សុខា ភេទប្រុស អាយុ ៤៩ឆ្នាំ ភ្នាក់ងារយកព័ត៌មាន មតិ មហាជន នឹង ! ៤ ឈ្មោះ  សាន់ រិន ភេទប្រុស អាយុជាង ៥០ឆ្នាំ ភ្នាក់ងារយកព័ត៌មាន ទូរ ទស្សន៍
CPN

មហាជននិយាយទៀតថា៖ ទង្វើបែបនេះឈ្មោះ ខ្វៀង ធីម៉ៃ ភេទស្រី អាយុ ប្រមាណ ជាង ៤០ឆ្នាំ រូបនេះ បានប្រព្រឹត្តបទល្មើសឈើគ្រញូង ដែលច្បាប់រដ្ឋ ហាមឃាត់ហើយ ! បញ្ជា អោយ កូនចៅ វាយអ្នកព័ត៌មាន ក្នុងស្រុក ជាញឹកញយទៀត ! ទង្វើបែបនេះមិនដែល​មាន ចំណាត់ការ ណាមួយ ពីផ្លូវច្បាប់ ដើម្បីកាត់ទោស មេគ្រញូងវៀតណាម ខាងលើ ម្តងណា ឡើយ ! ដោយសាមានមន្រ្តីខិលខួចមួយចំនួន ចាំកាងពីក្រោយខ្នង ! ទើបមេគ្រញូង វៀត ណាម ម្នាក់នេះហ៊ានប្រព្រឹត្តម្តងហើយម្តងទៀត ! មិនក្រែងនឹងច្បាប់នោះ ៕

No comments:

Post a Comment