Thursday, April 13, 2017


















Bt-news.com និង bt-newsdaily.blogspot.com   ឃាតកជាមន្រ្តីោយធា បានបាញ់សម្លាប់ មនុស្ស០៣ និងរបួសធ្ងន់បញ្ជួនទៅសង្រ្គោះនៅ ប្រទេសថៃ កំពុងតាមចាប់ខ្លួន !!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបន្ទាយមានជ័យ៖ ឃាតកបាញ់ សម្លាប់មនុស្ស០៣នាក់ បានស្លាប់ភ្លាមៗ និង ម្នាក់កំពុង សង្គ្រោះ ! កាលពីវេលាម៉ោង០៣ និង ១៥នាទី ទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិថ្មី ឃុំម៉ាឡៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ! ឥឡូវសមត្ថកិច្ចបាន ស្គាល់អត្ត សញ្ញាណ ច្បាស់ហើយ ឈ្មោះ រេត រាត្រី អាយុ២៦ឆ្នាំ ជាយោធា នៅអង្គភាពតំបន់តេជោភ្នំឆ័ត ស្ថិតក្នុងការតាមចាប់ខ្លួន ។

មន្រ្តីអាវុធហត្ថ បានប្រាប់ថា៖​ មន្រ្តីយោធា​រូបនោះបាន ​ យកកាំ ភ្លើង
AK បាញ់រះ មកលើជនរង គ្រោះ ជាច្រើន នាក់ ក្នុងបំណងសម្លាប់​ចោលមួយគ្រួសារ​ ! ផ្តើមចេញពីរឿងគំនុំ​ ស្នេហា​ ជា មួយ ឈ្មោះ ជូប​ ចាន់ដា​ ត្រូវជាកូនស្រីរបស់ម្ចាសផ្ទះ ដោយសារជនដៃដល់​
ស្រលាញ់ កូន ជនរងគ្រោះមិនបាន ​។
ប្រជាពលរដ្ឋ បានប្រាប់ថា៖​ មុនពេលកើត​ ក្រុមគ្រួសារជនរងគ្រោះ​ បានបើកទ្វារចេញមក អុជធូប​ ទទួលទេវតា​ឆ្នាំថ្មី​ នៅពេលជិតភ្លឺ​ ស្រាប់តែជនដៃដល់បានយកកាំភ្លើង AK បាញ់រះ ចូលទៅក្នុងផ្ទះរបស់ ឈ្មោះ មៃ គឹម លូន​ ជាច្រើនគ្រាប់​ បណ្តាលឲ្យមនុស្ស ប្រុស ស្រី ជាច្រើននាក់ដេកដួល រណូករណែលក្នុងថ្លុកឈាម​ ។

ជនរងគ្រោះមានឈ្មោះ !​ ១-ឈ្មោះ ជូបសាំ ង លីន ភេទប្រុស​ អាយុ៣០ឆ្នាំ​ កូនម្ចាស់ផ្ទះ​ ត្រូវជនល្មើសបាញ់ចំពោះមួយ គ្រាប់បណ្តាលឲ្យស្លាប់នៅ នឹងកន្លែង !​ ២-ឈ្មោះ ម៉ែ សុវណ្ណ រាឌី ភេទស្រី​ អាយុ៣២ឆ្នាំ​ ត្រូវជនល្មើសបាញ់ចំត្រគាក​ ស្លាប់ក្រោយពេលបញ្ជូន ទៅមណ្ឌល សុខភាពស្រុកម៉ាឡៃ​  !​ ៣-ឈ្មោះ សុខ ខាត់ណា ភេទស្រី អាយុ ៥៥ឆ្នាំ​ ត្រូវជនល្មើសបាញ់រងរបួសត្រគាក​ ហើយក៏ស្លាប់​ពេលបញ្ជូនទៅសង្រ្គោះនៅប្រទេសថៃ​ និងជនគ្រោះទី៤-ឈ្មោះ អឹម សំបុន ភេទប្រុស អាយុ ៣៤ឆ្នាំ​ ត្រូវជាកូនប្រសារម្ទាស់ផ្ទះ​ ពេលនេះរងរបួសធ្ងន់​ កំពុងត្រូវបានបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅប្រទេសថៃ ៕

No comments:

Post a Comment