Wednesday, April 26, 2017







Bt-news.com និង bt-newsdaily.blogspot.com  ផ្លូវច្បាប់ មិនទាន់មានចំណាត់ការ មេឈ្មួញឈើគ្រញូង ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ វាយអ្នកយកព័ត៌មាន នោះទេ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖  លោក កូយ កាន់យ៉ា ប្រធានតុលាខេត្តឧត្តរមានជ័យ បានប្រាប់ BT-NEWS តាមទូរស័ព្ទ នៅវេលាម៉ោង ១០ និង២៥នាទី ព្រឹកថ្ងៃទី ២៧ ខែមេសា មុននេះថា៖ លោកបាន​ទទួលពាក្យបណ្តឹងករណី ឈ្មោះ ខ្វៀង ធីម៉ៃ   មេឈ្មួញឈើគ្រញូង ជនជាតិវៀតណាមដែល បានបញ្ជាអោយ កូនចៅប្រមាណជា ៣០នាក់ ឡោម ព័ទ្ធ វាយក្រុមអ្នកយកព័តមាន៤ស្ថាប័ន ខណៈពេលចុះ ទៅថតយករូបភាពបន្ទាប់ពីប្រជាពល រដ្ឋ រាយការ ពីសកម្មភាព ដឹកជញ្ជួន ឈើគ្រញូង នៅទី តាំង ស្តុកឈើ ចំណុច ភូមិ ទំនប់លើ ឃុំ ត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ! កាល ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧  កន្លងមកថ្មីៗនេះ បណ្តាល អោយ ពួកគេរងរបួស និង ខូចខាតរថយន្តមួយគ្រឿង រួចហើយ ! ក៍ប៉ុន្តែមិនទាន់ មានចំណាត់ការ​នៅ​ ឡើយទេ ។
 
លោក ហ៊ាន សុពណ៍ ភ្នាក់ងារ ទូរទស្សន៍ ស្លឹករឹតដែលជាជនរងគ្រោះក្នុងចំណោម អ្នកព័ត៌មាន ៤នាក់ ដែលមេឈ្មួញ គ្រញូងព័ទ្ធវាយ បានប្រាប់
BT-NEWS តាមទូរស័ព្ទ បន្ទាប់គ្នាថា ! តុលាការអោយក្រុមអ្នកព័ត៌មានរងគ្រោះទាំងអស់គ្នា ! ធ្វើការ ចរចារគ្នាជាមួយមេឈ្មួញ​គ្រញូងជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  ទៅ ! រហូតមកដល់ពេលនេះ មិនទាន់មាន ការ​ចរចារណាមួយ រវាងមេឈ្មួញគ្រញូងខាងលើ ជាមួយក្រុមព័ត៌មានពួកលោកឡើយ ។

លោក ហ៊ាន សុពណ៍ បានបន្តថា ! ពួកលោកត្រូវការភាពយុត្តិធម៌មួយ ក្នុងផ្លូវច្បាប់ ដោយ អោយមេគ្រញូងរូបនេះសំណងជម្ចឺចិត្តជាប្រាក់ និងសុំអោយច្បាប់ដាក់ទោសតាមនិតិវិធី ! ប៉ុន្តែក្រុមពួកលោកខកចិត្តជាខ្លាំង ព្រោះចំណាត់ការផ្លូវច្បាប់ ពុំមានទាល់តែសោះ រហូត មកដល់ពេលនេះ រយៈពេល ៥ថ្ងៃហើយ ស្ងាត់ឈឹង ! ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ! ពួកគេត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបច្បាប់មិនជួយដោះស្រាយបែបនេះ ។

ពាក់ព័ន្ធករណីខាងលើត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា !  នេះបានដូចការអួតអាង របស់ ឈ្មោះ ខ្វៀង ធីម៉ៃ បាននិយាយក្អេងក្អាងថា ! គ្មានអ្នកណា ធ្វើអ្វីគាត់កើតឡើយ ! ដោយសា បក្ខ ពួកគាត់ជាមន្រ្តី ចាំជួយពីក្រោយដូច្នេះហើយ គាត់មិនខ្លាចអ្នកណាទាំងអស់ ពិតមែន ។

មហាជននិយាយទៀតថា ! នៅមានមន្រ្តីនៅពីក្រោយខ្នងដែលធ្វើអោយ មេឈ្មួញ​គ្រញូងជន ជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  ជើងខ្លាំងគ្មានអ្នកធ្វើអ្វីកើត ដូចជាឈ្មោះ ថោង ជួន មន្រ្តី យោធានៅអង្គភាពកងតូចអន្តរាគមលេខ៦ មានតួរនាទីជានាយការិយាល័យអភិវឌ្ឃន៍ ! ឈ្មោះ ធី ជើងខ្លាំងរត់ផ្លូវ ! និងម្នាក់ទៀត ឈ្មោះ ហោ ហេង មន្រ្តីនគរបាលកងអន្តរាគមន៍ នៃស្នងការរដ្ឋានខេត្តឧត្តរមានជ័យ ! ជំនិត ឯកឧត្តមស្នងការខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយ​ចំនួនទៀត ។

សូមបញ្ជាក់ថា ! កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗ លោក ហោ ហេង បានប្រាប់
BT-NEWS ថា ! រូបលោក មិនបានកាង ពីក្រោយខ្នងទេ ! ការចោទប្រកាន់នេះ វាមិនពិតឡើយ រូបលោកគ្រាន់តែ ជួយ សម្របសម្រួល ដល់ អ្នកព័ត៌មានមួយចំនួន ឫក៍​មន្រ្តីដែលស្គាល់ ជិតស្និត ជាមួយលោក  ! ដើម្បីអោយ មេឈ្មួញ ឈើ ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  អោយ លុយចាយ ថ្លៃ សាំង ឫបាយទឹក ១០ ឫ២០ ម៉ឺនរៀល នោះទេ ប៉ុន្ទែឥឡូវលោក ឈប់សម្រប សម្រួលទៀតហើយ !  បន្ទាប់គ្នានោះដែរ ឯកឧត្តម ម៉ែន លី  ស្នងការនគរបាលខេត្តតាមទូរស័ព្ទដែរថា ! គ្មាន មន្រ្តី នគរបាលរូបណា ចាំកាង ឈ្មោះ ខ្វៀង ធីម៉ៃ នោះទេ បើធ្វើខុសត្រូវទទួលទោស ! ប្រសាសន៍ខាងលើដែលមហាជនទង្ទឹងរង់ចាំមើល​ ​ មិនមាន ប្រសិទ្ធភាព ទាល់តែសោះ នេះជាការលើកឡើងរបស់មហាជន ៕

No comments:

Post a Comment