Monday, April 10, 2017



Bt-news.com និង bt-newsdaily.blogspot.com  លោក​ ឈាន​ ពិសិដ្ឋ​ នាយរងប៉ុស្តិ៍ អន្តោប្រវេសន៍ច្រកទ្វារ ត្រូវចាប់ខ្លួន និងដកហូតមុខតំណែង

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


លោក​ ឈាន​ ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ខេត្តបន្ទាយមាន ជ័យ​ ​ ពេលនេះត្រូវបានតុលាការបញ្ជាឲ្យចូលខ្លួន​ ខណៈដែលលោកបានរត់គេចក្រោយ​ពេលបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា​អស់ជាច្រើនគ្រាប់ ទៅលើលោក សេម មករា ជានាយរងប៉ុស្តិ៍ក្នុងអង្គភាពជាមួយគ្នា ម៉ោងប្រមាណ០៨និង៤៥នាទី ព្រឹកថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ ​។
នាយឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ នៅថ្ងៃទី១០ មេសានេះថា៖​ លោក​ ឈាន​ ពិសិដ្ឋ​ ត្រូវដកចេញពីតំណែង​ និងត្រូវចាប់ខ្លួន ​ក្រោយពេលលោកបង្កបទល្មើសព្រហ្មទណ្ឌ​ ។
នាយ​ឧត្តមសេនីយ៍ សុខ​ ផល​ បញ្ជាក់ថា ! ស្ថាប័នប៉ូលិស​ មិនកាន់ជើងគាត់បន្តិចឡើយ​ ពីព្រោះគាត់បង្កបទល្មើសព្រហ្មទណ្ឌ​ ហើយពេលនេះយើងកំពុងតាមចាប់ខ្លួន មិនអត់ឱនឲ្យឡើយ ៕​


No comments:

Post a Comment