Bt-news.com និង bt-newsdaily.blogspot.com
នគរបាល អញ្ជើញលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តសៀមរាប ចូលខ្លួនបំភ្លឺ ករណីបាញ់បោះនៅក្នុងតំបន់អភិរក្សបឹងពារាំង
!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបបានប្រាប់ BT-NEWS តាមទូរស័ព្ទ នៅវេលាម៉ោង ០៤ និង៤២នាទី រសៀលថ្ងៃទី ២១ ខែមេសា នេះថា ! ឯកឧត្តមស្នងការខេត្ត អោយអញ្ជើញលោក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តសៀមរាប អោយចូលខ្លួនបំភ្លឺ នៅថ្ងៃ ច័ន្ទ ទី២៤ ខាងមុននេះ ! ពាក់ព័ន្ធ មនុស្សមួយក្រុម មានគ្នីគ្នាជាង១០នាក់ ផឹកស្រាស្រវឹង ពេលទៅកំសាន្ដ នៅតំបន់ អភិរក្សបឹងធម្មជាតិ ពារាំង ស្ថិត ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ! យកកាំភ្លើងខ្លី បាញ់ ៧គ្រាប់ ! កាលពីវេលា ម៉ោង០៦ល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ! ធ្វើអោយ ផ្អើល សត្វ ស្លាប ដែល សហគមន៍ កំពុងអភិរក្ស សម្រាប់ភ្ញៀវ ទេសចរណ៍ ទៅ ទស្សនា និង បង្កភាពភ័យ ខ្លាច ដល់ភ្ញៀវទេស ចរណ៍ ផងដែរ បន្ទាប់ពី អ្នកអភិរក្សធ្វើការ ហាមមិនឲ្យក្រុមខាងលើបង់ត្រីនៅចំណុចនោះ ។
បក្សពួកបាញ់បោះសេរីខាងលើត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា ! ពួកគេមាន អំណាច ! មានលុយ ដេកលើច្បាប់ ! យកច្បាប់មកជាន់ឈ្លីទៀត តើច្បាប់ធ្វើយ៉ាងណា ចំពោះទង្វើ នៃ បក្ខពួកទាំងនោះ ! ជាច្រើនថ្ងៃហើយមិនទាន់មានចំណាត់នៅឡើយ ! ប្រជាពលរដ្ឋសង្ឃឹមថា ! សម្តេចក្រឡាហោម ស ខេង ចាត់ការចំពោះជនបាញ់បោះសេរី យកមកដាក់ទោសតាម ផ្លូវ ច្បាប់ ! ដើម្បីធ្វើជាគម្រូ ដល់ ជនក្រោយៗកុំអោយ ធ្វើបែបនេះទៀត ៕
No comments:
Post a Comment